* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋបាលខេត្តព្រះសីហនុ បន្តទទួលអំណោយ និងអំពាវនាវសប្បុរសជន ចូលរួមផ្តល់ជំនួយដើម្បីចែកជូនដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក ដោយសារសង្គ្រៀមឈ្លានពាន ពីសំណាក់កងទ័ពថៃ (Video inside)

13-12-2025 12:45

(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានអំពាវនាវដល់ លោក លោកស្រីជាមន្ត្រីរាជការ នៃរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ អង្គភាពជុំវិញខេត្ត និងពាណិជ្ជករ សហគ្រិន សប្បុរសជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបថា ក្នុងបុព្វហេតុមនុស្សធម៌ដើម្បីចូលរួមគាំទ្រ និង លើកទឹកចិត្តដល់វីរកងទ័ពជួរមុខកម្ពុជា ដែលបាននឹងកំពុងប្រយុទ្ធ យ៉ាងអង់អាចក្លាហាន ដើម្បីការពារបូរណភាព ទឹកដី តតាំងជាមួយសត្រូវឈ្លានពានម្តងហើយម្តងទៀតមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។

សេចក្តីអំពាវនាវដល់នេះ បានចាប់ផ្តើមធ្វើឡើងកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នៅទីលាន៧មករា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុង ខេត្តព្រះសីហនុ ពោលមកដល់ថ្ងៃនេះ គឺមានរយៈពេល៤ថ្ងៃមកហើយ។

រដ្ឋបាលខេត្តព្រះសីហនុ បាននឹងកំពុងទទួលអំណោយគ្រប់ប្រភេទពីសប្បុរសជនគ្រប់មជ្ឈដ្ឋានតាមបណ្តាលក្រុង ស្រុក ដើម្បីយកទៅចែកជូនដល់វីរកងទ័ពជួរមុខ ដែលបាន នឹងកំពុងខិតខំតស៊ូការពារតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយភាពក្លាហាន មោះមុត ប្រឆាំងនឹងសត្រូវ ឈ្លានពាន ដោយស្មារតីស្នេហាជាតិមាតុភូមិ និងចែកជូន បងប្អូនប្រជាពលរដ្ឋដែលត្រូវបានជម្លៀសខ្លួនមកកាន់ មណ្ឌលសុវត្ថិភាពនានា នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលកំពុងរងគ្រោះដោយការឈ្លានពានពីសំណាក់ កងទ័ពថៃ។

អំណោយដែលកំពុងទទួលបាននាពេលនេះរួ​មមានដូចជា៖ ថវិកា ស្បៀងអាហារ គ្រឿង ឧបភោគ បរិភោគ សម្ភារប្រើប្រាស់នានា ព្រមទាំងថ្នាំពេទ្យ។ ជាមួយគ្នានេះ ដើម្បីបង្ហាញពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងទឹកចិត្តសប្បុរសធម៌ ក្នុងការចូលរួមលើកទឹកចិត្តដល់ វីរកងទ័ពតាមបន្ទាត់ព្រំដែនជួរមុខ និងបងប្អូនប្រជាពលរដ្ឋដែលទទួលរងនូវផលប៉ះពាល់។

រដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវ លោក លោកស្រីជាមន្ត្រីរាជការ នៃរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ អង្គភាពជុំវិញខេត្ត និងពាណិជ្ជករ សហគ្រិន សប្បុរសជន ព្រមទាំងបងប្អូន ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ មេត្តាចូលរួមបរិច្ចាគអំណោយជាថវិកា ស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ផ្សេងៗ ឬថ្នាំពេទ្យតាមលទ្ធភាព និងសទ្ធាជ្រះថ្លារៀងៗខ្លួន ដោយទឹកចិត្តសប្បុរសធម៌ដែលជា វប្បធម៌នៃការចែករំលែកក្នុងស្មារតីសមរភូមិក្រោយជួយគាំទ្រដល់សមរភូមិមុខ។

គូសបញ្ជាក់ថា ក្រុមការងារនៃរដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយលោក លោកស្រី អភិបាលរង នៃគណៈអភិបាលខេត្ត ព្រះសីហនុ រង់ចាំទទួលអំណោយសប្បុរសធម៌របស់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី រៀងរាល់ថ្ងៃនៅវេទិកា៧មករា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬទំនាក់ទំនង តាមរយៈលេខទូរស័ព្ទ ០១១ ៧២៥ ៧៧៧ / ០១២ ៩៩៣ ៧៧៦ ឬ បង្វែរតាមគណនីធនាគារ ABA ឈ្មោះ៖ SIHANOUK PROVINCIAL HALL លេខ៖ 070 119 791 (KHR) និងលេខ៖ 070 119 792 (USD) ឬតំណ QR Code ដូចខាងក្រោមទាំងប្រាក់រៀល និងដុល្លារ៕