* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឯកសារបណ្ណសារទាំងនេះហើយ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ ដែលតម្រូវឱ្យយើងខិតខំអភិរក្ស ទាំងឯកសាររូបវន្ត និងការធ្វើឌីជីតូបនីយកម្ម, ដើម្បីឱ្យកូនចៅជំនាន់ក្រោយមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការសិក្សាស្រាវជ្រាវ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំកម្មវិធីពិព័រណ៍ខួប ១០០ឆ្នាំ ក្រោមប្រធានបទ «មួយសតវត្សរ៍នៃការចងចាំឆ្ពោះទៅការលើកកម្ពស់អត្តសញ្ញាណជាតិ» នេះ ក៏ជាសាក្សីរំលេចយ៉ាងច្បាស់អំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រ និង កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាយូរលង់រវាងកម្ពុជា និងបារាំង។ តាមរយៈស្មារតី «ស្រាវជ្រាវរកឫសគល់ ទើបស្គាល់តម្លៃ» ដែលមិនអាចមើលរំលងបានឡើយនូវតួអង្គ និងតួនាទី ដ៏សំខាន់មិនអាចខ្វះបានរបស់ប្រទេសបារាំង, ទាំងក្នុងអតីតកាល និងបច្ចុប្បន្ន។
* ចិនប្រាប់ហ្វីលីពីនឱ្យបញ្ឈប់អ្នកនយោបាយមួយចំនួនរបស់ខ្លួន កុំឱ្យឆ្លងបន្ទាត់ក្រហម
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំកម្ពុជា ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ លើការជួយផ្តល់កិច្ចគាំពារពលករទេសន្តរប្រវេសន៍កម្ពុជា

12-12-2025 10:44

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យលោកស្រី Nellie Ghusayni ប្រធានបេសកកម្មរបស់អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំនៅកម្ពុជា ជួបពិភាក្សាការងារ ដោយជំនួបនេះផ្តោតលើការគ្រប់គ្រង និងការផ្តល់ការយកចិត្តទុកដាក់បន្ថែមទៀតក្នុងការជួយគាំពារដល់ពលករទេសន្តរប្រវេសន៍ ជាពិសេសអតីតពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ។

នាឱកាសនោះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អង្គការ IOM ដែលបានផ្តល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់លើអតីតពលករដែលត្រឡប់មកពីប្រទេសថៃ លើកកម្ពស់ក្នុងការបណ្តុះបណ្តាលជំនាញ ការទទួលស្គាល់ជំនាញ ក៏ដូចជាកិច្ចអន្តរាគមន៍នានា ដើម្បីគាំពារផ្ដល់អត្ថប្រយោជន៍ និងលើកកម្ពស់ការគោរពសិទ្ធិពលករទេសន្តរប្រវេសន៍នៅកម្ពុជា។

លោករដ្ឋមន្រ្តី ក៏បានលើកពីបញ្ហាប្រឈមដែលក្រសួងបានខិតខំដោះស្រាយតាមយន្តការផ្សេងៗ ឱ្យស្របទៅនឹងស្ថានភាពពិត និងសំណូមពរជាក់ស្តែង ខណៈពេលដែលជំនាញខ្លះពលករទទួលបាននៅប្រទេសថៃមិនស៊ីគ្នាទាំងស្រុងជាមួយតម្រូវការទីផ្សារការងារក្នុងស្រុក ដែលតម្រូវឱ្យមានការបណ្តុះបណ្តាលជំនាញឡើងវិញ និងការទទួលស្គាល់ជំនាញតាមរយៈការវាយតម្លៃផ្អែកលើសមត្ថភាពរបស់អតីតពលករ ដែលត្រឡប់មកពីប្រទេសថៃ។ ទន្ទឹមនឹងនេះ ក្រសួងក៏នឹងពិចារណាលើលក្ខខណ្ឌការងារសំខាន់ៗ មួយចំនួនក្នុងការបើកឱកាសទីផ្សារការងារក្រៅប្រទេសថ្មីៗជូនពលករបន្ថែមទៀត។

លោកបានបញ្ជាក់ជូនភាគីអង្គការ IOM ពីស្ថានភាពជាក់ស្តែងដែលកម្ពុជាកំពុងយកចិត្តទុកដាក់ដោះស្រាយនិងផ្តល់ឱកាសការងារ និងបណ្តុះបណ្តាលជំនាញ ជូនពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃវិញជាទ្រង់ទ្រាយធំ និងស្នើសុំភាគីអង្គការ IOM ផ្ដល់កិច្ចសហការលើការអនុវត្តការធ្វើតេស្តវាយតម្លៃ ផ្អែកលើសមត្ថភាពទទួលស្គាល់ការសិក្សាដែលមានពីមុន (RPL), ជំរុញការផ្សព្វផ្សាយការធ្វើតេស្តវាយតម្លៃផ្អែកលើសមត្ថភាពទទួលស្គាល់ការសិក្សាដែលមានពីមុន (RPL), កៀរគរដៃគូអភិវឌ្ឍន៍សម្រាប់ចូលរួមគាំទ្រផ្នែកហិរញ្ញវត្ថុដល់អតីតពលករដែលចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលខ្លីៗ, កិច្ចសហការក្នុងការបើកទីផ្សារការងារថ្មីបន្ថែមទៀត, និង បង្កើនកិច្ចខិតខំប្រឹងប្រែងរបស់អង្គការ IOM ក្នុងការសហការជាមួយអាជ្ញាធរនានា ក្នុងការផ្ដល់កិច្ចគាំពារជូនពលករទេសន្តរប្រវេសន៍កម្ពុជា។

ជាការឆ្លើយតប លោកស្រីប្រធានរបស់អង្គការ IOM ប្រចាំកម្ពុជា បានឯកភាពតាមសំណូមពរលោករដ្ឋមន្រ្តី ស្នើសុំជួយពង្រីកការគាំទ្រសម្រាប់កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈរយៈពេលខ្លី ការពង្រីកវេទិកាការងារ និងសិក្សាលទ្ធភាពផ្ដល់ការជួយឧបត្ថម្ភជាកញ្ចប់ថវិកា ឬសម្ភារៈប្រើប្រាស់ជូនដល់បងប្អូនពលករដែលវិលត្រឡប់ពីប្រទេសថៃ និងជនភៀសសឹកដែលបង្កដោយសង្គ្រាមព្រំដែនកម្ពុជា-ថៃ និងគាំទ្រលើការប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ដោះស្រាយបញ្ហាឱ្យមានប្រសិទ្ធភាព ហើយនឹងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ IOM ក្នុងការសហការជាមួយអាជ្ញាធរនានា ក្នុងការផ្ដល់កិច្ចគាំពារជូនពលករទេសន្តរប្រវេសន៍កម្ពុជា៕