ឯកឧត្តមបណ្ឌិត មុត ខៀវ និងលោកជំទាវ អឿន សារ៉ន ព្រមទាំងក្រុមគ្រួសារ សូមគោរពថ្លែងអំណរគុណ ជូនចំពោះថ្នាក់ដឹកនាំ និងញាតិមិត្តជិតឆ្ងាយ ផ្ញើសារលិខិតចូលរួមរំលែកទុក្ខ មរណភាពលោកស្រី ខៀវ រ៉ាវី
07-12-2025 17:00
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត មុត ខៀវ និងលោកជំទាវ អឿន សារ៉ន លោកជំទាវឧកញ៉ា សាត ណាវី និងលោក ដួង វិបុល ព្រមទាំងបុត្រ និងក្រុមគ្រួសារនៃសពលោកស្រី ខៀវ រ៉ាវី សូមគោរពថ្លែងអំណរព្រះគុណ និងអំណរគុណ ជូនចំពោះថ្នាក់ដឹកនាំ និងញាតិមិត្តជិតឆ្ងាយទាំងអស់ ដែលបានផ្ញើព្រះសារលិខិត និងសារលិខិតចូលរួមរំលែកទុក្ខ មរណភាពកូនស្រីបង្កើតលោកស្រី ខៀវ រ៉ាវី ដែលបានទទួល មរណភាពកាលពីថ្ងៃអាទិត្យ ១០កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹង ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ២២និង ៣៨នាទី ក្នុងជន្មាយុ ៤៣ឆ្នាំ ដោយរោគាពាធ។
ក្នុងសារលិខិតថ្លែងអំណរព្រះគុណ និងអំណរគុណ មានខ្លឹមសារយ៉ាងដូច្នេះថា « ខ្ញុំព្រះករុណា ខ្ញុំបាទ មុត ខៀវ និងភរិយា អឿន សារ៉ន លោកជំទាវឧកញ៉ា សាត ណាវី និងលោក ដួង វិបុល ព្រមទាំងបុត្រ និងក្រុមគ្រួសារនៃសពលោកស្រី ខៀវ រ៉ាវី សូមគោរព ថ្លែងនូវអំណរព្រះគុណថ្វាយប្រគេនចំពោះ សម្តេចព្រះពោធិវ័ង្ស សម្តេចព្រះពុទ្ធជ័យមុនី សម្តេចព្រះ ឧត្តមចរិយា សម្តេចព្រះឧត្តមមុនី ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ និងសូមគោរពអរគុណយ៉ាង ជ្រាលជ្រៅជាទីបំផុតដល់ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និងញាតិមិត្តជិតឆ្ងាយទាំងអស់ ដែលបានផ្ញើព្រះសារលិខិត និង សារលិខិតចូលរួមរំលែកទុក្ខ ព្រមទាំងបានយាង និមន្ត និងអញ្ជើញចូលរួមក្នុងពិធីបុណ្យសព និង បុណ្យទក្ខិណានុប្បទានគម្រប់ ៧ថ្ងៃ និង១០០ថ្ងៃ របស់លោកស្រី ខៀវ រ៉ាវី ដែលបានទទួល មរណភាពកាលពីថ្ងៃអាទិត្យ ១០កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹង ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ២២ និង ៣៨នាទី ក្នុងជន្មាយុ ៤៣ឆ្នាំ ដោយរោគាពាធ។
ការយាង និមន្ត និងអញ្ជើញចូលរួមរបស់សម្តេចព្រះពោធិវ័ង្ស សម្តេចព្រះពុទ្ធជ័យមុនី សម្តេចព្រះឧត្តមចរិយា សម្តេចព្រះឧត្តមមុនី ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និងញាតិមិត្ត ជិតឆ្ងាយទាំងអស់ គឺជាមហាកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុតដល់ក្រុមគ្រួសារយើងខ្ញុំទាំងអស់គ្នា។
ជាទីបញ្ចប់ ទូលព្រះបង្គំ ខ្ញុំព្រះករុណា និងក្រុមគ្រួសារ នៃសពលោកស្រី ខៀវ រ៉ាវី សូម លើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ប្រោសប្រទានពរជ័យ បវរសួស្តី សិរីមង្គល មហាប្រសើរ ថ្វាយ ប្រគេន និងគោរពជូនចំពោះ សម្តេចព្រះពោធិវ័ង្ស សម្តេច ព្រះពុទ្ធជ័យមុនី សម្តេចព្រះឧត្តមចរិយា សម្តេចព្រះឧត្តមមុនី ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសូម ប្រសិទ្ធពរជ័យដល់សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ញាតិមិត្តជិតឆ្ងាយ ព្រមទាំងសមត្ថកិច្ច និងក្រុមការងារក្នុងពិធីបុណ្យនេះ សូម បានសមប្រកបតែនឹងព្រះពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕






