* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អបអរសាទរដល់ Bamnang Academy ដែលត្រូវបានជ្រើសរើសវិនិយោគដោយក្រុមហ៊ុន Plug and Play នៅ Silicon Valley សហរដ្ឋអាមេរិក

07-12-2025 14:35

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមអបអរសាទរដល់ Bamnang Academy ដែលត្រូវបានមជ្ឈមណ្ឌលបច្ចេកវិទ្យា Plug and Play ជ្រើសរើសជាក្រុមហ៊ុនទី ១ របស់កម្ពុជា ដើម្បីវិនិយោគ និងមានបំណងជំរុញឱ្យទៅជាក្រុមហ៊ុនកម្រិត​អន្តរជាតិ។

នៅក្នុងកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥ Bamnang Academy ក៏ត្រូវបានជ្រើសរើស​ជាជ័យលាភី ពាន់រង្វាន់រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រចាំឆ្នាំ២០២៥ ពីក្នុងចំណោមធុរកិច្ចថ្មី និងក្រុមហ៊ុន ៨៦ ដែលបានចូលរួមប្រកួតប្រជែង។ ពិធីប្រកាសពានរង្វាន់ឆ្នាំនេះ ចូលរួមដោយថ្នាក់ដឹកនាំក្រសួងស្ថាប័ន ធុរកិច្ចថ្មីឌីជីថលអាស៊ាន និងភ្ញៀវបរទេសមកពីប្រមាណ ២៧ ប្រទេស។

លោករដ្ឋមន្ត្រី​ ជា វ៉ាន់ដេត បានបង្ហាញ​ចំណាប់អារម្មណ៍​ទាំងមោទនភាពថា​ ការសម្រេចចិត្ត របស់ Plug and Play វិនិយោគលើ Bamnang Academy ស្ដែង​ឱ្យឃើញពីលទ្ធផលនៃកិច្ចខិតខំរបស់គ្រប់ភាគគីពាក់ព័ន្ធក្នុងការកសាង​បរិយាកាស​អំណោយផល​សម្រាប់​អ្នក​មានសមត្ថភាព​ក្នុង​ការចាប់​ឱកាស​រីកចម្រើន​ ទាំងក្នុងស្រុង​ និងសាកលលោក។​ ការវិនិយោគនេះគឺជាសមិទ្ធផលដ៏សំខាន់ សម្រាប់ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថល​របស់​កម្ពុជា​ដែលកំពុងរីកចម្រើន និងឆ្លុះបញ្ចាំងពីសមត្ថភាពលេចធ្លោរបស់ធុរជនកម្ពុជាក្នុងវិស័យបច្ចេកវិទ្យាឌីជីថល។​​

លោក​ David L. Almirol អនុរដ្ឋមន្ត្រី​ ក្រសួងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (DICT) នៃសាធារណរដ្ឋហ្វ៊ីលីពីន​ បានផ្ដល់​ការលេីកទឹកចិត្តជាប្រាក់រង្វាន់ដល់ក្រុមហ៊ុន​ Jobify និង​ Bamnang ចំនួន​ ១ម៉ឺនដុល្លារ​ ក្នុង ១ក្រុមហ៊ុន។

Plug and Play គឺជាក្រុម​ពន្លឿន​ធុរកិច្ចថ្មី (Startup Accelerator) ដ៏ល្បីល្បាញ​បំផុតមួយក្នុងពិភពលោក ដែលមានស្នាដៃជួយស្ថាបនិកអាជីវកម្មដំណាក់កាលដំបូងឱ្យរីកចម្រើនក្លាយជា​ Unicorns​ (ធុរកិច្ចថ្មីដែលមាន តម្លៃសរុបលើសពី ១ ពាន់ លាន ដុល្លារ) ជាង 30 នៅទូទាំងពិភពលោក។

ក្រុម​ហ៊ុន​ Google ក៏បានពង្រីកខ្លួនចេញពីការគាំទ្ររបស់​ Plug and Play ផងដែរ។​ ប្រព័ន្ធអេកូឡូស៊ីរបស់​ Plug and Play ភ្ជាប់ស្ថាបនិកអាជីវកម្មជាមួយអ្នកវិនិយោគធំៗ ដៃគូក្រុមហ៊ុន និងប្រឹក្សាយោបល់លំដាប់ពិភពលោក ដែលផ្ដល់មូលដ្ឋានរឹងមាំដល់ធុរកិច្ចថ្មី ឱ្យពង្រីកអាជីវកម្មបានលឿនជាងមុន ច្នៃប្រឌិតដោយក្លាហាន និងឈានដល់សក្ដានុពល ដែលមានតម្លៃរាប់ពាន់លានដុល្លារ។ Bamnang Academy ត្រូវបានបង្កើតដោយ អតីតនិស្សិត ៣នាក់ ដែលរៀននៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ និងនៅសហរដ្ឋអាមេរិក៕