កំណើននិស្សិតអាហារូបករណ៍របស់កម្ពុជា ដែលសិក្សានៅខេត្តយូណាន ប្រទេសចិន កើនឡើង៤០% ក្នុងឆ្នាំ២០២៥
07-12-2025 16:06
(យូណាន,ចិន)៖ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ គណៈប្រតិភូសមាគមនិស្សិតកម្ពុជា ប្រចាំប្រទេសចិន ដឹកនាំដោយលោក អ៊ុំ វុទ្ធទី ប្រធានក្រុមប្រឹក្សាភិបាល និងជាជំនួយការសម្តេចតេជោប្រធានព្រឹទ្ធសភា អមដោយលោកវេជ្ជបណ្ឌិត លី សៀវហ្វុង អនុប្រធានក្រុមប្រឹក្សាភិបាល និងលោកវេជ្ជបណ្ឌិត គួយ សុវណ្ណារ័ត្ន អនុប្រធាននិស្សិតខេត្តយូនណាន និងសហការី បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសាកលវិទ្យាល័យចំនួន៥ នៅខេត្តយូណាន រួមមាន៖ Yunnan Minzu University, Yunnan Normal University, Kunming Medical University, Yunnan University of Finance and Economy និង Puer University ដើម្បីបន្តពង្រឹងកិច្ចសហការដែលមានស្រាប់ និងពង្រីងកិច្ចសហការបន្ថែមទៀត ក្នុងការជំរុញកំណើននិស្សិតកម្ពុជាមកបន្តសិក្សានៅខេត្តយូណាន តាមរយៈកម្មវិធីផ្តល់អាហារូបករណ៍ថ្នាក់ជាតិ ថ្នាក់ខេត្ត និងអាហារូបករណ៍សាលាផ្ទាល់។
យោងតាមរបាយការណ៍របស់លោកវេជ្ជបណ្ឌិត លី សៀវហ្វុង ប្រធានក្រុមការងារសមាគមប្រចាំខេត្តយូណាន បច្ចុប្បន្នមាននិស្សិតកម្ពុជាសរុប២១៧នាក់ ដែលកំពុងសិក្សានៅទីក្រុងគុនមីង ទីក្រុងតាលី និងទីក្រុង Puer។
លោក អ៊ុំ វុទ្ធទី ប្រធានក្រុមប្រឹក្សាភិបាលសមាគម បានលើកឡើងតាម តាមរយៈកិច្ចសហការរវាងសាកលវិទ្យាល័យមួយចំនួននៅទីក្រុងគុនមីង និងសមាគមនិស្សិត ឃើញថា ក្នុងឆ្នាំ២០២៥ កំណើននិស្សិតកម្ពុជាមកបន្តការសិក្សានៅទីក្រុងគុនមីង កើនឡើង៤០ភាគរយ បើធៀបនឹងឆ្នាំ២០២៣។
អាហារូបករណ៍ដែលផ្តល់ដោយភាគីចិន ចាប់ផ្តើមស្នើសុំចាប់ពីខែធ្នូ ឆ្នាំ២០២៥ រហូតដល់ខែមិថុនា ឆ្នាំ២០២៦។ សម្រាប់ព័ត៌មានបន្ថែម សិស្សិ និស្សិត អាចតាមដាន -Facebook Page: ACSC_Association of Cambodian Student in China -Telegram Channel: https://t.me/acsccambodia, TikTok: ACSC_CAMBODIA, Website: www.acsc.org.kh, App: ACSC , Instagram: acsc.cambodia , WeChat official : ACSC-CAMBODIA, ACSC Telegram and CoolApp: 099 985 987 ឬ អាចមកពិភាក្សាយោបល់ដោយផ្ទាល់ការិយាល័យសមាគមនិស្សិត នៅក្នុងអាគារសមាគមសម្ព័ន្ធខ្មែរចិន (នៅតំបន់អភិវឌ្ឍន៍OCICជ្រោយចង្វារ៕


























