* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ទូកនេសាទជាង ១ពាន់គ្រឿង ត្រូវបានបំពាក់ឧបករណ៍ VMS នៅតាមបណ្តាខេត្តជាប់ឆ្នេរសមុទ្រទាំង៤ (Video inside)

17-12-2025 12:27

(ព្រះសីហនុ)៖ លោក បួយ រតនា អនុប្រធានរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា ទូកនេសាទប្រមាណ ១,៥១៥ គ្រឿង ត្រូវបានបំពាក់ឧបករណ៍ VMS នៅតាមបណ្ដាខេត្តជាប់ឆ្នេរសមុទ្រទាំង៤។

ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មាន ដែលដឹកនាំដោយ កញ្ញា អ៉ឹម រចនា អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានវត្តមានតំណាងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាតំណាងអង្គការ FAO និងអាជ្ញាធរមូលដ្ឋានជាច្រើន។

លោក បួយ រតនា បានបញ្ជាក់ថា ការបំពាក់ឧបករណ៍ VMS ត្រូវបានអនុវត្តជា ២ ដំណាក់កាល៖

ដំណាក់កាលទី១៖ បំពាក់លើទូកនេសាទខ្នាតធំ ចាប់ពី ១៨ ម៉ែត្រ ឡើង ចំនួន ១២៥ គ្រឿង។ ក្រសួងយល់ថាទូកទាំងនេះ អាចចេញពីតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់កម្ពុជា (EEZ)។

ដំណាក់កាលទី២៖ អនុវត្តរយៈពេល ២ ឆ្នាំ សរុបចំនួន ១,៥០០ គ្រឿងសម្រាប់ទូកនេសាទខ្នាតមធ្យម ដើម្បីពិនិត្យទីតាំងនេសាទ និងជៀសវាងការនេសាទនៅតំបន់អភិរក្ស។

សូមស្តាប់ការលើកឡើងពិសេសពី លោក បួយ រតនា៖