* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio ច្រានចោលគម្រោងលាលែងពីតំណែង ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»
* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សមាគមនិស្សិតដើម្បីសង្គម ប្រគល់អង្ករ ៥០០គីឡូក្រាម ជូនរដ្ឋបាលរាជធានីភ្នំពេញ និងអង្ករ៥៥០គីឡូក្រាមនិងគ្រឿងទេសមួយចំនួន ជូនដល់រដ្ឋបាលខេត្តកំពង់ចាម

17-12-2025 14:40

(ភ្នំពេញ)៖ សមាគមនិស្សិតដើម្បីសង្គម បានប្រគល់អង្ករចំនួន៥០០គីឡូក្រាម ជូនដល់រដ្ឋបាលរាជធានីភ្នំពេញ និងប្រគល់អង្ករចំនួន៥៥០គីឡូក្រាម ទឹកសុទ្ធ២០កេស និង១៩០យួ ថវិកា៥៥៥០០រៀល និងគ្រឿងទេសមួយចំនួនទៀតជូនដល់រដ្ឋបាលខេត្តកំពង់ចាម ក្នុងការចូលរួមចំណែកជួយទ្រទ្រង់ដល់គ្រួសារវីរកងទ័ព និងជនភាសសឹក។

លោក ម៉ិញ ល័ក្ខគង់ អនុប្រធានទី១ សមាគមនិស្សិតដើម្បីសង្គម បានបញ្ជាក់ថា ថវិកាក៏ដូចជាសម្ភារៈទំាងអស់ ដែលសមាគមប្រគល់ជូនខាងលើ គឺបានមកពីការចូលរួមរបស់ថ្នាក់ដឹកនាំ សមាជិកសមាជិកា និងសប្បុរសជននានាដែលបានចូលរួមតាមរយៈសមាគម។

លោកក៏បានបញ្ជាក់ថា សមាគមមិនបញ្ចប់សកម្មភាពជួយត្រឹមនេះទេ គឺនឹងជួយបន្តទៀត មិនថាកម្លាំងកាយកម្លាំងចិត្ត ក៏ដូចជាកៀរគរនូវជំនួយដែលជាថវិកាក្តី និងសម្ភារៈក្តី ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការតទល់ជាមួយចោរឈ្លានពាន។

ជាចុងក្រោយ សមាគមនិស្សិតដើម្បីសង្គម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវីរកងទ័ពកម្ពុជា ដែលបានបូជាសាច់ស្រស់ឈាមស្រស់ចំពោះជាតិមាតុភូមិ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគិតគូរស្វែងរកសន្តិភាព ដើម្បីភាពសុខសាន្តរបស់ជាតិទាំងមូល៕