* សម្តេចតេជោ ហ៊ុន សែន ប្រាប់លោក មីន អោងឡាំងថា កម្ពុជាផ្តល់សារៈសំខាន់ខ្ពស់ ចំពោះទំនាក់ទំនងយូរអង្វែងជាមួយមីយ៉ាន់ម៉ា
* អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ៖ ការខូចប្រាសាទព្រះវិហារដោយសារការបាញ់ផ្លោងសព្វាវុធធុនធ្ងន់ របស់យោធាថៃ គឺជាវិនាសកម្មចំពោះបេតិកភណ្ឌពិភពលោក
* ឯកអគ្គរដ្ឋទូតរុស្ស៉ី ចាត់ទុកវត្តមាននាវាហ្វឹកហ្វឺនរុស្ស៉ី PEREKOP នៅកម្ពុជា បង្ហាញកាន់តែច្បាស់ពីចំណងមិត្តភាពកម្ពុជា-រុស្ស៉ី ពិសេសវិស័យកងទ័ព
* CDC ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងក្រុមហ៊ុនឯនជនចំនួន២ លើ «គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ» មានតម្លៃជិត ១ពាន់លានដុល្លារ
* ទូរទស្សន៍ Fresh News ផ្សាយផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា អញ្ជើញទទួលបដិសណ្ឋារកិច្ចផ្លូវរដ្ឋជូន លោក មីន អោង ឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១-១២ ខែកញ្ញា ឆ្នាំ២០២៦
* ប្រធានាធិបតីមីយ៉ាន់ម៉ា អញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋពីរថ្ងៃ
* នាវាហ្វឹកហ្វឺនយោធារុស្ស៊ី Perekop ចូលចតនៅកម្ពុជា ដេីម្បីបំពេញទស្សនកិច្ច និងពង្រឹងកិច្ចសហប្រតិបត្តិការ
* វិភាគអន្តរជាតិ៖ តើអាចមានទេ រាត្រីទឹកឃ្មុំរវាងចិន និងឥណ្ឌា?
* ឥណ្ឌា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល BRICS ចំពេលសង្គ្រាមនៅអ៉ីរ៉ង់ កំពុងសាកល្បងការរួបរួមរបស់ប្លុក
* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

រដ្ឋមន្ត្រីទូរគមនាគមន៍កម្ពុជាថា សេវា 5G ដែលប្រកាសឱ្យដំណើរការចាប់ពីឆ្នាំ២០២៦តទៅ សម្រាប់រាជធានីភ្នំពេញ និង៥ខេត្ត ប្រតិបត្តិករមានផែនការធានាសេវាទូរស័ព្ទបានល្អ (Video inside)

07-12-2025 13:08

(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ថា ប្រតិបត្តករបានត្រៀមខ្លួនរួចរាល់ ក្នុងការដាក់ដំណើរការសេវា 5G ចាប់ពីឆ្នាំ២០២៦តទៅ សម្រាប់រាជធានីភ្នំពេញ និង៥ខេត្ត ដោយប្រតិបត្តិករមានផែនការវិនិយោគច្បាស់លាស់ ដើម្បីធានាសេវាទូរស័ព្ទបានល្អប្រសើរ។

លោក ជា វ៉ាន់ដេត បានថ្លែងដូចនេះ នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៥ នាឱកាសអញ្ជើញបើក វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ ការកសាងសង្គមឌីជីថលកម្ពុជា ប្រកបដោយបរិយាបន្ន»

លោកបានគូសបញ្ជាក់ថា ដើម្បីទទួលបានជោគជ័យប្រតិបត្តិករបានដាក់ផែនការវិនិយោគបានត្រឹមត្រូវ ដោយប្រតិបត្តិករមានផែនការសង់បង្គោលអង់តែន ចំនួន៥០០បង្គោល ក្នុងមួយឆ្នាំ សម្រាប់មួយប្រតិបត្តិករ និងមានផែនការសាង់សង់ក្នុងរយៈពេល៣ឆ្នាំឱ្យបាន២០០០បង្គោល ។

