* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋមន្រ្តី ហែម វណ្ណឌី ប្រកាសផ្តល់អត្ថប្រយោជន៍បន្ថែមអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលចុះឈ្មោះ ខណៈក្នុងរយៈពេល១ឆ្នាំនេះ មានអ្នកចុះឈ្មោះជាង២០ម៉ឺននាក់

16-12-2025 11:42

(កំពង់ចាម)៖ លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានប្រកាសផ្តល់អត្ថប្រយោជន៍បន្ថែមដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលចុះឈ្មោះ និងស្នើឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ចុះឈ្មោះឱ្យបានគ្រប់គ្នា ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្មារតីស្នេហាជាតិ។

គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានទទួលពាក្យស្នើសុំជាង ២៥០.០០០ ទូទាំងប្រទេស។ ខេត្តកំពង់ចាមជាប់ចំណាត់ថ្នាក់លេខបី បន្ទាប់ពីរាជធានីភ្នំពេញ និងខេត្តកណ្តាល ជាមួយនឹងការចុះឈ្មោះប្រមាណ ១៩.០០០ នាក់។

ថ្លែងក្នុងយុទ្ធនាការផ្សព្វផ្សាយ និងចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅខេត្តកំពង់ចាមដែលមានអ្នកចូលរួមជាង៣ពាន់នាក់ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ លោករដ្ឋមន្ត្រី ហែម វណ្ណឌី បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលចង់ឃើញការកែលម្អពិតប្រាកដលើជំនាញវិជ្ជាជីវៈ ផលិតភាព និងគុណភាព ជាពិសេសសម្រាប់ខេត្តកំពង់ចាម ដែលជាខេត្តមានសក្តានុពលច្រើនខាងកែច្នៃ ផលិត និងការច្នៃប្រឌិតថ្មីៗ។

លោកបានលើកឡើងថា«ខណៈដែលប្រទេសយើងកំពុងត្រូវបានគេឈ្លានពាន ស្មារតីស្នេហាជាតិក៏មានន័យថា ការជួយអភិវឌ្ឍធ្វើឱ្យសេដ្ឋកិច្ច និងប្រទេសជាតិរបស់យើងរឹងមាំ។ ការពង្រឹងជំនាញ និងគុណភាពផលិតផលរបស់យើង ក៏ជាទម្រង់មួយនៃការស្នេហាជាតិដែរ។ ដើម្បីឱ្យប្រទេសជាតិយើងខ្លាំងបាន យើងជាបុគ្គលម្នាក់ៗត្រូវតែខ្លាំង អាជីវកម្មត្រូវតែខ្លាំង ខេត្តនីមួយៗត្រូវខ្លាំង។”

លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានលើកឡើងថា«ខេត្តកំពង់ចាមបានបង្កើតគណៈកម្មាធិការថ្នាក់ខេត្ត និងស្រុក ដើម្បីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង និងការចុះឈ្មោះ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ព្រមទាំងមានការពិនិត្យតាមដាន និងការរាយការណ៍ជាប្រចាំ»។
ការចុះឈ្មោះលើថ្នាលឌីជីថលរបស់រាជរដ្ឋាភិបាល ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាការទទួលបានអត្តសញ្ញាណច្បាស់លាស់ លទ្ធភាពទទួលសេវាហិរញ្ញវត្ថុផ្លូវការ អត្ថប្រយោជន៍បេឡាជាតិរបបសន្តិសុខសង្គម ការបណ្តុះបណ្តាលជំនាញ សេវាគាំពារសង្គម ការលើកលែងកាតព្វកិច្ចពន្ធ និងការអនុគ្រោះពន្ធជាដើម។

អត្ថប្រយោជន៍ទាំងនេះកំពុងត្រូវបានពង្រីកជាបន្តបន្ទាប់ តាមរយៈភាពជាដៃគូជាមួយស្ថាប័នសាធារណៈ និងឯកជន។ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Manulife និងក្រុមហ៊ុន Phillip Capital Group ថ្មីៗនេះ បានចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីផ្តល់សេវាធានារ៉ាប់រង និងការបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយឥតគិតថ្លៃ។
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» ក៏ផ្តល់បណ្ណជំនួយថវិកាសម្រាប់ការចាប់យកដំណោះស្រាយឌីជីថល ការបណ្តុះបណ្តាល និងការប្រឹក្សាផ្នែកឌីជីថលសម្រាប់សហគ្រាស ខណៈដែលមូលនិធិអភិវឌ្ឍន៍ជំនាញក៏កំពុងរៀបចំកញ្ចប់អត្ថប្រយោជន៍ ដើម្បីគាំទ្រការបណ្តុះបណ្តាល និងការបង្កើនជំនាញសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ៕