* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥

07-12-2025 14:38

(ភ្នំពេញ៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅល្ងាចថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥ (Cambodia Digital Awards 2025) ដែលជាឆ្នាំទី១១ ក្រោមប្រធានបទ «នវានុវត្ដន៍ក្នុងស្រុក ប្រកួតប្រជែងជាសកល» នៅសាលពិព័រណ៍កោះពេជ្រ និងជាផ្នែកមួយនៃវេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥។

កម្មវិធីនេះ មានការអញ្ជីញចូលរួមពីលោក David L. Almirol Jr. អនុរដ្ឋមន្ត្រី ក្រសួងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (DICT) នៃសាធារណរដ្ឋហ្វីលីពីន លោក Jojo Flores សហស្ថាបនិក Plug & Play ថ្នាក់ដឹកនាំតំណាងប្រទេសជាច្រើន ថ្នាក់ដឹកនាំក្រោមឱវាទក្រសួង វាគ្មិន ក្រសួង-ស្ថាប័ន ក្រុមហ៊ុនឯកជន ធុរកិច្ចថ្មីឌីជីថល សហគ្រិន និងអ្នកជំនាញបច្ចេកវិទ្យាជាច្រើនរូបសរុបប្រមាណ ៤០០នាក់ មកពី​ ២៧​ ប្រទេស។

កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញបរិវត្តកម្មឌីជីថលប្រកបដោយបរិយាបន្ន និងបង្កើនកំណើនសេដ្ឋកិច្ចឌីជីថលកម្ពុជា ដោយលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យានិងនវានុវត្តន៍ឌីជីថល តាមរយៈការផ្តល់ពានរង្វាន់ដល់ក្រសួងស្ថាប័ន ធុរកិច្ចថ្មី សហគ្រិន និងនវានុករ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានអបអរសាទរនិងប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥ ជាទឹកប្រាក់ ពានរង្វាន់ និងលិខិតសរសើរដល់ជ័យលាភីទាំង៥ ដែលត្រូវបានជ្រើសរើសក្នុងចំណោមធុរកិច្ចថ្មីដែលបានដាក់ពាក្យសរុបចំនួន ៨៦ធុរកិច្ចថ្មី។

ជ័យលាភីពានរង្វាន់ទាំង​ ៥ប្រភេទ​ រួមមាន៖
១.ពានរង្វាន់រដ្ឋមន្ត្រីសម្រាប់ធុរកិច្ចថ្មីឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Minister Startup of the Year) ត្រូវបានផ្តល់ជូនធុរកិច្ចថ្មី Jobify Co.,Ltd ជាមួយនឹងប្រាក់រង្វាន់ចំនួន 15,000 ដុល្លារអាម៉េរិក។

២.ពានរង្វាន់ស្ថាប័នឯកជនល្អបំផុតប្រចាំឆ្នាំ (Best Private Sector of the Year) ត្រូវបានផ្តល់ជូនក្រុមហ៊ុន Daun Penh Data Center Co., Ltd សម្រាប់ផលិតផល DP Cloud Services ជាមួយនឹងប្រាក់រង្វាន់ចំនួន 2,500 ដុល្លារអាម៉េរិក

៣.ពានរង្វាន់បរិយាបន្នឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital Inclusion of the Year) ត្រូវបានផ្តល់ជូនក្រុមហ៊ុន Sister of Code សម្រាប់ផលិតផល Digital Skills Educational Program Sister of Code ជាមួយនឹងប្រាក់រង្វាន់ចំនួន 2,500 ដុល្លារអាម៉េរិក

៤.ពានរង្វាន់មាតិកាឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital Content of the Year) ត្រូវបានផ្តល់ជូនក្រុមហ៊ុន Macro Computing Solutions Co., Ltd សម្រាប់ផលិតផល Lida Eve - Virtual Influencer ជាមួយនឹងប្រាក់រង្វាន់ចំនួន 2,500 ដុល្លារអាម៉េរិក

៥.ពានរង្វាន់ការស្រាវជ្រាវនិងនវានុវត្តន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital Research and Innovation of the Year) ត្រូវបានផ្តល់ជូនបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងមន្ទីពេទ្យកាល់ម៉ែត្រសម្រាប់ផលិតផលCambodia AMR Predicting Application (CAMPRA) ជាមួយនឹងប្រាក់រង្វាន់ចំនួន 7,500 ដុល្លារអាម៉េរិក។

ជាមោទនភាពផងដែរ ជ័យលាភី​ លេខ​ ២​ នៃពានរង្វាន់រដ្ឋមន្ត្រីសម្រាប់ធុរកិច្ចថ្មីឌីជីថលល្អបំផុតប្រចាំឆ្នាំ គឺ​ Bamnang Academy បានទទួលការវិនិយោគពីក្រុមហ៊ុន Plug and Play នៅយប់នៃកម្មវិធីប្រកាសពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥ បន្ទាប់ពីបានធ្វើបទបង្ហាញផលិតផលរបស់ខ្លួន។

លោក David L. Almirol អនុរដ្ឋមន្ត្រី​ ក្រសួងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (DICT) នៃសាធារណរដ្ឋហ្វ៊ីលីពីន​ បានផ្ដល់​ការលើកទឹកចិត្តជាប្រាក់រង្វាន់ដល់ក្រុមហ៊ុន​ Jobify និង​ Bamnang ចំនួន​ ១ម៉ឺនដុល្លារ​ ក្នុង​ ១ក្រុមហ៊ុន។

កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥ រៀបចំឡើងដោយអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃ ក.ប.ទ. និងទទួលបានការសហការឧបត្ថម្ភគាំទ្រពីមូលនិធិ ស.អ. ក្រុមហ៊ុន Smart Axiata Co., Ltd. និងក្រុមហ៊ុន Huawei Technologies (Cambodia) Co., Ltd.៕