* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

BREAKING (Update): គិតត្រឹមម៉ោង៤៖៤០នាទី យោធាថៃបន្ដប្រើប្រាស់ដ្រូនពាំទម្លាក់គ្រាប់ និងកាំភ្លើងផ្លោងធន់ធ្ងន់ចូលតំបន់ថ្មដា អូរភ្លុកដំរី ខេត្តពោធិ៍សាត់ (Video inside)

09-12-2025 16:55

(ពោធិ៍សាត់)៖ គិតមកត្រឹមម៉ោង ៤៖៤០នាទីរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃ បានបន្ដប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែក និងកាំភ្លើងផ្លោងធន់ធ្ងន់ ចូលទីប្រជុំជនឃុំថ្មដា និងអូរភ្លក់ដំរី ក្នុងភូមិសាស្ដ្រស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយបំផ្លាញហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។

ឆ្លើយតបដើម្បីការពារដែនអធិបតេយ្យជាតិ កងកម្លាំងកម្ពុជា បានធ្វើការបាញ់ការពារ និងបានបាញ់ទម្លាក់ដ្រូនរបស់យោធាថៃធ្លាក់ផងដែរ។

បើតាមសេចក្ដីរាយការណ៍, ការបាញ់ផ្លោងរបស់យោធាថៃនៅពេលនេះ មិនបានរើសគោលដៅឡើយ ពោលគឺបាញ់មកគ្រប់ទីតាំងទាំងអស់ រួមទាំងមូលដ្ឋានរស់នៅរបស់ជនស៉ីវិលស្លូតត្រង់របស់កម្ពុជា។ យោធាថៃ បានប្រើប្រាស់កាំភ្លើងធំ ១០០មីល្លីម៉ែត្រ, ១០៥មីល្លីម៉ែត្រ និង១៥៥មីល្លីម៉ែត្រ។

ក្នុងស្ថានភាពបែបនេះ កម្លាំងជួរមុខដ៏អង់អាចក្លាហានរបស់កម្ពុជា បានធ្វើការតបតការពារដែនអធិបតេយ្យរបស់ខ្លួនជាបន្ដបន្ទាប់ ក្រោមការដឹកនាំបញ្ជាដ៏មុតស្រួចរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៕