រដ្ឋមន្ត្រី ជា វ៉ាន់ដេត៖ មុនជម្លោះព្រំដែន ថៃបានប្រើប្រាស់គ្រប់មធ្យោបាយ វាយប្រហារចូលប្រព័ន្ធរបស់កម្ពុជា (Cyber Attack), ក្រសួងរកឃើញក្រុមយុវជនអាយុត្រឹម ១៣ឆ្នាំ វាយប្រហារសងសឹកថៃវិញ ព្រោះតែក្តីឈឺចាប់ តែក្រសួងឱ្យបញ្ឈប់ (Video inside)
07-12-2025 13:18
(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានគូសបញ្ជាក់ថា មុនពេលកើតជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ក្រសួងបានតាមដានដឹងថា ប្រទេសថៃបានប្រើគ្រប់មធ្យោបាយទាំងអស់ វាយប្រហារចូលប្រព័ន្ធសន្តិសុខសាយប័រកម្ពុជា ទាំងដោយផ្ទាល់ និងដោយឆ្លងកាត់ប្រទេសដទៃ។
ប៉ុន្តែដែលហួសចិត្ត ថៃតែងតែបានផ្សព្វផ្សាយព័ត៌មានចោទប្រកាន់កម្ពុជា ថាទៅវាយប្រហារចូលប្រព័ន្ធគេ ប៉ុន្តែអ្វីទាំងអស់នេះ គឺសុទ្ធតែថៃធ្វើដោយខ្លួនឯង។
លោកបានលើកឡើងថា ព្រោះតែក្តីឈឺចាប់ ជាមួយនឹងការវាយប្រហាររបស់ថៃ ក៏មានយុវជនខ្មែរប៉ុន្មានក្រុមវាយប្រហារទៅវិញ។ ប៉ុន្តែយ៉ាងណាមិញ ក្រសួងបានហាម និងណែនាំឱ្យបញ្ឈប់ការវាយប្រហារនេះវិញ។
លោក ជា វ៉ាន់ដេត បានថ្លែងដូចនេះ នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៥ នាឱកាសអញ្ជើញបើក វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ ការកសាងសង្គមឌីជីថលកម្ពុជា ប្រកបដោយបរិយាបន្ន»៕
សូមស្តាប់ប្រសាសន៍បន្ថែមរបស់ លោក ជា វ៉ាន់ដេត៖














