* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការថែមម៉ោងសិក្សាមិនមែនយកតែរូបភាពនោះទេ តែសម្តេចបានឱ្យសិក្សាវាយតម្លៃរាប់ចាប់ពីសិស្សដែលរៀនអន់ជាងគេ ដើម្បីមើលពីការប្រែប្រួលគុណភាពចំណេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្មានអាណាព្យាបាល ឬគ្រូ ដែលរីករាយជាមួយនឹងកូន សិស្សជិះឡាន ប្រើទូរស័ព្ទទំនើប ហើយប្រលងធ្លាក់នោះទេ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមការសិក្សាសិស្សរៀន៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង។ បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អគារសិក្សាជារឿងមួយ តែតក្តាគន្លឹះ គឺគ្រូ និងសិស្ស ជាពិសេសគុណភាពគ្រូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានកសាងសាលារៀនច្រើនណាស់ ប៉ុន្តែកំណើននៃកំណើត ការបង្កើតភូមិឋានថ្មីធ្វើឱ្យខ្វះខាតសាលា ដែលត្រូវតែសាងសង់សាលាបន្ថែម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រនេះហើយ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនទៅដល់តាមភូមិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមរយៈខ្សែភាពយន្តកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាភាពយន្តខ្សែជីវិតរបស់សម្តេចតេជោ ហ៊ុន សែន បានស្តែងឱ្យឃើញច្បាស់ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន ជាហេតុនាំឱ្យកូនប្រជាពលរដ្ឋរៀនមិនបានខ្ពស់ ហើយងាយបោះបង់ការសិក្សា ជាពិសេសកូនស្រី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែចាត់ទុក «ការវិនិយោគលើវិស័យអប់រំ ជាការវិនិយោគលើអនាគតរបស់ប្រទេសជាតិ», ដោយសារ ការអប់រំ ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍធនធានមនុស្ស, ជាឆ្អឹងខ្នងនៃផលិតភាពសេដ្ឋកិច្ចជាតិ និង ជាសសរទ្រូងនៃសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឧកញ៉ា វិញ ហួរ ប្រធានសាមគមស៊ីម៉ង់តិ៍កម្ពុជា បានចូលរួមជួយវិទ្យាល័យទ្រៀលសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា សរុបជាថវិកាប្រមាណ ១០ម៉ឺនដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ចាប់ពីការប្រកាសបង្កើតជាផ្លូវការ, សមាគមឧកញ៉ាកម្ពុជា បានចូលរួមក្នុងសកម្មភាពមនុស្សធម៌ជាច្រើន ដើម្បីជាប្រយោជន៍ដល់ប្រជាជន និងសង្គមជាតិ, ទាំងក្នុងវិស័យ អាណាចក្រ និងពុទ្ធចក្រ ដូចជាការកសាងអគារសិក្សា, មន្ទីរពេទ្យ, វត្តអារាម, សារៈមន្ទីរ, ការឧបត្ថម្ភជាសម្លៀកបំពាក់, សម្ភារៈសិក្សា, គ្រឿងឧបភោគ បរិភោគ ដល់សិស្សានុសិស្ស និង កុមារកំព្រាជាដើម។
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន រៀបចំវេទិកាសាធារណៈ ដើម្បីដោះស្រាយកង្វល់នានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន

07-12-2025 19:46

(ប៉ៃលិន)៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន ព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥នេះ បានធ្វើវេទិកាសាធារណៈ ក្រោមអធិបតីភាពលោក អ៉ី ឈាន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន ដើម្បីដោះស្រាយកង្វល់នានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងស្រុកសាលាក្រៅ និងក្រុងប៉ៃលិន ខេត្តប៉ៃលិន។

វេទិកានេះ ក៏មានការចូលរួមពីសំណាក់លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន, លោករដ្ឋលេខាធិការ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងប្រធានក្រុមការងារចុះមូលដ្ឋានក្រុង/ស្រុកទាំង២ លោក លោកស្រី ជាសមាជិក ក្រុមការងារចុះមូលដ្ឋានខេត្ត និងប្រតិភូអមដំណើរ សមាជិកក្រុមប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត, លោកមេបញ្ជាការកងកម្លាំងទាំង៣, គណៈអភិបាល ក្រុង/ស្រុក, មេឃុំចៅសង្កាត់ និងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលនៅទូទាំងខេត្តជាច្រើនរូបទៀត ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

