* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អនាគតការងារនៅកម្ពុជា ដោយផ្អែកលើជំនាញ មុខរបរនិងការងារ និងការគាំពារសង្គម សំដៅបង្កើតទីផ្សារការងារដែលមានភាពធន់ ត្រូវបានកំណត់ជាប្រធានបទ នៃសន្និសីទថ្នាក់ជាតិ ស្តីពីសេដ្ឋកិច្ចការងារឆ្នាំ២០២៥

16-12-2025 09:42

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយដៃគូពាក់ព័ន្ធ រៀបចំសន្និសីទថ្នាក់ជាតិស្តីពីសេដ្ឋកិច្ចការងារ ឆ្នាំ២០២៥ ជាលើកទី២ ក្រោមប្រធានបទ «ការរៀបចំអនាគតការងារនៅកម្ពុជា៖ ជំនាញ មុខរបរនិងការងារ និងការគាំពារសង្គម សំដៅបង្កើតទីផ្សារការងារដែលមានភាពធន់»។ ពិធីនេះ បានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ។

នាឱកាសនោះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ពីសារសំខាន់នៃវេទិកានេះថា ជាឱកាសសម្រាប់ជំរុញកិច្ចសហការ និងការផ្លាស់ប្តូរចំណេះដឹង សំដៅតម្រង់ទិសទស្សនវិស័យការងារឱ្យមានសង្គតិភាព ទៅនឹងការវិវត្តសេដ្ឋកិច្ចសង្គម។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានលើកឡើងពី គោលបំណងចម្បងចំនួន៤ នៃសន្និសីទនេះ គឺដើម្បីជំរុញដំណោះស្រាយទីផ្សារការងារប្រកបដោយបរិយាបន្ន និងចីរភាព ដោយបង្កើតឱ្យមានកិច្ចសន្ទនាផ្អែកលើភស្តុតាង, កំណត់ជម្រើសគោលនយោបាយ និងយុទ្ធសាស្ត្រដើម្បីពន្លឿនការអភិវឌ្ឍជំនាញ សម្រាប់និន្នាការសេដ្ឋកិច្ចថ្មី, កំណត់ជម្រើសគោលនយោបាយ និងយុទ្ធសាស្ត្រដើម្បីពង្រឹងប្រព័ន្ធសន្តិសុខសង្គម និងពង្រឹងភាពជាដៃគូពហុភាគី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ។

ទន្ទឹមនោះ លោកក៏បានបញ្ជាក់ថា ក្រសួងបាននឹងកំពុងអនុវត្តវិធានការជាយុទ្ធសាស្ត្រដើម្បីធ្វើទំនើបកម្មទីផ្សារការងារដូចជា កំណែទម្រង់ TVET និង RPL ដែលជំរុញឱ្យ TVET ផ្តោតលើជំនាញសម្រាប់បដិវត្តន៍ឧស្សាហកម្ម ៤.០ រួមមាន ជំនាញសេដ្ឋកិច្ចចក្រា (Circular Economy) ដូចជាការជួសជុល និងផលិតឡើងវិញ, ការគ្រប់គ្រងចំណាកស្រុក និងកំណែទម្រង់ច្បាប់, សន្តិសុខសង្គម និងការងារក្រៅប្រព័ន្ធ តាមរយៈ កាតាលិករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ (Global Accelerator) (២០២៤-២០២៨) និងការជំរុញការកែលម្អរថយន្ត ដឹកកម្មករនិយោជិត និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេស ព្រមទាំងប្តេជ្ញាលុបបំបាត់អំពើហិង្សា និងការបៀតបៀន ទាក់ទងនឹងយេនឌ័រនៅក្នុងកន្លែងការងារ ដើម្បីបង្កើន ផលិតភាព និងគុណភាពការងារ។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន បានលើកឡើងថា សន្និសីទនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនូវការរៀបចំ និងការបង្ស៊ីគោលនយោបាយជាតិ ព្រមទាំងបង្កើនសហថាមពល (Synergy) នៃការអនុវត្តនៅក្នុង «ជវភាពនៃប្រព័ន្ធតួអង្គតែមួយនៃទីផ្សារការងារ»។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងដៃគូទាំងអស់ ដែលបានរួមគ្នាខិតខំសម្រេចគោលដៅ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលកំណត់យក «មនុស្ស» ជាអាទិភាពគន្លឹះទី១។

លោកឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យផ្តោតសំខាន់លើការបង្កើត សហថាមពល (Synergy) និងបញ្ចូលទស្សនវិស័យ ការប្រមើលអនាគត (Foresight) ទៅក្នុងសសរស្តម្ភជាតិសំខាន់ៗដូចជា មុខរបរ និងការងារ, ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET), ទេសន្តរប្រវេសន៍ការងារ។ លោកក៏បានសង្កត់ធ្ងន់ថា កម្ពុជាត្រូវបន្តខិតខំផ្លាស់ប្តូររចនាសម្ព័ន្ធការងារឆ្ពោះទៅការពឹងផ្អែកលើពលករជំនាញមធ្យម និងខ្ពស់ ដើម្បីពង្រឹងភាពប្រកួតប្រជែង និងធ្វើពិពិធកម្មសេដ្ឋកិច្ច ដែលជាកត្តាចាំបាច់សម្រាប់ការកសាងភាពធន់នៃទីផ្សារការងារ ពិសេសត្រៀមលក្ខណៈសម្រាប់ការបញ្ចប់ឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ២០២៩។

សូមបញ្ជាក់ថា សន្និសីទថ្នាក់ជាតិនេះមានការចូលរួមពី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, តំណាងស្ថានទូតនានា និងអគ្គលេខាធិការដ្ឋានអាស៊ាន, តំណាងអង្គការជាតិ-អន្តរជាតិ និងដៃគូអភិវឌ្ឍន៍, តំណាងនិយោជក និងកម្មករនិយោជិត, ព្រមទាំង លោក លោកស្រី ជាសាស្រ្តាចារ្យ អ្នកស្រាវជ្រាវ សរុបប្រមាណ ៣៥០នាក់៕