* គម្រោងវិនិយោគ ចំនួន៣៧ ក្នុងទំហំទុន ២៤៦លានដុល្លារ ត្រូវបានចុះបញ្ជីក្នុងខែតុលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កីឡាមិនមែនគ្រាន់តែជាសកម្មភាពប្រកួតប្រជែង ដើម្បីដណ្តើមមេដាយ ឬបំបែកកំណត់ត្រានោះទេ។ កីឡា គឺជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងមនុស្សឱ្យមានសុខភាពល្អ កាយសម្បទារឹងមាំ, វិន័យ, ការទទួលខុសត្រូវ និងស្មារតីសហការជាក្រុម។ កីឡា ក៏ជាសាលារៀនសម្រាប់អប់រំមនុស្សឱ្យចេះគោរពច្បាប់ គោរពគូប្រកួត ទទួលស្គាល់លទ្ធផល និងក្រោកឈរឡើងវិញនៅពេលបរាជ័យ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំឱ្យមានការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការជាប្រចាំ ជាគំនិតផ្តួចផ្តើម ប្រកបដោយឆន្ទៈមោះមុត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុងគោលបំណងផ្តល់ឱកាសដល់កីឡាករ កីឡាការិនីមកពីរាជធានី ខេត្តទាំង២៥ បញ្ចេញសមត្ថភាព ទេពកោសល្យ ព្រមទាំងដុសខាត់ស្មារតី ឆន្ទៈ និងសាមគ្គីភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះក៏ដើម្បី បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះតម្លៃដ៏វិសេសរបស់កីឡាករ កីឡាការិនី ជាពិសេសជំរុញការផ្លាស់ប្តូរឥរិយាបថសង្គមចំពោះជនមានពិការភាព សំដៅបង្កើតបរិយាកាសសង្គមកម្ពុជា ប្រកបដោយបរិយាប័ន្ន និងសុខដុម ដោយមិនទុកពលរដ្ឋណាម្នាក់ចោល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងពិធីបើកការប្រកួត កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ក្រោមបុព្វបទ «កីឡាដើម្បីឯកភាពជាតិ»។
* វិមានក្រឹមឡាំង៖ ក្រុមមន្ត្រីការទូត-យោធារុស្ស៉ី នឹងចូលរួមក្នុងកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក និងអ៊ុយក្រែន
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣
* គ.ប.ឆ.ប. បង្ហាញលទ្ធផលនៃកិច្ចប្រជុំផ្តល់បច្ចុប្បន្នភាពលើការប្រយុទ្ធប្រឆាំងបទល្មើស Online Scams ជូនដល់អង្គទូតបរទេស និងតំណាងអង្គការអន្តរជាតិប្រចាំកម្ពុជា
* ប្រធានាធិបតី ដូណាល់ ត្រាំ ផ្លាស់ប្តូរប្រធានខុទ្ទកាល័យសេតវិមាន បន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ក្រសួងមុខងារសាធារណៈ៖ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង សម្រេចបាន២៦ក្រសួង-ស្ថាប័ន
* សហរដ្ឋអាមេរិក រាយការណ៍ករណីជំងឺកញ្ជ្រឹលច្រើនបំផុត គិតក្នុងរយៈពេល៣៥ឆ្នាំ
* មនុស្សជាង ៤០០ ០០០នាក់នៅអាល្លឺម៉ង់ ធ្វើការតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល និងលក្ខខណ្ឌការងារប្រសើរជាងមុន
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

វត្តប្រាសាតគោកចក ទទួលអង្គរ៥តោន និងគ្រឿងឧបភោគបរិភោគ ពីប្រទេសសិង្ហបូរី ដើម្បីធ្វើផ្គត់ផ្គង់អាហារជនភៀសសឹក ដែលកំពុងតែស្នាក់នៅក្នុងវត្ត

17-12-2025 16:34

(សៀមរាប)៖ ព្រះវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ បានទទួលអង្គរ៥តោន រួមជាមួយត្រីខ ចំនួន៥០០កំប៉ុង ពីអង្គការសង្រ្គោះជីវិតប្រទេសសិង្ហបូរី ដែលផ្តល់តាមរយៈពុទ្ធិកសមាគមកម្ពុជរដ្ឋ ដើម្បីធ្វើការផ្គត់ផ្គង់ និងចាត់ចែងធ្វើម្ហូបអាហារជូនបងប្អូនភៀសសឹក ដែលកំពុងតែស្នាក់នៅក្នុងវត្តប្រមាណ ជាង២០០គ្រសារ។

ព្រះវិចិត្រវង្សា ហែម គឹមសាន មានថេរដីការថា វត្តអារាមមិនត្រឹមតែជាទីសក្ការបូជាប៉ុណ្ណោះទេ គឺបានក្លាយជា «ផ្ទះទីពីរ ឬ ទីជម្រកសុវត្ថិភាព» សម្រាប់បងប្អូនជនភៀសសឹក ដែលកំពុងរងទុក្ខវេទនាទាំងផ្លូវកាយនិងផ្លូវចិត្ត។ វត្តអារាម គឺជារបស់យើងទាំងអស់គ្នា ហើយនៅទីនេះ គឺជាទីស្នាក់អាស្រ័យនៃសេចក្តីស្ងប់ ជាទីដែលយើងបានរស់នៅដោយផ្អែកលើធម៌មេត្តា និងធម៌ករុណា របស់ព្រះសង្ឃ។

ព្រះវិចិត្រវង្សា មានថេរដីកាបន្តថា ព្រះពុទ្ធសាសនាបានបង្រៀនយើងថា ជីវិតគឺប្រកបដោយ ទុក្ខ សុខ លាភ និងយស ដែលតែងតែផ្លាស់ប្តូរជានិច្ច មិនឋិតថេរឡើយហើយបងប្អូនទាំងអស់គ្នាបានឆ្លងកាត់នូវទុក្ខលំបាកដ៏ធ្ងន់ធ្ងរនៃការភៀសខ្លួនចេញពីស្រុកកំណើត មកដោយសារតែការភ័យខ្លាចសង្គ្រាម។

ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក ហែម គឹមសាន មានថេរដីកា ថ្លែងអំណរគុណអង្គការសង្រ្គោះជីវិតនៃប្រទេសសិង្ហបុរី ដែលផ្តល់តាមរយ:ពុទ្ធិកសមាគមកម្ពុជរដ្ឋ ដែលបានផ្តលគ្រឿងឧបភោគបរិភោគ ដើម្បីធ្វើការផ្គត់ផ្គង់ដល់ជនភៀសសឹក ដែលមានចិត្តសប្បុរស ក្នុងស្មារតី «ខ្មែរជួយខ្មែរ» ដោយចូលរួមឧបត្ថម្ភគាំទ្រនូវធនធានផ្ទាល់ខ្លួន ដល់បងប្អូនប្រជាពលរដ្ឋយើង ដែលបានជម្លៀសខ្លួនមកកាន់ខេត្តសៀមរាប។

ជាមួយនេះដែរ ព្រះគ្រូចៅអធិការ ក៏សូមអំពាវនាវដល់សប្បុរសជនទាំងអស់ បន្តជួយឧបត្ថម្ភគាំទ្របន្ថែមទៀត ទាំងស្បៀងអាហារ និងសម្ភារប្រើប្រាស់ ព្រមទាំងថវិកា ដើម្បីជួយផ្គត់ផ្គង់បន្តដល់បងប្អូនជនភៀសសឹក ដែលកំពុងស្នាក់នៅក្នុងវត្ត រួមនឹងទីតាំងផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តសៀមរាបផងដែរ៕