លោកស្រីបណ្ឌិត បាន ស្រីមុំ បានលើកឡើង អំពីលទ្ធផលការងារសំខាន់ៗ ដែលរដ្ឋបាលខេត្ដ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត សម្រេចបាននៅឆ្នាំ២០២៤ ជាពិសេសក្រោមការដឹកនាំរបស់ដ៏ត្រឹមត្រូវរបស់សម្តេចសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១។

លោកស្រី ក៏បានលេីកឡេីងពីកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ចំណុច វិធានការគន្លឹះទាំង៥ និងផ្អែកលើផែនការអភិវឌ្ឍន៍ខេត្ត កម្មវិធីវិនិយោគបីឆ្នាំរំកិល និងគម្រោងអភិវឌ្ឍខេត្តប្រចាំឆ្នាំរបស់រដ្ឋបាលខេត្ត ដោយមានការចូលរួមចំណែក និងគាំទ្រពីក្រសួង ស្ថាប័ន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ដៃគូអភវឌ្ឍន៍ សប្បុរសជន ការចូលរួមពីមន្ទីរ-អង្គភាព អាជ្ញាធរដែនដីគ្រប់លំដាប់ និងប្រជាពលរដ្ឋក្នុងខេត្ត ដែលធ្វើឱ្យមានការអភិវឌ្ឍរីកចំរើន និងសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាបន្តបន្ទប់។

នាឱកាសនោះលោក អ៉ី ឈាន ប្រធានការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានឱ្យដឹងដែរថា ការធ្វើវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត នាពេលនេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីផ្ដល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានព្ចោញមតិរបស់ខ្លួន ដែលពាក់ព័ន្ធនឹងក្ដីកង្វល់ សំណូមពរ និងតំរូវការជាក់ស្ដែងក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរមានសម្ថតកិច្ច ដោះស្រាយ និងឆ្លើយតបរាល់តំរូវការ សំណូមពរ ដែលបានលើកឡើង ចំគោលដៅទាន់ពេលវេលា ក្នុងការកែលំអសហគមន៍របស់ពួកគាត់ ឱ្យកាន់តែល្អប្រសើរ ជាពិសេសពង្រឹងការចូលរួមរបស់ ប្រជាពលរដ្ឋ លើការអភិវឌ្ឍនៅតាមមូលដ្ឋានឲ្យកាន់តែល្អប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងគោលការណ៍នៃការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ។

លោកទេសរដ្ឋមន្ត្រីប្រធានក្រុមការងារ បានថ្លែងនូវការកោតសសើរចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តទាំងអស់ និងអាជ្ញាធរខេត្តប៉ៃលិន ក្រោមការដឹកនាំរបស់លោកស្រីបណ្ឌិត បាន ស្រីមុំ ដែលបានខិតខំយកអស់កម្លាំងកាយចិត្តបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានល្អប្រសើរនៅក្នុងមូលដ្ឋាន ក្រោមគោលនយោបាយយុទ្ធសាស្ត្របញ្ជកោណដំណាក់កាលទី១ កម្មវិធីនយោបាយអទិភាពទាំង៦ និងវិធានការគន្លឹះ នៃកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល និងបានសហការជាមួយមូលដ្ឋាន សំដៅបំពេញការងារបម្រើប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាព ព្រមទាំងខិតខំចូលរួមសហការដោះស្រាយ ឆ្លើយតប បញ្ហាប្រឈម សំណើរ សំណូមពរនានានៅមូលដ្ឋាន ជាពិសេសពាក់ព័ន្ធ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថាការធ្វើវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត នាឱកាសនោះ មានអ្នកចូលរួមសរុបចំនួន ១ ៣៣៧នាក់ ស្រី ៦២២នាក់ ហើយបានទទួលបានសំណើ និងសំណូមពរពីបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធនានា ចំនួន ៦៥ ករណី ក្នុងនោះសំណួរផ្ទាល់មាត់ចំនួន ២៣ករណី និងសរសេរជាលិខិតចំនួន ៤២ ករណី ៕