* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ថ្នាក់ដឹកនាំខេត្តប៉ៃលិន ដឹកនាំប្រតិភូខេត្ត បន្តចូលរួមគោរពវិញ្ញាណក្ខន្ធ សពលោកពលទោ សែម សៀវហុង ដែលពលីជីវិតនៅសមរភូមិមុខទិសប្រាសាទតាក្របី

17-12-2025 13:04

(ប៉ៃលិន)៖ ទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត បានបន្តដឹកនាំគណៈប្រតិភូ ចូលរួមដោយក្ដីគោរព និងក្ដុកក្ដួលបំផុត ក្នុងពិធីគោរពវិញ្ញាណក្ខន្ធ សពវរកងទ័ពលោកពលទោ សែម សៀវហុង ជាយុទ្ធជនក្រុម២ នៃកងអនុសេនាតូចទី៣ កងអនុសេនាធំទី១ វរៈសេនាតូច៤៤៤ តំបន់ប្រតិបត្តិការសឹងរងឧត្តរមានជ័យ មានទីលំនៅ នៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលបានពលីជីវិតកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នៅសមរភូមិមុខទិសប្រាសាទតាក្របី ខេត្តឧត្តរមានជ័យ។ ពិធីដ៏សោកសៅនេះ ត្រូវបានប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ នៅផ្ទះគ្រួសារសពវរកងទ័ព ស្ថិតក្នុងភូមិ ឃុំខាងលើ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ លោកប្រធានក្រុមប្រឹក្សាខេត្ត និងលោកអភិបាលខេត្តកំពត ព្រមទាំងគណៈប្រតិភូពាក់ព័ន្ធអមដំណើរ បានពាំនាំការរំលែកទុក្ខ ដ៏ក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារនៃសពវីរកងទ័ព ដែលបានពលី ដើម្បីការពារបូរណៈភាពទឹកដី និងប្រជាពលរដ្ឋខ្មែរ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា,សម្តេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងបាននាំយកថវិកា រួមជាមួយលិខិតរំលែកមរណទុក្ខប្រគល់ជូនដល់ក្រុមគ្រួសារសពផងដែរ។

ក្នុងពិធីនេះដែរ ទេសរដ្ឋមន្ត្រី អ៊ី ឈាន និងលោកស្រីបណ្ឌិត បាន ស្រីមុំ ព្រមទាំងគណៈប្រតិភូពាក់ព័ន្ធអមដំណើរ ក៏បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព លោក ពលទោ សែម សៀវហុង និងសូមសម្តែងនូវសេចក្តីសង្វេគ សោកស្តាយស្ទើររកទីបំផុតគ្មាន ចំពោះការបាត់បង់វីរកងទ័ពដ៏អង់អាចក្លាហានរបស់យើង ទាំងនេះជាការបាត់បង់នូវឥស្សរជន ស្នេហាជាតិដ៏ឆ្នើម ដែលបានរួមចំណែកយ៉ាងធំធេង ក្នុងការប្រយុទ្ធតស៊ូ ការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ពីការឈ្លានពានរបស់ទាហានថៃ។ ហើយវីរភាពដ៏អង់អាចក្លាហាន របស់វីរកងទ័ព ដើម្បីបុព្វហេតុការពារជាតិមាតុភូមិនេះ គឺជាគំរូដ៏ល្អឯកសម្រាប់យុវជន និងប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវតែចងចាំនូវគុណូបការៈដ៏ថ្លៃថ្លានេះ។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំខេត្តប៉ៃលិម ក៏សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក ពលទោ សែម សៀវហុង សូមបានទៅកាន់ឋានបរមសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ ហើយដើម្បីឱ្យស័កសមចំពោះការលះបង់ដ៏ធំធេងនេះ រាល់ការចំណាយក្នុងការប្រារព្ធធ្វើពិធីបុណ្យឈាបណកិច្ច ដើម្បីឧទ្ទិសកុសលផលបុណ្យ ចំពោះលោក ពលទោ សែម សៀវហុង គឺលោកជំទាវបណ្ឌិតអភិបាលខេត្ត ក្នុងនាមជាបងមួយរូបក្នុងគ្រួសារ គឺជាអ្នកធានារ៉ាប់រងទាំងអស់៕