ពិព័រណ៍ទស្សនាម៉ាឡេស៊ីឆ្នាំ២០២៦ នាំមកនូវបរិយាកាសទេសចរណ៍ ដ៏គួរឱ្យរំភើបមកកាន់កម្ពុជា
07-12-2025 16:41
(ភ្នំពេញ)៖ ក្រុមប្រឹក្សាទេសចរណ៍ម៉ាឡេសពី ក្រោយកិច្ចសហការជាមួយស្ថានទូតម៉ាឡេស៊ី និងការគាំទ្រពីក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦ បានសម្ពោធជាផ្លូវការ «ពិព័រណ៏ទស្សនាម៉ាឡេស៊ីឆ្នាំ២០២៦» នៅផ្សារទំនើបអ៊ីអនម៉លមានជ័យ រាជធានីភ្នំពេញ។
ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍នេះ ធ្វើឡើងក្រោមគោលបំណងផ្សព្វផ្សាយឆ្នាំទេសចរណ៍ ម៉ាឡេស៊ី ដែលខិតជិតមកដល់គឺឆ្នាំ២០២៦។
លើសពីនេះទៅទៀត ពិព័រណ៍ទស្សនាម៉ាឡេស៊ីឆ្នាំ២០២៦ ក៏ជាផ្នែកមួយលើកកម្ពស់កិច្ចសហប្រតិបត្តិការទេសចរណ៍រវាងម៉ាឡេស៊ី និងកម្ពុជា ក៏ដូចជាការបង្ហាញពីវប្បធម៌រស់រវើករបស់ប្រទេសម៉ាឡេស៊ី ភាពទាក់ទាញចម្រុះជាតិសាសន៍ និងបទពិសោធន៍ទេសចរណ៍ដ៏គួរឱ្យរំភើប។
ពិព័រណ៍ទស្សនាម៉ាឡេស៊ី បានពាំនាំ ក្រុមហ៊ុនទេសចរណ៍ មន្ទីរពេទ្យមកពីម៉ាឡេស៊ី នឹងស្ថាប័នពាក់ព័ន្ធរហូតទៅដល់ ២៤ស្ថាប័នសម្រាប់ផ្តល់ជូននូវព័ត៌មានអំពីកញ្ចប់ធ្វើដំណើរកម្សាន្ត ផ្តល់ការពិគ្រោះយោបល់ពីមន្ទីរពេទ្យមកពីម៉ាឡេស៊ី សម្រាប់អ្នកចូលភ្នំរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់៧ ខែធ្នូ ឆ្នាំ២០២៥។
ជាមួយគ្នានេះដែរ ពិព័រណ៍ទស្សនាម៉ាឡេស៊ីឆ្នាំ ២០២៦ ផ្តល់ជូននូវសកម្មភាពជាច្រើនដល់អ្នកចូលរួម រាប់ចាប់តាំងពីការសម្តែងសិល្បៈពី សិល្បករមកពីម៉ាឡេស៊ី សាកល្បងសំលៀកបំពាក់ប្រពៃណីម៉ាឡេស៊ី ការផាត់គំនូរ Batik ការគូសដៃបែបសិល្បៈ Henna ការលេងហ្គេមដើម្បីឈ្នះរង្វាន់ ក៏ដូចជាឱកាសឈ្នះរង្វាន់សំបុត្រយន្តហោះ និងកញ្ចប់ដំណើរ កម្សាន្តជាច្រើន៕






















