* Fresh Exclusive: កិច្ចប្រជុំ UNCLOS លើកទី៣៖ តើទំនុកចិត្តដែលបានកសាងនៅហូឡង់ កំពុងរង្គោះរង្គើក្រោមសម្ពាធនយោបាយរបស់មេដឹកនាំថៃឬ?
* នាវាចម្បាំងចិន៣គ្រឿង ដឹកកងទ័ព និងយុទ្ធោបករណ៍មកដល់កម្ពុជា ដើម្បីធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៦ រយៈពេល១៥ថ្ងៃ
* កូរ៉េខាងជើងគំរាមបិទការិយាល័យការទូតរបស់ស្វ៉ីស ក្រោយសម្ពោធមិនទាន់បានមួយខែផង
* តាហ្ស៉ីគីស្ថានក្លាយជាប្រទេសទី៤ ដែលដំណើរការនីតិវិធីដកខ្លួនពី ICC ចាប់តាំងពីមានការអំពាវនាវរបស់សហរដ្ឋអាមេរិក
* អតីតមេប៉ូលិសឥណ្ឌូណេស៊ី ត្រូវបានចោទប្រកាន់ពីអំពើក្បត់ជាតិ
* ព្រឹកស្អែក ចិននឹងបញ្ជូនយានអវកាស «Shenzhou-24» ទៅកាន់ស្ថានីយអវកាស «Tiangong» របស់ចិន
* កងទ័ពកម្ពុជា-ចិន ធ្វើសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំ ទាំងលើគោក សមុទ្រ និងអាកាស រយៈពេល១៥ថ្ងៃ
* យន្តហោះយោធារុស្ស៉ីជាច្រើនគ្រឿង ហោះចូលតំបន់ការពារដែនអាកាសរបស់កូរ៉េខាងត្បូង
* BREAKING: ក្រុមហ៊ុន Nvidia ប្រកាសតែងតាំងលោក Jensen Huang ជានាយកប្រតិបត្តិ (CEO) ឡើងវិញភ្លាមៗ
* កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះការបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីនៅតាមព្រំដែន
* នាយកចារកម្មអាមេរិកបញ្ជាក់ថាលោក ពូទីន មិនមែនជាមិត្តរបស់សហរដ្ឋអាមេរិកនោះទេ ក្នុងករណីអ៊ុយក្រែន
* អាមេរិកដាក់សម្ពាធលើ Nvidia ជុំវិញការលក់ឈីបទៅចិន៖ «យើងត្រូវដឹងថា អ្នកណាជាអ្នកទទួលខុសត្រូវ»
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបើកកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
* លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការផ្សះផ្សះដោយបង្ខំ លើដែនសមុទ្រកម្ពុជា និងថៃ នៅម៉ាឡេស៊ី
* កូនប្រុសសម្តេចមហាបវរធិបតី អាយុទើប៩ឆ្នាំ តែមានសមត្ថភាពរៀនគណិតវិទ្យាកម្រិតមធ្យម
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

អ្នកនាំពាក្យរាជរដ្ឋាភិបាល អះអាងថា ពលរដ្ឋខ្មែរបានដឹងពីសង្គ្រាមចិត្តសាស្ត្ររបស់ថៃ ហើយនាំគ្នាវាយបកបានយ៉ាងល្អ (Video inside)

16-12-2025 12:00

(ភ្នំពេញ)៖ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ បានគូសបញ្ជាក់ថា នៅពេលនេះថៃកំពុងធ្វើសង្គ្រាមពីរជាមួយកម្ពុជា ក្នុងនោះគឺសង្គ្រាមប្រដាប់អាវុធ និងសង្គ្រាមចិត្តសាស្ដ្រ ហើយពលរដ្ឋខ្មែរបានដឹងពីសង្គ្រាមចិត្តសាស្ត្ររបស់ថៃ ដោយនាំគ្នាវាយបកបានយ៉ាងល្អ។

