* មនុស្សជាង ៤០០ ០០០នាក់នៅអាល្លឺម៉ង់ ធ្វើការតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល និងលក្ខខណ្ឌការងារប្រសើរជាងមុន
* ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិក បានមកដល់កម្ពុជា ក្រោយទូតចាស់ចាកចេញតាំងពីឆ្នាំ២០២៤
* ការគំរាមដាក់គ្រាប់បែក «ពេលវេលាកំពុងរាប់ថយក្រោយ» រំខានដល់ស្ថានីយទូរទស្សន៍ជាច្រើននៅទូទាំងអឺរ៉ុប
* អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកជូនដល់ដៃប្រជាជនរងគ្រោះដោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទស្សនាពិព័រណ៍ផលិតផលខ្មែរឱ្យបានច្រើនកុះករនៅកោះពេជ្រ ដើម្បីជួយលើកកម្ពស់គុណភាពផលិតផលរបស់ខ្មែរយើង និងបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១.០០០នាក់ មកពី ៣៦ប្រទេស បានចុះឈ្មោះត្រៀមយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អាជ្ញាធរខេត្តកំពង់ឆ្នាំង ទទួលសពវីរយុទ្ធជនពលី ដែលបានដឹកយកទៅធ្វើបុណ្យនៅស្រុកកំណើត និងបានរៀបចំធ្វើបុណ្យតាមប្រពៃណី

17-12-2025 16:01

(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធររួមទាំងព្រះសង្ឃ ក្នុងខេត្តកំពង់ឆ្នាំងជាច្រើនអង្គ/អ្នក នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ បានឈរតម្រង់ជួរនៅតាមដងផ្លូវ រង់ចាំទទួល និងអមដំណើរសពវីរយុទ្ធជនដែលបានពលីនៅសមរភូមិមុខក្នុងបុព្វហេតុការពារមរណភាពទឹកដី ដែលត្រូវដឹកយកមកធ្វើបុណ្យទៅតាមប្រពៃណីនៅស្រុកកំណើត ស្ថិតក្នុងភូមិត្របែក ឃុំត្រង៉ិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ប្រកបដោយអារម្មណ៍ក្តុកក្តួលយ៉ាងក្រៃលែង ដោយសារតែការអាណិត អាសូរ និងការស្ងប់ស្ងែងនូវវីរភាពក្នុងការលះបង់យ៉ាងធំធេងចំពោះជាតិមាតុភូមិ។

ការដឹកសពវីរយុទ្ធជន ដើម្បីធ្វើបុណ្យនៅស្រុកកំណើតខាងលើនេះផងដែរ មានការរៀបចំទទួលនិងដឹកជញ្ជូនយ៉ាងត្រឹមត្រូវពីអាជ្ញាធរខេត្តកំពង់ឆ្នាំង។ សពវីរយុទ្ធជន ត្រូវបានដឹកតាមទូកដរ ចេញពីមាត់ទន្លេផ្សារក្រោមឆ្ពោះទៅកាន់ទីរួមស្រុកកំពង់លែង និងត្រូវបានរថយន្តដឹកបន្តទៅកាន់ស្រុកកំណើត ដែលនៅទីនោះអាជ្ញាធរ និងក្រុមគ្រួសារបានរៀបចំទីតាំងសម្រាប់ធ្វើបុណ្យទៅតាមប្រពៃណីរួចជាទុកជាស្រេចផងដែរ។

បើតាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា សពវីរយុទ្ធជនដែលបានពលីនៅសមរភូមិប្រាសាទតាក្របីខាងលើនេះ មានឈ្មោះ លោកពលបាលឯក ហៃ ហ៉ីម បម្រើជាកងទ័ពនៅក្នុងអង្គភាពកងពលតូចអន្តរាគមន៍លេខ៥ ឈរជើងនៅទិសប្រាសាទតាក្របីខេត្តឧត្តរមានជ័យបានពលី នៅសមរភូមិប្រាសាទតាក្របី នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២ ៥ មានប្រពន្ធឈ្មោះ ពិន ឆេងអៀង រស់នៅក្នុងភូមិឃុំខាងលើសពត្រូវបានក្រុមគ្រួសារ និងអាជ្ញាធរជាថ្នាក់ដឹកនាំស្រុក-ខេត្ត រួមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋានបានរៀបចំចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណីខ្មែរយ៉ាងយកចិត្តទុកដាក់ជាទីបំផុត។

ស្ថិតក្នុងកាលៈទេសៈដ៏ក្រៀមក្រំបំផុតនេះ ក្នុងនាមរដ្ឋបាលខេត្តកំពង់ឆ្នាំង និងក្នុងនាមលោកអភិបាលខេត្តផ្ទាល់ លោកសូមចូលរួមរំលែកនូវមរណ ទុក្ខជាមួយក្រុមគ្រួសារនៃសពទាំងអស់ ចំពោះការបាត់បង់នាយទាហានរងមួយរូប ដែលជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតប្រកបដោយព្រហ្មវិហារធរ គុណធម៌ មេត្តាធម៌យោគយល់អធ្យាស្រ័យ ដ៏ល្អប្រពៃចំពោះក្រុមគ្រួសារ និងប្រទេសជាតិមាតុភូមិ ហើយក៏ជាការបាត់បង់ដ៏ធំធេងបំផុតនូវវីរកងទ័ពដ៏អង្គអាចក្លាហាន ស្នេហាជាតិដ៏ល្អឆ្នើមមួយរូបហ៊ានពលីជីវិតក្នុងការការពារអធិបតេយ្យភាព ជាតិមាតុភូមិកម្ពុជានៃយើងដែលតទៅយើងទាំងអស់គ្នានឹងចងចាំនៅវីរភាពនេះ ព្រមទាំងគោរពក្នុងចិត្តថា លោកពលបាលឯក ហៃ ហ៊ីម និងវីរកងទ័ព ដែលបានពលីជីវិតនៅក្នុងសមរភូមិទាំងអស់របស់យើង ដែលបានលះបង់អាយុជីវិតក្នុងការការពារមរណភាពទឹកដី គឺជាវីរកងទ័ពស្នេហាជាតិដ៏អង់អាចក្លាហានរបស់ព្រះរាជាណាចក្រកម្ពុជា ជារៀងរហូតតទៅ។

ក្នុងនោះដែរក្នុងនាមប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង និងថ្នាក់ដឹកនាំខេត្តទាំងអស់សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោកពលបាលឯក ហៃ ហ៊ីម និងវីរយុទ្ធ ជនស្នេហាជាតិដទៃទៀត ដែលបានពលីជីវិតក្នុងសមរភូមិសូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ពិធីបុណ្យសពលោកពលបាលឯក ហៃ ហ៊ីម គឺបានប្រារព្ធធ្វើនៅគេហដ្ឋានរបស់លោក ឯក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្នុងនោះលោក កែវ ពិសិដ្ឋ និពន្ធនាយករងអង្គភាពព័ត៌មាន Fresh News និងក្រុមការងាររបស់លោក ក៏បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសព និងបាnចូលរួមក្នុងពិធីបុណ្យសពចំនួន ២០ម៉ឺនរៀលផងដែរ៕