ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ បូជាសពព្រិន្ទបាលទោ ទ្រី ដារ៉ា ដែលពលីក្នុងសមរភូមិ ភូមិជោគជ័យ
16-12-2025 17:12
(បន្ទាយមានជ័យ)៖ លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ, លោក អ៊ុំ រាត្រី អភិបាលខេត្ត និងលោក ស្រី វុឌ្ឍី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកមង្គលបូរី នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញបូជាសពលោកព្រិន្ទបាលទោ ទ្រី ដារ៉ា យុទ្ធជនក្រុមទី៣ កងអនុសេនាតូចប្រតិបត្តិការចល័តទី១ កងអនុសេនាធំ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលបានពលីជីវិតក្នុងសមរភូមិ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែធ្នូ ឆ្នាំ២០២៥។
ក្នុងពិធីនោះក៏មានការអញ្ជេីញចូលរួមលោក ឧត្តមសេនីយ៍ ត្រី ស៊ុន សម្បត្តិ មេបញ្ជាការរងកងរាជ អាវុធហត្ថខេត្តបន្ទាយមានជ័យ តំណាងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជ អាវុធហត្ថខេត្ត គណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក នាយ នាយអាវុធហត្ថ ប្រជាពលរដ្ឋ សិស្សានុសិស្ស៕













































