* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

TOP NEWS: កម្ពុជាកំពុងប្រមូលភស្តុតាងដើម្បីប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC  ដែលកម្ពុជាជាសមាជិក (Video inside)

10-12-2025 15:31

(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះថា៖ «នៅចំពោះមុខនៃសកម្មភាពឈ្លានពានដោយប្រដាប់អាវុធរបស់យោធាថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដែលបានប្រើប្រាស់អាវុធធុនធ្ងន់គ្រប់ប្រភេទ ព្រួមទាំងយន្តហោះទម្លាក់គ្រាប់បែកមកលើទីតាំងស៊ីវិលនៅកម្ពុជា។ សកម្មភាពឈ្លានពានដោយប្រដាប់អាវុធនេះ បានបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយគិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នេះ ជនស៊ីវិលស្លាប់ជនស៊ីវិលចំនួន៩នាក់ (ទារក១នាក់) និងរងរបួសជនស្លូតត្រង់ចំនួន៤៦នាក់ និងមានជនភៀសសឹកចំនួន ៣៧,១១៥ គ្រួសារស្មើនឹង ១២៧,១៣៣នាក់ ក្នុងនោះស្ត្រីមាន ៥៨ ៦០៣ នាក់ និងកុមារមានចំនួន ២១,៩៧៤ នាក់ នៅខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។

មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានសង្កត់ធ្ងន់ថា កម្ពុជាបាននិងកំពុងប្រមូលភស្តុតាង ដើម្បីប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ដែលកម្ពុជាជាសមាជិក៕