* CDC ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងក្រុមហ៊ុនឯនជនចំនួន២ លើ «គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ» មានតម្លៃជិត ១ពាន់លានដុល្លារ
* ទូរទស្សន៍ Fresh News ផ្សាយផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា អញ្ជើញទទួលបដិសណ្ឋារកិច្ចផ្លូវរដ្ឋជូន លោក មីន អោង ឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១-១២ ខែកញ្ញា ឆ្នាំ២០២៦
* ប្រធានាធិបតីមីយ៉ាន់ម៉ា អញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋពីរថ្ងៃ
* នាវាហ្វឹកហ្វឺនយោធារុស្ស៊ី Perekop ចូលចតនៅកម្ពុជា ដេីម្បីបំពេញទស្សនកិច្ច និងពង្រឹងកិច្ចសហប្រតិបត្តិការ
* វិភាគអន្តរជាតិ៖ តើអាចមានទេ រាត្រីទឹកឃ្មុំរវាងចិន និងឥណ្ឌា?
* ឥណ្ឌា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល BRICS ចំពេលសង្គ្រាមនៅអ៉ីរ៉ង់ កំពុងសាកល្បងការរួបរួមរបស់ប្លុក
* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

រដ្ឋមន្ត្រី ជា វ៉ាន់ដេត៖ បើទិ​ន្នន័យនៅដាច់ដោយឡែកពីគ្នា គឺជាទិន្នន័យស្អុយ តែបើទិន្នន័យនៅក្នុងប្រព័ន្ធរួម គឺជាទិន្នន័យមាស (Video inside)

07-12-2025 12:58

(ភ្នំពេញ)៖ ជាមួយនឹងវិធាននៃការប្រើប្រាស់ទិន្នន័យ វិធាននៃការរក្សាទិន្នន័យ វិធាននៃការដែលធ្វើឲ្យទិន្នន័យទំនាក់ទំនងគ្នា ដើម្បីជាផលប្រយោជន៍សេដ្ឋកិច្ចជាតិ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងបញ្ជាក់ថា បើទិន្នន័យនៅដាច់ៗដោយឡែកពីគ្នា ទិន្នន័យនោះជាទិន្នន័យស្អុយ តែបើទិន្នន័យអាចឆ្លងឆ្លើយគ្នា អាចប្រើប្រាស់នៅក្នុងប្រព័ន្ធមួយរួមបាន ទិន្នន័យនោះក្លាយទៅជាទិន្នន័យមាស។

លោក ជា វ៉ាន់ដេត បានថ្លែងដូចនេះនាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៥ នាឱកាសអញ្ជើញបើកវេទិកាអភិបាលកិច្ចអ៉ីនធឺណិតកម្ពុជា ឆ្នាំ២០២៥ ដែលជាព្រឹត្តិការណ៍អមក្នុងវេទិការដ្ឋាភិបាលឌីជីថល ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការជាតិ-អន្តរជាតិពាក់ព័ន្ធ។

លោក ជា វ៉ាន់ដេត បានថ្លែងដូចនេះថា «យើងក៏បានគិតគូរអីពីវិធាននៃការប្រើប្រាស់ទិន្នន័យ វិធាននៃការរក្សាទិន្នន័យ វិធាននៃការដែលធ្វើឲ្យទិន្នន័យទំនាក់ទំនងគ្នា ដើម្បីជាផលប្រយោជន៍សេដ្ឋកិច្ច, បើទិន្នន័យនៅដាច់ៗ ដោយឡែកពីគ្នា ទិន្នន័យនោះ ជាទិន្នន័យស្អុយ តែបើទិន្នន័យអាចឆ្លងឆ្លើយគ្នា អាចប្រើប្រាស់នៅក្នុងប្រព័ន្ធមួយរួមបាន ទិន្នន័យនោះក្លាយទៅជាទិន្នន័យមាស»

លោក ជា វ៉ាន់ដេត បានថ្លែងទៀតថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តែងតែអញ្ជើញថ្នាក់ដឹកនាំរបស់ក្រសួងផ្សេងៗមក ដើម្បីជជែកគ្នា ដើម្បីឲ្យមានទស្សនៈរួមគ្នាថា ទិន្នន័យមិនមែនជាកម្មសិទ្ធិរបស់ក្រសួងណាមួយទេ ទិន្នន័យជាកម្មសិទ្ធិរបស់ប្រទេសយើងទាំងមូល ហើយយើងត្រូវប្រើប្រាស់ទិន្នន័យនេះឲ្យចំគោលដៅ ឲ្យបម្រើដល់ផលប្រយោជន៍ជាតិ មិនមែនយកទិន្នន័យទៅលួចទៅលក់ឲ្យអ្នកណាមួយដែលមិនត្រឹមត្រូវនោះទេ៕

សូមស្តាប់ការលើកឡើងរបស់លោក ជា វ៉ាន់ដេត៖