* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អតីតរដ្ឋមន្ដ្រីក្រសួងព័ត៌មាន៖ យុទ្ធសាស្ដ្រ៣យ៉ាង ដែលថៃត្រៀមធ្វើមកលើកម្ពុជា, សូមប្រជាពលរដ្ឋកម្ពុជា បន្ដគាំទ្រផលិតផលក្នុងស្រុក «ខ្មែរជួយខ្មែរ» !

15-12-2025 18:27

(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានបង្ហាញនូវយុទ្ធសាស្ដ្រ៣យ៉ាង ដែលថៃត្រៀមធ្វើមកលើកម្ពុជា ហើយបើសិនជាថៃជោគជ័យអាចក្លាយជាយុទ្ធសាស្ត្រយូរអង្វែងបាន ។

ជាមួយគ្នានេះ លោក ខៀវ កាញារីទ្ធ ជំរុញឲ្យពលរដ្ឋកម្ពុជា បន្ដគាំទ្រផលិតផលក្នុងស្រុក «ខ្មែរជួយខ្មែរ» ឲ្យបានកាន់តែច្រើនបន្ថែមទៀត។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ លោក ខៀវ កាញារីទ្ធ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ មានខ្លឹមសារដូចខាងក្រោម៖

សៀមវាយ កាន់តែជ្រៅចូលក្នុងទឹកដីកម្ពុជា មិនមែនរឿងពង្វាតទឹកដីនោះទេ បើពង្វាតទឹកដី សៀមច្បាស់ជាប្រមូលផ្តុំ កម្លាំងវាយផ្តាច់ចំណុចទាមទារមួយចំនួនហើយ ព្រោះពេលសៀម វាយគ្រប់កន្លែង គឺចង់ឲ្យខ្សែការពារកម្ពុជាស្តើង (ពិតមែនតែសៀមមិនច្បាស់ថា ក្បាលពួកគេទ្រគ្រាប់ផ្លោងរបស់កម្ពុជា បានប៉ុន្មានពេលក៏ដោយ) តែពេលនេះជិតបោះឆ្នោត​ មានន័យថា ទឹកដល់ច្រមុះទោះស្រវាអោបគម្រង់ខ្មោចឆ្កែក៏អោបដែរ ហេតុនេះ យុទ្ធសាស្ត្រចំពោះមុខរបស់គេអាចមាន៣ហើយ បើជោគជ័យអាចក្លាយជាយុទ្ធសាស្ត្រយូរអង្វែងបាន។

យុទ្ធសាស្ត្រទាំងនោះ គឺ៖

១៖ លើកទំនុកចិត្តប្រជាជនសៀមឡើងវិញឲ្យជឿថា សៀមនៅតែជាបងធំក្នុងតំបន់ ហេតុនេះមិនត្រូវអ្នកណាមកច្បូតពុកមាត់ខ្លាបានទេ ពិសេសកម្ពុជា ដែលជាប្រទេសតូចតាច ធ្លាប់រហេមរហាមពីមុន (នៅក្រោយសម័យអ៊ុនតាក់ ពួកកាសែតបរទេសតែងហៅទីក្រុងភ្នំពេញថា ជាបាងកកកាលពី៣០ឆ្នាំមុន)។ ប្រជាជនសៀម កើនទំនុកចិត្តបានន័យថា សន្លឹកឆ្នោតគាំទ្រសឹងកើនឡើង។

២៖ សង្កត់សេដ្ឋកិច្ចកម្ពុជាឲ្យធ្លាក់ចុះ អាស្រ័យការបង្ខំឲ្យមានប្រជាជនភៀសសឹករាប់សែននាក់ (មកដល់ពេលនេះជិតកន្លះលាននាក់ហើយ) ដែលនឹងក្លាយជាដុំថ្មមួយ ដែលរាជរដ្ឋាភិបាលត្រូវទទួល​ (បើគិតថា ក្នុងមួយថ្ងៃរដ្ឋាភិបាលចំណាយ៥ដុល្លាររ៉ាប់រងម្ហូបអាហារ ទឹក ជំរក ថ្នាំពេទ្យ….តើត្រូវចំណាយប៉ុន្មាន?) ហើយនេះ គឺជាសង្គ្រាមមួយដែលសៀមមិនចាំបាច់ចំណាយធំ។

តែអ្វីដែលសៀមគិតមិនដល់ គឺចលនាប្រជាជនកម្ពុជាទូទាំងប្រទេស ដែលបាននាំគ្នាជួយបងប្អូនអ្នកភៀសខ្លួន ដែលជួយបន្ថយបន្ទុករាជរដ្ឋាភិបាលមួយចំណែកធំ។ អ្វីដែលកាន់តែពិសេស គឺចលនាប្រើផលិតផលខ្មែរជួយខ្មែរ ធ្វើឲ្យខ្សែផលិតកម្មក្នុងស្រុក និងការចំណាយក្នុងស្រុក (Domestic spending) កើនឡើងទៅវិញ ។

៣៖ អ្វីដែលជាយុទ្ធសាស្ត្រកំណត់របស់សៀម គឺការវាយលុកកាន់តែជ្រៅចូលក្នុងដីកម្ពុជា នឹងធ្វើឲ្យពាក្យស្លោក «យើងជឿជាក់រាជរដ្ឋាភិបាល និងវីរកងទ័ពយើង» នឹងរបេះបន្តិចម្តងៗ រហូតរាជរដ្ឋាភិបាលបច្ចុប្បន្នជួបវិបត្តិ។ សៀមលើកនេះចាក់ធំ តែបើចាញ់ក៏ច្បាស់ជាចាញ់ធំដែរ! តែយើងក៏ប្រយ័ត្នស្នៀតជន្លស្តាំវ៉ៃឆ្វេង បើយើងប្រហែស គាត់បែរទៅសង្គ្រប់ទីតាំងមួយចំនួន ហើយនៅក្រាញក្នុងឧម្មង្គទប់យើង ដែលជាអ្នកឡើងវាយម្តង៕