* ថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយកើនឡើង៖ សាំងធម្មតា ៥២៥០រៀល និងម៉ាស៊ូត ៦១០០រៀល ក្នុង១លីត្រ
* សេដ្ឋកិច្ចអ៉ីរ៉ង់ ធ្លាក់ចុះ១០ភាគរយ អំឡុងសង្គ្រាមជាមួយអាមេរិក
* សហគមន៍កសិកម្មទំនើបចំនួន២ ចុះកិច្ចសន្យាផ្គត់ផ្គង់ស្រូវជិត ៥,០០០តោន ក្នុងទំហំទឹកប្រាក់ប្រមាណ ១,២លានដុល្លារ ជាមួយក្រុមហ៊ុន បៃតងកម្ពុជា
* អូស្រ្តាលី នឹងស្វែងរកកៅអីជាសមាជិកមិនអចិន្ត្រៃយ៍ ក្នុងក្រុមប្រឹក្សាសន្តិសុខ UN សម្រាប់អាណត្តិឆ្នាំ២០២៩-២០៣០
* បារាំង និងកាណាដា សន្យាពង្រឹងទំនាក់ទំនងជិតស្និទ្ធ ក្នុងវិស័យការពារជាតិ និងថាមពល
* ធនាគារជាតិនៃកម្ពុជា សម្រេចដាក់ឱ្យធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ស្ថិតក្រោមអភិបាលបណ្ដោះអាសន្ន សម្រាប់រយៈពេល៣ខែ
* អ្នកសារព័ត៌មានអន្តរជាតិមកពីស្ថាប័នធំៗ និងអ្នកសារព័ត៌មានជាតិជិត ៤០អង្គភាព ចុះពិនិត្យដោយផ្ទាល់ទីតាំងអតីតមជ្ឈមណ្ឌល Online Scams នៅមជ្ឈមណ្ឌលពាណិជ្ជម៉ឺនជ័យ
* ៩ថ្ងៃទៀតដល់ថ្ងៃឱសានវាទ ដែលរាជរដ្ឋាភិបាលឱ្យបញ្ឈប់ការផ្តល់ ឬប្តូរជារង្វាន់ចំពោះផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ, អ្នកជំនាញសេដ្ឋកិច្ច ស្នើឱ្យអនុវត្តឱ្យមានប្រសិទ្ធភាព !
* ព្យុះទីហ្វុងមានឥទ្ធិពលខ្លាំងមួយ រំកិលទៅរកភាគខាងកើតប្រទេសជប៉ុន នាំឱ្យមានការព្រមានពីទឹកជំនន់និងបំណាក់ដី
* បណ្តាមេដឹកនាំពិភពលោក ជួបមុខគ្នាសារជាថ្មីនៅ UN ខណៈសង្រ្គាមអ៊ុយក្រែនមិនទាន់រលត់ ហើយមានសង្រ្គាមមួយទៀតនៅមជ្ឈិមបូព៌ា
* លោក សារិន វណ្ណា៖ មន្ទីររៀបចំដែនដីរាជធានីភ្នំពេញ ជួយដោះស្រាយបញ្ហាបុរី ដីឡូត៍ ក្ស័យធនបានចំនួន ៤៨គម្រោងស្មើនឹងប្រជាជនជាង ១ម៉ឺនគ្រួសារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ
* អ៉ីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្តជុំវិញការរៀបចំការវាយប្រហារថ្មី និងគំរាមវាយបកលើមូលដ្ឋានទ័ពទាំងអស់ក្នុងតំបន់
* អ៉ីរ៉ង់ បិទមជ្ឈមណ្ឌលភាសាបារាំងនៅរដ្ឋធានីតេហេរ៉ង់ ក្រោមការចោទប្រកាន់ពីបទធ្វើសកម្មភាពខុសច្បាប់
* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ជំនួបជាមួយនាយឧត្តមសេនីយ៍ វង្ស ពិសេន, អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី អះអាងនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពធ្វើការសម្របសម្រួល និងតាមដានការអនុវត្តបទឈប់បាញ់រវាកម្ពុជា និងថៃ

