* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

BREAKING: ការភ័យខ្លាចកំពុងកើនឡើងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់ថៃជាមួយសហរដ្ឋអាមេរិក អាចនឹងត្រូវលុបចោលដោយសារជម្លោះជាមួយកម្ពុជា, ព្រោះតែ អនុទីន ទាត់ចោលបទឈប់បាញ់ ខណៈ សម្តេចធិបតី ស្វាគមន៍សំណើរបស់លោក អាន់ វ៉ា ! (Video inside)

16-12-2025 18:36

(បាងកក)៖ ការបារម្ភភ័យខ្លាចកំពុងកើនឡើងនៅក្នុងចំណោមចង្កោមអ្នកនាំចេញ និងអ្នកវិនិយោគនៅក្នុងប្រទេសថៃ​ ខណៈភាពមិនច្បាស់លាស់កាន់តែស៊ីជម្រៅក្នុងទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោន ជាពិសេសគឺការបារម្ភថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចនឹងលុបចោលកិច្ចចរចាពាណិជ្ជកម្ម ព្រមទាំងដំឡើងពន្ធគយខ្ពស់កប់ពពកលើថៃ ជុំវិញជម្លោះព្រំដែនជាមួយកម្ពុជា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Thai Examiner។

កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ លោក ត្រាំ បានបើកកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ​ លោក អានុទីន។ ក្រោយជំនួបនេះលោក ត្រាំ បានប្រកាសថា ភាគីជម្លោះទាំង២ បានយល់ព្រមបញ្ឈប់ការប្រយុទ្ធគ្នា ដោយវិលត្រឡប់ទៅរកបទឈប់បាញ់វិញ។ ក្រោយមកទៀត នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៉ីម ក៏បានជំរុញឱ្យមានបទឈប់បាញ់ផងដែរ តែលោក អានុទីន បានច្រានចោលបទឈប់បាញ់ ខណៈសម្ដេចធិបតីស្វាគមន៍សំណើរបស់លោក អាន់វ៉ា ។

លោក ត្រាំ នៅក្នុងបទសម្ភាសន៍ផ្ដាច់មុខជាមួយ Wall Street Journal បាននិយាយថា លោកបានគំរាមដំឡើងពន្ធលើកម្ពុជា និងថៃ ក្នុងជំនួបតាមទូរស័ព្ទជាមួយមេដឹកនាំនៃប្រទេសទាំង២ ប្រសិនបើមិនមានបទឈប់បាញ់ទេនោះ។ រហូតដល់នៅថ្ងៃអង្គារ ទី១៦ ខែធ្នូ រដ្ឋមន្ត្រីពាណិជ្ជកម្មថៃ លោកស្រី Suphajee Suthamphan បានទទួលស្គាល់ថា កិច្ចចរចាពាណិជ្ជកម្មជាមួយ សហរដ្ឋអាមេរិកមិនមានភាពរីកចម្រើននោះទេ ជាមួយការបញ្ជាក់ថាសហរដ្ឋអាមេរិកបានកែប្រែលក្ខខណ្ឌរបស់ខ្លួនឡើយ៕