BREAKING: ម៉ោងជាង២រសៀលនេះ កម្ពុជាបាញ់ផ្លោងចំទីបញ្ជាការអនុសេនាតូច និងឃ្លាំងគ្រាប់របស់យោធាថៃ នៅទិសប្រាសាទតាក្របី

14-12-2025 14:51

(ព្រំដែន)៖ នៅវេលាម៉ោងជាង២រសៀល ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា បានបាញ់ផ្លោងចំទីបញ្ជាការអនុសេនាធំលេខ១ ចំណុះកងវរសេនាតូចលេខ៤៤៤ និងបំផ្លាញឃ្លាំងគ្រាប់របស់យោធាថៃ ដើម្បីប្រឆាំងការឈ្លានពានចូលដែនអធិបតេយ្យកម្ពុជា។

ការបាញ់ផ្លោងរបស់កម្ពុជា ធ្វើឡើងដើម្បីឆ្លើយតបចំពោះការបាញ់សង្គ្រប់ខ្លាំងរបស់យោធាថៃ មកតំបន់ប្រាសាទតាក្របី និងតំបន់ថ្មដូន ខេត្តឧត្តរមានជ័យ៕