* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មកដល់ពេលនេះ រដ្ឋចំណាយប្រមាណ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប្រជាពលរដ្ឋភៀសសឹកចំនួន៦ខេត្ដ ដែលរងផលប៉ះពាល់ ដោយការឈ្លានពានថៃ ទទួលបានគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួន ពី ABA

15-12-2025 11:55

(ភ្នំពេញ)៖ ប្រជាពលរដ្ឋភៀសសឹក ចំនួន៦ខេត្ដ រួមមាន៖ ខេត្ដសៀមរាប, ព្រះវិហារ, ពោធិ៍សាត់, បាត់ដំបង, បន្ទាយមានជ័យ និងឧត្តរមានជ័យ ដែលរងផលប៉ះពាល់ ដោយការឈ្លានពានថៃ ទទួលបានគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួន ពីធនាគារ ABA។

កញ្ចប់ជំនួយមនុស្សធម៌ទាំងនោះ រួមមាន៖ អង្ករ ទឹកដប ថ្នាំពេទ្យ ស៊ុត ភួយ កន្ទេលបត់បាន មុង ខ្នើយ មីកញ្ចប់ សាច់ក្រក តង់ គ្រឿងទេសចម្អិនអាហារ ធុងទឹក សម្លៀកបំពាក់ និងសម្ភារៈចាំបាច់ប្រចាំថ្ងៃផ្សេងទៀត។

តំណាង ABA បានឲ្យដឹងថា «ជំនួយនេះ គឺនិយាយអំពីការឈរជាមួយសហគមន៍ ក្នុងអំឡុងពេលដ៏លំបាក និងធានាថាគ្រួសារ ដែលបាត់បង់ទីលំនៅ ទទួលបាននូវតម្រូវការ ចាំបាច់ជាមូលដ្ឋាន សេចក្តីថ្លៃថ្នូរ និងការថែទាំជាបន្ទាន់»។

ការចែកចាយអំណោយមនុស្សធម៌នេះ ត្រូវបានអនុវត្តដោយមានការសម្របសម្រួលយ៉ាងជិតស្និទ្ធ ជាមួយអាជ្ញាធរមូលដ្ឋាន និងតំណាងសហគមន៍ ដើម្បីធានាថា ជំនួយទៅដល់គ្រួសារ ដែលងាយរងគ្រោះបំផុត ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥។

ការបែងចែករថយន្ត ដឹកទំនិញតាមខេត្ត៖ រថយន្តដឹកទំនិញ២គ្រឿង ដឹកទៅខេត្ដសៀមរាប, រថយន្តដឹកទំនិញ២គ្រឿង ដឹកទៅខេត្ដព្រះវិហារ, រថយន្តដឹកទំនិញ១គ្រឿង ដឹកទៅ ខេត្ដព្រះវិហារ, រថយន្តដឹកទំនិញ១គ្រឿង ដឹកទៅខេត្ដបាត់ដំបង, រថយន្តដឹកទំនិញ២គ្រឿង ដឹកទៅខេត្ដបន្ទាយមានជ័យ និងរថយន្តដឹកទំនិញ២គ្រឿង ដឹកទៅខេត្ដឧត្ដរមានជ័យ៕