* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* កងទ័ពថៃ បង្ហាញវិធានការឆ្លើយតប លើការបាញ់ផ្លោងរបស់មីយ៉ាន់ម៉ា ចូលទៅក្នុងប្រទេសថៃ
* បណ្ឌិត សុខ ទូច៖ សម្តេចតេជោ ហ៊ុន សែន ជាវីរជនបង្កើតឱ្យមានចំណងមិត្តភាពរវាងកម្ពុជា-កូរ៉េខាងត្បូងឡើងវិញ ដែលបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី
* អារ៉ាប៊ីសាអូឌីត ស្ទាក់ចាប់មីស៉ីលសំដៅមកអាកាសយានដ្ឋានទីក្រុងរីយ៉ាដ ក្រោយទើបបើកដំណើរការឡើងវិញ
* ខួបមួយឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់ថា អាមេរិក បន្តធ្វើការជាមួយកម្ពុជា-ថៃ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀង និងជួយធ្វើឱ្យការសន្យាស្វែងរកសន្តិភាពយូរអង្វែងក្លាយជាការពិត
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រសួងវប្បធម៌កម្ពុជា សុំអន្តរាគមន៍ពីស្ថានទូតចិន, ឥណ្ឌា, អាមេរិក និងម៉ាឡេស៊ី ជំរុញឱ្យថៃបញ្ឈប់ការបំផ្លិចបំផ្លាញសម្បត្តិមនុស្សជាតិ (Video inside)

09-12-2025 16:19

(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើសុំអន្តរាគមន៍ពីសំណាក់ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន និងស្ថានទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំកម្ពុជា ក្នុងនាមប្រទេសទាំងពីរជាសហប្រធាននៃអាយស៊ីស៊ី-ព្រះវិហារ ក៏ដូចទៅស្ថានទូតសហរដ្ឋអាមេរិក និងម៉ាឡេស៊ី ក្នុងនាមប្រទេសទាំងពីរជាសាក្សីនៃសេចក្តីប្រកាសរួមទីក្រុងកូឡាឡាំពួរ ក្នុងន័យផ្តល់ព័ត៌មាន និងជំរុញឱ្យថៃបញ្ឈប់ការបំផ្លិចបំផ្លាញសម្បត្តិមនុស្សជាតិ។

តាមសេចក្តីជូនដំណឹង នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានឲ្យដឹងថា រយៈពេលពីរថ្ងៃនៃការបាញ់ ប្រហារឈ្លានពានរបស់យោធាថៃមកលើបូរណភាពទឹកដីកម្ពុជា បានបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន នៃប្រាសាទព្រះវិហារ ជាពិសេសអគារបំពេញការងារអភិរក្សក្រោមកិច្ចសហការកម្ពុជា-ឥណ្ឌា នាទីតាំងប្រាសាទ។

សេចក្តីជូនដំណឹង បានឲ្យដឹងបន្តថា នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ ប្រាសាទតាក្របី ជាទីគោរពសក្ការៈរបស់កម្ពុជា ក៏ទទួលរងនូវការបាញ់ បំផ្លាញយ៉ាងសាហាវ ដែលបង្ហាញនូវសកម្មភាពអសីលធម៌ និងការរំលោភបំពានលើបេតិកភណ្ឌវប្បធម៌របស់កម្ពុជា និងមនុស្សជាតិ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានធ្វើការទំនាក់ទំនងជាប្រចាំជាមួយស្ថាប័នជាតិ អន្តរជាតិ ជាពិសេស អង្គការយូណេស្កូ ដើម្បីសុំអន្តរាគមន៍ឱ្យយោធាថៃបញ្ឈប់ជាបន្ទាន់ សកម្មភាពបំផ្លិចបំផ្លាញបេតិកភណ្ឌមរតកមនុស្សជាតិ។

សេចក្តីជូនដំណឹង បានបញ្ជាក់ទៀតថា «ជាមួយគ្នានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏បានធ្វើលិខិតស្នើសុំកិច្ចអន្តរាគមន៍ពីសំណាក់ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន និងស្ថានទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា ក្នុងនាមប្រទេសទាំងពីរជាសហប្រធាន នៃអាយស៊ីស៊ី-ព្រះវិហារ ក៏ដូចទៅស្ថានទូតសហរដ្ឋអាមេរិក និងម៉ាឡេស៊ី ក្នុងនាមប្រទេសទាំងពីរជាសាក្សីនៃសេចក្តីប្រកាសរួមទីក្រុងកូឡាឡាំពួរ ក្នុងន័យផ្តល់ព័ត៌មាន និងជំរុញឱ្យថៃបញ្ឈប់ការបំផ្លិចបំផ្លាញសម្បត្តិមនុស្សជាតិ»៕