* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

យកអាសាគ្នាក្នុងគ្រាអាសន្នព្រោះសត្រូវឈ្លានពាន! ខ្មែរមានកំណើតខ្មែរ​ក្រោម នាំអំណោយជូនជនភៀសសឹកនៅបន្ទាយមានជ័យ (Video inside)

16-12-2025 16:29

(បន្ទាយមានជ័យ)៖ សង្គ្រាមឈ្លានពានដោយកងទ័ពថៃ បានធ្វើឱ្យប្រជា​ពល​រដ្ឋខ្មែរជិតកន្លះលាននាក់ហើយ បានភៀសខ្លួនចេញពីផ្ទះសម្បែង​រក​កន្លែងសុវត្ថិភាព និងកំពុងស្នាក់តាមទីតាំងដែលអាជ្ញាធរបានរៀបចំ។ ពល​រដ្ឋភៀសសឹកជួបការលំបាកច្រើន ជាពិសេសមានតម្រូវការខ្ពស់លើ​ស្បៀង​​អាហារ។

ស្ថិតក្នុងស្ថានភាពដ៏លំបាករបស់ប្រជាពលរដ្ឋខ្មែរជាជនភៀសសឹកនេះ ប្រជា​ពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានកំពុងធ្វើសកម្មភាពសប្បុរស​យ៉ាងផុល​ផុស​បំផុតផ្តល់ស្បៀងអាហារ និងសម្ភារប្រើប្រាស់នានាជូនដល់ជនភៀស​សឹក​។ ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរមានកំណើតខ្មែរក្រោម តែងតែរួម​សុខរួម​ទុក្ខជាប់ជានិច្ចជាមួយប្រជាពលរដ្ឋខ្មែរ ហើយធ្វើសកម្មភាព​សប្បុ​រសជា​បន្ត​បន្ទាប់ក្នុងពេលកម្ពុជាជួបការលំបាកព្រោះការឈ្លានរបស់​កង​ទ័ព​ថៃ។

នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ គណៈកម្មាធិការ​សម្របសម្រួល​ខ្មែរ​ក្រោម​ ដឹកនាំដោយ​លោក​ គីម​ វ៉ាន់ឆេង​ ដែល​មានសមាគម​ខ្មែរ​ក្រោម​ចំនួន៦​ជា​សមាជិក​ រួមជាមួយលេខាធិការដ្ឋាន​អង្គការ​សមាគម​ខែ្មរ​ក្រោម​ ​ដែល​មានសមាគម​ខ្មែរ​ក្រោមចំនួន៩​ ជាមាជិក​ដឹកនាំ​ដោយ​ លោក ​សឺន​ យឿង​ រួមជាមួយបងប្អូន​ខ្មែរ​មានកំណើត​ខ្មែរ​ក្រោម​ និងព្រះ​សង្ឃ​ខ្មែរ​មាន​កំណើត​ខ្មែរ​ក្រោម​ចំនួន​ ១០​អង្គ​ និមន្ត​មពី​វត្តអង្គតាមិញ​ វត្ត​សាមគ្គី​រង្សី​ វត្ត​តាំងក្រសាំង​ខាងជេីង​ វត្ត​បុទុមវត្តី​ និង​វត្ត​នាគវ័ន្ត​ បាននាំ​យក​អំណោយ​​មក​ជូន​ប្រជាពលរដ្ឋ​ជាជនភៀសសឹកនៅខេត្តបន្ទាយ​មាន​ជ័យចំនួន​​១៥០គ្រួសារ​។ អំណោយ​រួម​មាន​ អង្ករមួយតោនកន្លះ​ មុី​ ១៥០កេស ទឹក​ត្រី​ ១៥០​យួ​រ ទឹក​ស៊ីអ៉ីវ​ ១៥០​យួ​រ និងថវិកា​ ចំនួនមួយលាន​ និង​៥០​មុឺនរៀល​ និង​ពងមាន់​ ១,០០០គ្រាប់​។

លោក​ សាន​ សាង​ ទីប្រឹក្សា​សម្តេច​តេជោ​ ហ៊ុន​ សែន​ ប្រធាន​ព្រឹទ្ធសភា​​កម្ពុជា​ ដែល​បានចូលរួមសម្របសម្រួល​ក្នុងពិធីចែកអំណោយនេះ បាន​ថ្លែងថា សកម្មភាពមនុស្សធម៌ចែកស្បៀងអាហារដល់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាយោធាក្នុងកំលុងពេលកងទ័ពថៃ ឈ្លានពានកម្ពុជា បានធ្វើចំនួន​៩​លើកមកហើយ។

លោក សាន សាង បានហៅសកម្មភាពសប្បុរសធម៌នេះ ជាស្មារតីនៃការ​រួម​សុខរួមទុក្ខ ព្រមទាំងរំលែកការលំបាករបស់ព្រះសង្ឃ និងប្រជាពលរដ្ឋ​ខ្មែរមានកំណើតខ្មែរក្រោមជាមួយប្រជាពលរដ្ឋខ្មែរ។ លោក សាន សាង បានហៅសកម្មភាពនេះ ជាស្មារតីរួបរួមជាធ្លុងរវាងខ្មែរ និងខ្មែរគ្រប់ទី​កន្លែងស្របតាមឆន្ទៈរបស់សម្តេចតេជោ ហ៊ុន សែន។

លោក ឡាត វណ្ណារិទ្ធ មេឃុំបន្ទាយនាង ដែលមានឈាមជ័រជាខ្មែរក្រោម​ដែរនោះ បានវាយតម្លៃខ្ពស់ចំពោះទឹកចិត្តរបស់ព្រះសង្ឃ និងពលរដ្ឋខ្មែរ​មាន​កំណើតខ្មែរក្រោមក្នុងសកម្មភាពរំលែកនូវទុក្ខលំបាករបស់ប្រជា​ពលរដ្ឋខ្មែរក្នុងគ្រាលំបាក។ លោកមេឃុំ ចាត់ទុកសកម្មភាពសប្បុរស​នេះ ជាកាយវិការមួយដ៏វិសេសវិសាល៕