* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ទូតរុស្ស៉ីនៅកម្ពុជា អំពាវនាវឲ្យកម្ពុជា-ថៃអនុវត្តបទឈប់បាញ់ និងដោះស្រាយជម្លោះដោយសន្តិវិធី (Video inside)

16-12-2025 10:48

(ភ្នំពេញ)៖ លោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំនៅកម្ពុជា បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការប៉ះពាល់គ្នានៅព្រំដែនកម្ពុជា-ថៃ ដោយការប្រើប្រាស់អាវុធយ៉ាងធ្ងន់ធ្ងររ។ លោកបានអំពាវនាវឲ្យភាគីទាំងពីរអត់ធ្មត់ ដើម្បីកុំឲ្យជនស៉ីវិលស្លាប់ និងរបួសបន្តទៀត ហើយស្វែងរកការសន្ទនា ស្វែងរកបទឈប់បាញ់ ដើម្បីសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ។

លោក Anatoly Borovik បានបញ្ជាក់បែបនេះ ក្នុងសន្និសីទសារព័ត៌មានរបស់លោក ស្តីពីលទ្ធផលគោលនយោបាយការបរទេសរុស្ស៉ី នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «យើងសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការប៉ះពាល់គ្នានៅព្រំដែនកម្ពុជា-ថៃ ដោយការប្រើប្រាស់អាវុធយ៉ាងធ្ងន់ធ្ងររ។ យើងសូមអំពាវនាវឲ្យភាគីទាំងពីរអត់ធ្មត់ ដើម្បីកុំឲ្យជនស៉ីវិលស្លាប់ និងរបួសបន្តទៀត ហើយស្វែងរកការសន្ទនា ដើម្បីស្វែងរកបទឈប់បាញ់ ដើម្បីសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ គោរពសេចក្តីថ្លែងការណ៍រួម គួឡាឡាំពួរ។ យើងគាំទ្រដំណោះស្រាយជម្លោះនេះ ដោយសន្តិភាពវិធី»។

យោធាថៃ បានបើកការឈ្លានពានលើកកម្ពុជា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។ កម្ពុជា បានស្វាគមន៍ការស្នើរបស់សហគមន៍អន្តរជាតិ ដើម្បីការដោះស្រាយសន្តិភាពដោយសន្តិភាពវិធី​ ប៉ុន្តែភាគីថៃបានទាត់ចោលសំណើទាំងនោះ។

សកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ មកលើអធិបតេយ្យភាពនិងបូរណភាពដែនដីកម្ពុជាបានបង្កឱ្យមានផលវិបាកយ៉ាងច្រើន ខណៈយោធាថៃបានប្រើប្រាស់អាវុធធុនធ្ងន់រួមទាំងយន្តហោះទម្លាក់គ្រាប់បែកវាយប្រហារមិនត្រឹមតែកងទ័ពទេ ក៏បានយកជនស៊ីវិលជាគោលដៅ។ កុមារជាង ១២៧ ០០០ នាក់បានរត់ភៀសខ្លួនជាមួយឪពុកម្តាយនិងក្រុមគ្រួសាររបស់ពួកគេ, ចោលផ្ទះសម្បែង សាលារៀនជាដើម។

ត្រឹមម៉ោង ២រសៀល ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា និងយកជនស៊ីវិល ជាគោលដៅវាយប្រហារផង ធ្វើឱ្យជនស៊ីវិលស្លាប់ ១៥នាក់ និងរបួស ៧៣នាក់។ ជនភៀសសឹកចំនួន ៤០៩ ២៩៣នាក់៕