* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រសួងការពារជាតិ៖ យោធាថៃ បន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជា នៅក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ ដោយប្រើ F-16 និងកាំភ្លើងធំ (Video inside)

16-12-2025 17:54

(ភ្នំពេញ)៖ ក្រសួងការពារជាតិ បានចេញសង្ខេបស្ថានការណ៍ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃ បន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជា នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ គិតចាប់ពីម៉ោង ១១៖០០នាទី រហូតដល់ម៉ោង១៧៖០០នាទីរសៀល ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២៥៖

* ម៉ោង ១១៖១៩នាទី យោធាថៃ បានបន្តបាញ់ផ្លោងចូលភូមិសាស្ត្រ ខាងក្រោយភូមិជោគជ័យ។
* ម៉ោង ១៣៖៣៥នាទី យោធាថៃ​ បានប្រើប្រាស់ដ្រូនពាំក្បាលគ្រាប់ទម្លាក់ នៅភូមិសាស្ត្រអូរភ្លុកដំរី។
* ម៉ោង ១៥៖៤៦នាទី យោធាថៃ បានប្រើប្រាស់ដ្រូនខ្នាតធំហោះ រំលោភចូលដែនអធិបតេយ្យកម្ពុជា ក្នុងភូមិសាស្រ្តឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
* ចាប់ពីម៉ោង ១៥៖៥៤នាទី រហូតដល់ម៉ោង១៦៖០៤នាទី យោធាថៃ បានប្រើប្រាស់យន្តហោះ ចម្បាំង F-16 ចំនួន៣គ្រាប់ ចូលភូមិសាស្ត្រច្រកច១។
* ម៉ោង១៦៖១៧នាទី យោធាថៃ បានប្រើប្រាស់កាំភ្លើងធំ បាញ់ចូលភូមិសាស្ត្រច្រកច១។

ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀត មានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងរបស់យើងបន្តតាម ដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។

សូមគូសបញ្ជាក់ផងដែរថា គិតរហូតមកដល់ម៉ោងនេះ វីរកងទ័ព និងវីរនគរបាលកម្ពុជា បាននឹងកំពុង បន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញ តតាំងជាមួយសត្រូវ ឈ្លានពាននៅគ្រប់សមរភូមិទាំងអស់ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា៕