07-12-2025 15:02

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥នេះ បានជួបពិភាក្សាការងារទ្វេភាគី ជាមួយនាយឧត្ដមសេនីយ៍ Tan Sri Hj Mohd Nizam bin Hj Jaffar អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក្នុងអំឡុងពេលដែលលោកដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានសម្ដែងនូវការស្វាគមន៍ដល់ដំណើរបំពេញទស្សនកិច្ចរបស់នាយឧត្តមសេនីយ៍ Tan Sri Hj Mohd Nizam bin Hj Jaffar នាពេលនេះ ព្រមទាំងកោតសរសើរតួនាទីរបស់ម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្ដូរវេន ក្នុងកិច្ចខិតខំសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលមានសហរដ្ឋអាមេរិកជាសហប្រធានរៀបចំ និងការចូលរួមយ៉ាងសកម្មពីប្រទេសចិនផងដែរ។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណជាខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នៅក្នុងការផ្ដួចផ្ដើមបង្កើតក្រុមសង្កេតការណ៍បណ្ដោះអាសន្នអាស៊ានភ្លាមៗ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីមានបទឈប់បាញ់ និងសម្របសម្រួលលើបញ្ហាប្រឈមនានាជាច្រើនទៀត ធ្វើឲ្យសភាពការណ៍បានធូរស្រាឡើងវិញ។

លោកអគ្គមេបញ្ជាការ គូសបញ្ជាក់ថា បន្ទាប់ពីមានបទឈប់បាញ់ និងកិច្ចព្រមព្រៀង ១៣ចំណុច ភាគីកម្ពុជា តែងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន ដោយមិនបានបំពានម្តងណាឡើយ ប៉ុន្តែភាគីថៃ ជាពិសេសក្រុមយោធាថៃ នៅតែបន្តរំលោភបំពានជាបន្តបន្ទាប់មកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដោយរាយបន្លាលួស និងចល័តកងទ័ពជាដើម។

លើបញ្ហាប្រឈមនេះនាយឧត្ដមសេនីយ៍ វង្ស ពិសេន បានសំណូមពរដល់ប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្តូរវេន និងប្រធានាធិបតីសហរដ្ឋអាមេរិក ដែលជាសាក្សី ជួយសម្របសម្រួលនិងជំរុញឱ្យភាគីថៃអនុវត្តន៍ឡើងវិញនូវកិច្ចព្រមព្រៀងសន្តិភាព ដោយបានបញ្ជាក់ជំហរកម្ពុជា ក្នុងការបន្តដោះស្រាយបញ្ហាដោយសន្តិវិធី ការកសាងទំនុកចិត្ត ការពង្រឹងកិច្ចសហប្រតិបត្តិការ និងការធានាសន្តិភាព ប្រក្រតីភាពជាមួយគ្នាឡើងវិញ។

នៅក្នុងឱកាសនោះដែរលោកអគ្គមេបញ្ជាការ ក៏បានថ្លែងអំណរគុណចំពោះក្រុមសង្កេតការណ៍អាស៊ាន (AOT) ដែលបានលះបង់ពេលវេលា និងខិតខំយកអស់កម្លាំងកាយចិត្ត ក្នុងការចូលរួមបេសកកម្មជាប្រវត្តិសាស្ត្រនេះ សំដៅធានាឲ្យបាននូវសុខសន្តិភាព នាំមកវិញនូវប្រក្រតីភាពតាមបណ្ដោយព្រំដែនប្រទេសទាំងពីរ កម្ពុជា-ថៃ ក៏ដូចជាតំបន់អាស៊ាន។

ក្នុងកិច្ចឆ្លើយតបនាយឧត្ដមសេនីយ៍ Tan Sri Hj Mohd Nizam bin Hj Jaffar បានថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីសំណាក់អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងថ្លែងអំណរគុណដល់ភាគីកម្ពុជា ដែលបានសម្របសម្រួលបានល្អដល់ក្រុម (AOT) ទៅបំពេញការងារនៅតំបន់ព្រំដែនកន្លងមក។

អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានគូសបញ្ជាក់ថា ការធានាបានសន្តិភាពតាមបណ្ដោយព្រំដែនរវាងប្រទេសទាំងពីរដែលកំពុងកើតមាន គឺជាកិច្ចការដ៏លំបាក ប៉ុន្តែទោះយ៉ាងណាលោកថានឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីធ្វើការសម្របសម្រួល និងតាមដានការអនុវត្តបទឈប់បាញ់ ដើម្បីធានានូវស្ថិរភាពតាមបណ្ដោយព្រំដែនជានិរន្តរ៍៕