* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋបាលខេត្តបន្ទាយមានជ័យបាន ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥ ក្រោមប្រធានបទសកល «យកឈ្នះការរំខាន បរិវត្តកម្ម ឆ្លើយតបនឹងជំងឺអេដស៍»

07-12-2025 17:14

(បន្ទាយមានជ័យ)៖ លោក ប្លែកវ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុំ​ រាត្រី​ អភិបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥នេះ បានដឹកនាំប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥ ក្រោមប្រធានបទសកល «យកឈ្នះការរំខាន បរិវត្តកម្ម ដើម្បីឆ្លើយតបនឹងជំងឺអេដស៍» និងដោយមានការចូលរួមពីលោក ឡេច័ន្ទ សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ និងមានលោក​ លោកស្រី​ ស្ថាប័ន​ពាក់ព័ន្ធ​ លោក​ លោកគ្រូ​ អ្នកគ្រូ​ សិស្ស​ និស្សិត​ កាយរឹទ្ធិ កងកម្លាំងនគរបាល នាយទាហាន បានចូលរួមប្រមាណជាង ៣០០នាក់​។

ក្នុងពិធីនោះលោកអ៊ុំ រាត្រី បានបញ្ជាក់ថា ការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ នៅកម្ពុជា អស់រយៈពេល ៣២ឆ្នាំកន្លងទៅនេះ បានបង្ហាញពីឆន្ទៈនយោបាយដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមជាមួយពិភពលោក ដើម្បីឆ្ពោះទៅបញ្ចប់ជំងឺអេដស៍។ ដោយឡែកនៅក្នុងឆ្នាំ២០២៥នេះ ការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ គឺជាឱកាសគូសបញ្ជាក់បន្ថែមទៀត ពីសារៈសំខាន់នៃការប្តេជ្ញាចិត្តបន្តកិច្ចខិតខំប្រឹងប្រែងរួមជាសកល ជម្នះគ្រប់ឧបសគ្គដែលកើតមានឡើងដោយសារតែសង្គ្រាម ជម្លោះប្រដាប់អាវុធជាច្រើន កន្លែងនៅក្នុងពិភពលោក នៅចំពោះមុខនេះ កម្ពុជាបើទោះបីកំពុងមានការរំខានដោយសារតែស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃ ក៏ដោយក៏រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាមវធិបតី ហ៊ុន ម៉ាណែត បាននឹងកំពុងប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការបន្តសម្រេចឲ្យបាននូវគោលនយោបាយជាតិ បញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០៣០ ។

លោក អ៊ុំ រាត្រី បានបញ្ជាក់ដឹងទៀតថា កម្ពុជាប្តេជ្ញាបន្តខិតខំប្រឹងប្រែង សម្រេចឲ្យបានគោលដៅសកលទី១ ពោលគឺធ្វើយ៉ាងណាឲ្យអ្នក ដែលសង្ស័យថា មានផ្ទុកមេរោគអេដស៍ ឲ្យពួកគាត់បានទៅទទួលសេវាព្យាបាល បានទាន់ពេលវេលា និងទប់ស្កាត់ករណីឆ្លងថ្មីនៃមេរោគអេដស៍នេះផងដែរ ហើយកម្ពុជាបន្តពង្រឹង និងពង្រីកការអប់រំលើកកម្ពស់ការយល់ដឹងពីការបង្ការការចម្លងមេរោគអេដស៍ ជារួមនៅតាមគ្រឹះស្ថានអប់រំ សហគមន៍មូលដ្ឋាន ជាពិសេសក្នុងចំណោមយុវវ័យ ក្រុមប្រជាជនដើម្បី លើកកម្ពស់ការទប់ស្កាត់ការចម្លងមេរោគអេដស៍ពីម្តាយទៅកូន។

ក្នុងនោះលោក អ៊ុំ រាត្រី បានអំណាវនាវឱ្យជនរួមជាតិទាំងអស់ចូលរួមឲ្យបានសកម្ម និងឲ្យបានទ្វេដងជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាមួយកាកបាទក្រហមកម្ពុជា ក្នុងយន្តការជាតិតែមួយ ដើម្បីសម្រេចបានដោយជោគជ័យនៅគោលនយោបាយឆ្នាំ២០២៣-២០៣០និង គោលនយោបាយជាតិបញ្ចប់អេដស៍ និងកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០៣០។

លោក អ៊ុំ រាត្រី បន្តឲ្យដឹងទៀតថា ចំពោះក្មួយៗយុវនារី យុវជនទាំងអស់ត្រូវចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវផ្នត់គំនិត និងឥរិយាបថដើម្បីបង្ការខ្លួនពីការចម្លងមេរោគអេដស៍ និងដើរតួឱ្យបានសកម្មក្នុងការប្រយុទ្ធនឹងជំងឺអេដស៍តាមរយៈ សកម្មភាពមិត្តអប់រំមិត្ត ការបង្កើតក្រុមជួយខ្លួនឯង ចែករំលែកចំណេះដឹង ផ្សព្វផ្សាយព័ត៌មានថ្មីៗផងដែរ៕