* វិមានក្រឹមឡាំង៖ ក្រុមមន្ត្រីការទូត-យោធារុស្ស៉ី នឹងចូលរួមក្នុងកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក និងអ៊ុយក្រែន
* ទូរទស្សន៍ Fresh News ផ្សាយផ្ទាល់៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាលាចថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦
* ល្ងាចនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣
* មន្រ្តីជាន់ខ្ពស់ គ.ជ.ប អំពាវនាវឱ្យអ្នកចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧ ដែលមិនទាន់ធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ រួសរាន់ទៅធ្វើឱ្យបានត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦
* គ.ប.ឆ.ប. បង្ហាញលទ្ធផលនៃកិច្ចប្រជុំផ្តល់បច្ចុប្បន្នភាពលើការប្រយុទ្ធប្រឆាំងបទល្មើស Online Scams ជូនដល់អង្គទូតបរទេស និងតំណាងអង្គការអន្តរជាតិប្រចាំកម្ពុជា
* ប្រធានាធិបតី ដូណាល់ ត្រាំ ផ្លាស់ប្តូរប្រធានខុទ្ទកាល័យសេតវិមាន បន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ក្រសួងមុខងារសាធារណៈ៖ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង សម្រេចបាន២៦ក្រសួង-ស្ថាប័ន
* សហរដ្ឋអាមេរិក រាយការណ៍ករណីជំងឺកញ្ជ្រឹលច្រើនបំផុត គិតក្នុងរយៈពេល៣៥ឆ្នាំ
* មនុស្សជាង ៤០០ ០០០នាក់នៅអាល្លឺម៉ង់ ធ្វើការតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល និងលក្ខខណ្ឌការងារប្រសើរជាងមុន
* ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិក បានមកដល់កម្ពុជា ក្រោយទូតចាស់ចាកចេញតាំងពីឆ្នាំ២០២៤
* ការគំរាមដាក់គ្រាប់បែក «ពេលវេលាកំពុងរាប់ថយក្រោយ» រំខានដល់ស្ថានីយទូរទស្សន៍ជាច្រើននៅទូទាំងអឺរ៉ុប
* អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកជូនដល់ដៃប្រជាជនរងគ្រោះដោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទស្សនាពិព័រណ៍ផលិតផលខ្មែរឱ្យបានច្រើនកុះករនៅកោះពេជ្រ ដើម្បីជួយលើកកម្ពស់គុណភាពផលិតផលរបស់ខ្មែរយើង និងបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១.០០០នាក់ មកពី ៣៦ប្រទេស បានចុះឈ្មោះត្រៀមយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការគ្រប់គ្រងសាធារណមតិបានប្រសើរមានសារៈសំខាន់ណាស់ក្នុងការប្រឆាំងសង្គ្រាមសតិអារម្មណ៍មានប្រភពពីក្រៅប្រទេស ក្នុងបរិបទជម្លោះព្រំដែនកម្ពុជា-ថៃ

17-12-2025 15:29

(ភ្នំពេញ)៖ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា ទន្ទឹមនឹងទង្វើឈ្លានពានដោយប្រដាប់អាវុធគ្រប់ធុនមកលើកម្ពុជា ថៃបានប្រើសង្គ្រាមសតិអារម្មណ៍តាមរយៈការបង្កើតព័ត៌មានក្លែងក្លាយ បំភ្លៃ ប្រឌិតរឿងឡើងខុសពីការពិត ដើម្បីបំពុលបរិយាកាសព័ត៌មាន និងបង្កចលាចល ការភាន់ច្រឡំក្នុងសាធារណមតិនៅកម្ពុជា និងអន្តរជាតិ។ គោលបំណងរបស់គេធ្វើបែបនេះ គឺម៉្យាងដើម្បីបង្កើតលេសថ្មីក្នុងការបន្តឈ្លានពានមកលើអធិបតេយ្យភាពកម្ពុជា ម៉្យាងទៀតគឺដើម្បីបិទបាំងទង្វើអមនុស្សធម៌ និងបំពានច្បាប់អន្តរជាតិ បំពានកិច្ចព្រមព្រៀងសន្តិភាព ហើយបង្វែរសាធារណមតិកុំឱ្យចាប់អារម្មណ៍លើបញ្ហាផ្ទៃក្នុងប្រទេសខ្លួន ដូចជាការបរាជ័យក្នុងការគ្រប់គ្រង និងដោះស្រាយបញ្ហាគ្រោះមហន្តរាយដោយទឹកជំនន់ធ្ងន់ធ្ងរជាដើម។

អ្នកនាំពាក្យក្រសួងព័ត៌មាន ថ្លែងបែបនេះ ក្នុងឱកាសដែល លោកបានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារព័ត៌មាន និងសាធារណមតិរបស់មន្ទីរព័ត៌មានរាជធានីខេត្ត កាលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងព័ត៌មាន និងតាមរយៈវីដេអូពីចម្ងាយ ដោយលោកបានរំលេចអំពីសារៈសំខាន់នៃតួនាទីនិងការអនុវត្តវិធានការរបស់ក្រសួង និងមន្ទីរព័ត៌មានរាជធានីខេត្តក្នុងការរក្សាស្ថិរភាព និងបរិយាកាសសាធារណមតិដែលមានសុវត្ថិភាពក្នុងនិងក្រៅស្រុក ខណៈសមរភូមិសាធារណមតិ បានឈានចូលដល់សប្តាហ៍ទី២ ចាប់តាំងពីយោធាថៃ បានបើកការវាយប្រហារឈ្លានពានជាថ្មីមកលើកម្ពុជា។

