* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

តំណាងប្រធានស្តីទីព្រឹទ្ធសភា នាំយកអំណោយរបស់ព្រឹទ្ធសភា ប្រគល់ជូនរដ្ឋបាលខេត្តតាកែវ និងខេត្តកំពត

07-12-2025 11:30

(ភ្នំពេញ)៖ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា តំណាងលោក អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា អញ្ជើញនាំយកអំណោយមនុស្សធម៌របស់ព្រឹទ្ធសភា ដែលសុទ្ធសឹងជាឱសថ ក្នុងទំហំទឹកប្រាក់សរុបជាង ពីរលាន បួនសែនដុល្លារអាមេរិក ប្រគល់ជូនរដ្ឋបាលខេត្តតាកែវ និងខេត្តកំពត។

ពិធីប្រគល់-ទទួលអំណោយមនុស្សធម៌របស់ព្រឹទ្ធសភាខាងលើ បានប្រព្រឹត្តទៅនៅមន្ទីរសុខាភិបាលខេត្តតាកែវ និងខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីសំណាក់ សមាជិកគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា , ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ , លោក វ៉ី សំណាង អភិបាលខេត្តតាកែវ , លោក ខៀវ រិទ្ធិភណ្ឌ អភិបាលរងខេត្តកំពត ព្រមទាំងក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ក្រុង និងមន្ត្រីសុខាភិបាល នៃខេត្តទាំងពីរ។

ក្នុងឱកាសនោះ អភិបាលខេត្តតាកែវ និងអភិបាលរងខេត្តកំពត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា និងជាពិសេសចំពោះលោក ម៉ម ប៊ុននាង ដែលបានគិតគូរដោយយកចិត្តទុកដាក់ពីសុខុមាលភាពរបស់ប្រជាជន និងខិតខំកៀរគរជំនួយពីគ្រប់ទិសទី ហើយឆ្លៀតពេលវេលាដ៏មមាញឹកនាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លា និងមានសារៈសំខាន់បំផុតមកប្រគល់ដល់រដ្ឋបាលខេត្តទាំងពីរ ដើម្បីជួយលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះនៅមូលដ្ឋាន (ខេត្តតាកែវ និងខេត្តកំពត) ។

លោកទាំង២បន្តថា អំណោយដែលជាឱសថនេះ គឺពិតជាមានសារៈសំខាន់ដែលឆ្លើយតបនឹងតម្រូវការចាំបាច់របស់មន្ទីរពេទ្យបង្អែក ក៏ដូចជាប្រជាជន នៅតាមមូលដ្ឋាន។ ថ្នាក់ដឹកនាំខេត្តទាំងពីរ បានសន្យានឹងនាំយកអំណោយមនុស្សធម៌ដ៏មានតម្លៃរបស់ព្រឹទ្ធសភានេះ ទៅចែកជូនដល់មន្ទីរពេទ្យបង្អែកខេត្ត មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព ប្រកបដោយគណនេយ្យភាព តម្លាភាព និងស័ក្តិសិទ្ធិភាព ស្របតាមបំណងប្រាថ្នារបស់ព្រឹទ្ធសភា និងម្ចាស់ជំនួយ ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោក ម៉ម ប៊ុននាង បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី លោក អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា លោក ធន វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា ជូនចំពោះថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋទាំងអស់នៃខេត្តតាកែវ និងខេត្តកំពត។

លោកប្រធានគណៈប្រតិភូបានគូសបញ្ជាក់ថា អំណោយរបស់ព្រឹទ្ធសភាខាងលើ គឺសុទ្ធសឹងជាឱសថដែលទទួលបានពិនិត្យ និងបញ្ជាក់ពីគុណភាព ប្រសិទ្ធភាពដោយក្រសួងសុខាភិបាល។ អំណោយមនុស្សធម៌នេះ គឺទទួលបានពីការជួយឧបត្ថម្ភគាំទ្រពីសំណាក់ មូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ (Global Life Sharing)។ មូលនិធិចែករំលែកសង្គ្រោះជីវិតសកល មានមូលដ្ឋាននៅប្រទេសកូរ៉េ។

ជាមូលនិធិដែលតែងតែផ្តល់នូវគុណតម្លៃដល់សុខុមាលភាពប្រជាជន និងតែងតែរួមចំណែកលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជន ហើយតែងតែជួយឧបត្ថម្ភជាឱសថ ឧបករណ៍វេជ្ជសាស្ត្រ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃដល់បណ្តាប្រទេសជាច្រើនលើសកលលោក។ ក្នុងនោះ តាមរយៈព្រឹទ្ធសភា កម្ពុជាយើងក៏ទទួលបាននូវជំនួយមនុស្សជាច្រើន ហើយក៏បានចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះនៅតាមបណ្តាលខេត្តជាច្រើននាកន្លងមក និងថ្មីៗនេះ បានជួយដល់ប្រជាជនភាសសឹកនៅតាមបណ្តោយព្រំដែនកម្ពុជា ថៃ។

ក្នុងនាមព្រឹទ្ធសភា គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ បានចុះអនុស្សរណៈនៃការយោគយល់ជាមួយមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណៈរដ្ឋកូរ៉េ តាំងពីឆ្នាំ២០២២ ក្នុងទំហំទឹកប្រាក់ចំនួន១០លានដុល្លារអាមេរិកសម្រាប់រយៈពេល៥ឆ្នាំ។ ដោយមើលឃើញពីប្រសិទ្ធភាព តម្លាភាព គណនេយ្យភាពក្នុងការប្រើប្រាស់ជំនួយ នៅក្នុងឆ្នាំ២០២៤ គណៈកម្មការទី១០ ព្រឹទ្ធសភា និងមូលចែករំលែកសង្គ្រោះជីវិតសកល បានពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម តាមរយៈការចុះអនុស្សរណៈបន្តសម្រាប់រយៈពេល៥ឆ្នាំទៀត(២០២៥-២០២៩) ដែលមានទឹកប្រាក់កើនដល់ចំនួន៤០លានដុល្លារអាមេរិក សំដៅចូលរួមលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះ នៃប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង។

ជាមួយគ្នានោះ លោក ម៉ម ប៊ុននាង បានថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំខេត្តតាកែវ និងខេត្តកំពត ព្រមទាំងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់ក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាក់សាធារណៈ ពិសេសសុខុមាលភាពរបស់ប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ៕