ការដាក់ផែនការច្បាស់លាស់នេះ គឺធានាថាសេវាទូរសព្ទមានភាពល្អប្រសើរ និងបំពេញគ្នាទៅវិញទៅមករវាងសេវាទូរសព្ទ 4G និង5G។

សូមជម្រាបថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ បានរៀបចំព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត គឺការបើកឱ្យដំណើរការជាផ្លូវការ នៃការធ្វើប្រតិបត្តិការសេវាទូរសព្ទចល័តជំនាន់ទី៥ ឬសេវា 5G ជាផ្លូវការនៅកម្ពុជាចាប់ពីឆ្នាំ២០២៦តទៅ ក្រោមអធិបតីភាពរបស់លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី។

អត្ថប្រយោជន៍សំខាន់ៗដែលសេវា 5G នឹងនាំមកឱ្យកម្ពុជា ដូចខាងក្រោម៖

* ល្បឿនទិន្នន័យលឿនបំផុត លឿនជាងសេវា 4G ដល់ទៅ ១០ដង អនុញ្ញាតឱ្យទាញឯកសារ ទស្សនាវីដេអូ និងប្រើសេវាឌីជីថលបានរលូនជាងមុន។
* រយៈពេលនៃការឆ្លើយតប (Latency) ទាបខ្លាំង បណ្តាញឆ្លើយតបជាក់ស្តែងសមស្របសម្រាប់សេវាជាច្រើន ដូចជា ការសង្គ្រោះបន្ទាន់ និងការគ្រប់គ្រងចរាចរណ៍ឆ្លាតវៃ ជាដើម។
* ការប្រើប្រាស់ឧបករណ៍បានច្រើនជាងមុន សេវា 5G អាចតភ្ជាប់ឧបករណ៍រាប់លានក្នុងមួយគីឡូម៉ែត្រការ៉េ ជាជំហានដ៏សំខាន់សម្រាប់ទីក្រុងឆ្លាតវៃ កសិកម្មឌីជីថល និងរោងចក្រឆ្លាតវៃ ជាដើម។
* ការជំរុញឧស្សាហកម្មនិងស្នូលអេកូឡូស៊ីឌីជីថល សេវា 5G នឹងជួយបង្កើនប្រសិទ្ធភាពវិស័យផលិត ដឹកជញ្ជូន Fintech e-Commerce និង Startup នវានុវត្តន៍។
* ការលើកកម្ពស់សេវាសាធារណៈ e-Health, e-Education, e-Government និងសេវាឌីជីថលរដ្ឋទាំងមូល នឹងកាន់តែមានប្រសិទ្ធភាព និងលឿនជាងមុន។
* ការពង្រឹងភាពរឹងមាំសេដ្ឋកិច្ចជាតិ សេវា 5G នឹងទាក់ទាញវិនិយោគ កសាងឱកាសការងារ និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា នៅក្នុងតំបន់ និងអន្តរជាតិ។

សេវា 5G មិនមែនត្រឹមតែ «អ៊ីនធឺណិតល្បឿនលឿន» ប៉ុណ្ណោះទេ តែសេវានេះនឹងក្លាយជាហេដ្ឋារចនាសម្ព័ន្ធគ្រឹះសម្រាប់អនាគតឌីជីថល នវានុវត្តន៍ និងកាលានុវត្តភាពថ្មីៗ របស់ប្រជាជនកម្ពុជា។

សូមជម្រាបជូនថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសិក្សាយ៉ាងស៊ីជម្រៅអំពីវិធីសាស្ត្រ ក្នុងការដាក់ឱ្យដំណើរការសេវាទូរសព្ទចល័តជំនាន់ទី៥ ឬសេវា 5G ហើយបានប្រមូល ធាតុចូល ពីគ្រប់ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ព្រមទាំងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រតិបត្តិករនីមួយៗ ដើម្បីធានាបានថា សេវា 5G អាចត្រូវបានដាក់ឱ្យដំណើរការជោគជ័យ នៅក្នុងប្រទេសកម្ពុជា៕

សូមស្តាប់ប្រសាសន៍បន្ថែមរបស់ លោក ជា វ៉ាន់ដេត៖