លោក ទេព អស្នារិទ្ធ បានលើកឡើងថា ព័ត៌មានក្លែងក្លាយត្រូវបានបង្កើតឡើង និងបានចរាចរយ៉ាងឆាប់រហ័សលើបណ្តាញសង្គម ក្នុងចំណោមនោះព័ត៌មានក្លែងក្លាយ ការប្រឌិតការផ្សាយបំភ្លៃ ញុះញង់ មួលបង្កាច់ថ្នាក់ដឹកនាំជាតិ និងរាជរដ្ឋាភិបាល ភាគច្រើនមានប្រភពមកពីថៃ និងក្រុមអគតិក្រៅច្បាប់ ក្នុងចេតនាធ្វើឱ្យប៉ះពាល់ដល់ការរក្សាសាមគ្គីភាពផ្ទៃក្នុង និងជំនឿចិត្តរបស់សាធារណជនលើការដឹកនាំ។

អ្នកនាំពាក្យក្រសួងព័ត៌មាន បានរំលេចបច្ចុប្បន្នភាពថា ចាប់តាំងពីថ្ងៃដែលថៃបានបើកការវាយប្រហារមកលើកកម្ពុជា នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ មកដល់ថ្ងៃនេះ ក្រសួងព័ត៌មានបានកំណត់ព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែនជាង ១៦០ករណី រាប់បញ្ចូលទាំងព័ត៌មានក្លែងក្លាយបង្កើតដោយ AI ផងដែរ និងបានដាក់ចេញវិធានការជាក់លាក់ជាបន្តបន្ទាប់ដើម្បីគ្រប់គ្រង ដោយសហការយ៉ាងជាប់លាប់ក្នុងក្របខណ្ឌយន្តការសាធារណមតិរបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន សមត្ថកិច្ចជំនាញលើវិស័យ ព្រមទាំងជាមួយរដ្ឋបាល និងអាជ្ញាធរខេត្តពាក់ព័ន្ធ ដើម្បីកម្ចាត់ព័ត៌មានក្លែងក្លាយ ទប់ស្កាត់កុំឱ្យមានការរីករាលដាល និងបន្សាបព័ត៌មានក្លែងក្លាយតាមរយៈការផ្សាយព័ត៌មានពិត ដោយមានយោងប្រភពផ្លូវការច្បាស់លាស់ជាប្រចាំ។

លោកបានសង្កត់ធ្ងន់ថា ការណ៍នេះបានរួមចំណែកយ៉ាងសំខាន់ ក្នុងការធានាភាពនឹងនរខាងផ្លូវចិត្ត ស្ថិរភាពសតិអារម្មណ៍សាធារណៈ និងធានាសុវត្ថិភាពព័ត៌មានសម្រាប់ការទទួលព័ត៌មានប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ អំពីព្រឹត្តិការណ៍សង្គម ពិសេសគឺជុំវិញបញ្ហាជម្លោះព្រំដែនកម្ពុជាថៃ។

អ្នកនាំពាក្យក្រសួងព័ត៌មាន ក៏បានណែនាំដល់មន្ត្រីសាធារណមតិនៃមន្ទីរព័ត៌មានទាំងអស់ ឱ្យពង្រឹងការក្តាប់ស្ថានការណ៍ពាក់ព័ន្ធនឹងភាពតានតឹងនៅតាមបណ្តោយព្រំដែន និងប្រធានបទសំខាន់ៗមួយចំនួនទៀតតាមបណ្តាខេត្តឱ្យបានជាប់លាប់។ លោកបានជំរុញមន្ទីរព័ត៌មានឱ្យពង្រឹងទំនាក់ទំនងការងារជាមួយអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាលើបណ្តាញសង្គម ដើម្បីចូលរួមផ្សព្វផ្សាយព័ត៌មានពិតស្តីពីការវិវត្តនៃស្ថានភាពព្រំដែន សារលើកទឹកចិត្តពលរដ្ឋ និងកងទ័ព សារជំរុញការបន្តជំនឿចិត្តលើការដឹកនាំ និងផ្សាយព្រឹត្តិការណ៍ពិតជុំវិញការបើកការវាយប្រហាររបស់ថៃ មកលើកម្ពុជា ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ មក ជូនពលរដ្ឋទូទាំងប្រទេស។

មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មានបានអំពាវនាវដល់អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាលើបណ្តាញសង្គមទាំងអស់ ត្រូវអនុវត្តការងារដោយគោរពច្បាប់ និងក្រមសីលធម៌ត្រឹមត្រូវ ព្រមទាំងផ្តល់ការសហការជាមួយអាជ្ញាធរក្នុងខេត្ត ស្រុក ឃុំពាក់ព័ន្ធ ក្នុងពេលចុះយក និងរាយការណ៍ព័ត៌មានទាំងនោះក្នុងទីតាំងតាមបណ្តោយព្រំដែន និងចូលរួមរក្សាសន្តិសុខជាតិ សុវត្ថិភាពផ្ទាល់ខ្លួន និងសុវត្ថិភាពសហគមន៍។

ជាមួយគ្នានេះដែរ លោកបានតម្រង់ទិសបន្ថែមដល់មន្ត្រីមន្ទីរព័ត៌មានលើការងាររៀបចំបណ្តាញព័ត៌មាន និងផ្សព្វផ្សាយ ដោយសហការឱ្យបានជិតស្និទ្ធបន្ថែមជាមួយមន្ទីរជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក ឃុំ និងបណ្តាញព័ត៌មានជាមួយយុវជនក្នុងខេត្ត ដើម្បីជំរុញការគ្រប់គ្រងព័ត៌មាន និងសាធារណមតិទាន់សភាពការណ៍ បត់បែន ចំគោលដៅ មានប្រសិទ្ធភាព ដើម្បីធានាសុវត្ថិភាពព័ត៌មានជូនពលរដ្ឋ និងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ៕