ការលើកឡើងនេះ បានធ្វើឡើងក្នុងឱកាសដែល អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា រៀបចំសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ស្តីពី «ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ក្រោយកងទ័ពថៃ បានបើកការវាយប្រហារមកលើកងទ័ព និងជនស៊ីវិលកម្ពុជា» ។

លោក ប៉ែន បូណា បានអះអាងបែបនេះ សង្រ្គាមដែលថៃបានធ្វើមកលើកម្ពុជាយើងមាន២ រួមមាន៖

ទី១៖ សង្គ្រាមប្រដាប់អាវុធដែលបានជ្រាបទាំងអស់គ្នាហើយថា ពួកគេបានប្រើប្រាស់អាវុធធន់ធ្ងន់គ្រប់ប្រភេទមានទាំងកាំភ្លើងធំ យន្តហោះទម្លាក់គ្រាប់បែក និងដ្រូនទម្លាក់គ្រាប់បែក គ្រាប់បែកចង្កោម បាញ់ផ្សែងពុលសព្វបែបយ៉ាងដែលបាញ់មកលើប្រទេសជាតិ កងទ័ព និងពលរដ្ឋកម្ពុជា។

សង្គ្រាមចិត្តសាស្ត្រ គឺមានគ្រោះថ្នាក់ដែរ បើមិនរវល់និងមិនបានប្រយ័ត្នប្រយែងទេ គឺថៃមានគោលដៅបំបាក់ស្មារតី បំបាក់ទឹកចិត្តកងទ័ព ប្រជាពលរដ្ឋ ហើយមានចរិកញុះញង់ឱ្យបែកសាមគ្គីភាពរវាងពលរដ្ឋខ្មែរ និងថ្នាក់ដឹកនាំ។ ក្នុងសង្គ្រាមចិត្តសាស្ត្រនេះ គឺសត្រូវរបស់កម្ពុជា ប្រើប្រាស់បណ្ដាញសង្គមដោយបង្កើតអាខោនក្លែងក្លាយ និងប្រើប្រាស់ជាអក្សរខ្មែរ ឈ្មោះខ្មែរ ជាមួយសម្លៀកបំពាក់យោធាកម្ពុជា និងបន្លំជាកងទ័ព ដើម្បីបង្ហោះថាកម្ពុជាចាញ់។

ម្យ៉ាងទៀត គេប្រើប្រាស់បណ្ដាញព័ត៌មានផ្លូវការរបស់ថៃទាំងអស់ ដើម្បីផ្សាយព័ត៌មានក្លែងក្លាយពីចំនួនកងទ័ពកម្ពុជា ដែលបានស្លាប់ឲ្យពលរដ្ឋរបស់យើងបាក់ទឹកចិត្ត។ នេះជាការភូតកុហក និងជាយុទ្ធសាស្ត្ររបស់ថៃ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលរបស់ថៃបានកុហកបោកប្រាស់ និងផ្សាយកុហកពលរដ្ឋខ្លួនឯងផងដែរ។ ប៉ុន្តែក្នុងន័យនេះ លោក ប៉ែន បូណា សូមកោតសរសើរពលរដ្ឋខ្មែរដែលយល់ថា នេះជាសង្រ្គាមយុទ្ធសាស្រ្តរបស់ថៃ និងឆ្លើយតបទៅក្នុងសង្គ្រាមចិត្តសាស្រ្តនេះ តាមបណ្ដាញសង្គមវិញ និងចេះការពារសេចក្ដីថ្លៃថ្នូររបស់ប្រទេសបានយ៉ាងល្អប្រពៃ ដែលនេះគឺជាមោទនភាពមួយរបស់កម្ពុជា។

ក្នុងន័យនេះ លោក ប៉ែន បូណា បានអំពាវនាវឲ្យពលរដ្ឋខ្មែរចេះជួយគ្នា ស្រាក់ដៃគ្នា និងមានជំនឿចិត្តយ៉ាងមុតមាំលើរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ និងលើកងទ័ពរបស់ជាតិយើង៕