រដ្ឋមន្ត្រីក្រសួងទូរគមនាគមន៍កម្ពុជា ជំរុញឱ្យមានការបណ្តុះបណ្តាលអ្នកជំនាញ AI កាន់តែតែច្រើន ខណៈក្រសួងទើបមានអ្នកជំនាញ AI ៥៣នាក់ប៉ុណ្ណោះ (Video inside)
07-12-2025 12:56
(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានជំរុញឱ្យតាមបណ្តាសាកលវិទ្យាល័យ បណ្តុះបណ្តាលអ្នកជំនាញ AI កាន់តែតែច្រើន ខណៈក្រសួងទើបមានអ្នកជំនាញ AI ៥៣នាក់ប៉ុណ្ណោះ។
លោក ជា វ៉ាន់ដេត បានថ្លែងដូចនេះនាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ នាឱកាសអញ្ជើញបើកវេទិកាអភិបាលកិច្ចអ៉ីនធឺណិតកម្ពុជា ឆ្នាំ២០២៥ ដែលជាព្រឹត្តិការណ៍អមក្នុងវេទិការដ្ឋាភិបាលឌីជីថល ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការជាតិ-អន្តរជាតិពាក់ព័ន្ធ។
លោក ជា វ៉ាន់ដេត បានថ្លែងដូចនេះថា ក្រសួងកំពុងតែបណ្តុះបណ្តាលអ្នកជំនាញ AI រាប់រយនាក់ នៅក្នុងសាកលវិទ្យាល័យ បន្ថែមលើក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាពេលបច្ចុប្បន្ននេះដែលមានអ្នកជំនាញ AI តែ ៥៣នាក់នោះទេ សម្រាប់ការបណ្តុះបណ្តាលអ្នកជំនាញ AI បន្ទាប់ពីក្រសួងប្រៃសណីយ និងទូរគមនាគមន៍ គឺវិទ្យាស្ថានបច្ចេកវិទ្យកម្ពុជា (តិចណូ)។
លោក ជា វ៉ាន់ដេត បានបន្ថែមទៀតថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏កំពុងខិតខំសហការជាមួយបណ្តាសាលកវិទ្យាល័យនានា ដើម្បីបណ្តុះបណ្តាលអ្នកជំនាញ AI សម្រាប់អនាគត់ប្រទេសជាតិរបស់យើងផងដែរ៕
សូមស្តាប់ការលើកឡើងរបស់លោក ជា វ៉ាន់ដេត៖














