* រថយន្ត BYD YANGWANG U9 Xtreme បំបែកកំណត់ត្រាល្បឿន 503.17គីឡូម៉ែត្រ/ម៉ោង
* រាជរដ្ឋាភិបាលបន្តផ្តល់អាទិភាពខ្ពស់ដល់វិស័យសង្គមកិច្ច ផ្តោតលើការអភិវឌ្ឍធនធានមនុស្ស និងសុខាភិបាល ដោយគ្រោងចំណាយថវិកា ២.៥ ប៊ីលានដុល្លារ សម្រាប់ឆ្នាំ២០២៧
* មុនជំនួបលោក ត្រាំ-លោក ស៊ី ជីនពីង សហរដ្ឋអាមេរិកជំរុញឱ្យចិនអនុវត្តតាមការសន្យាជុំវិញពាណិជ្ជកម្ម
* សម្តេចមហាបវរធិបតី៖ អត្ថន័យចម្រៀង «ម៉ែ! ពេលចប់សង្រ្គាមពុកមកវិញទេ?» បញ្ជាក់ច្បាស់ ហេតុអ្វីត្រូវអត់ធ្មត់ និងដោះស្រាយបញ្ហាតាមច្បាប់អន្តរជាតិ?
* គម្រោងវិនិយោគ ចំនួន៣៧ ក្នុងទំហំទុន ២៤៦លានដុល្លារ ត្រូវបានចុះបញ្ជីក្នុងខែតុលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កីឡាមិនមែនគ្រាន់តែជាសកម្មភាពប្រកួតប្រជែង ដើម្បីដណ្តើមមេដាយ ឬបំបែកកំណត់ត្រានោះទេ។ កីឡា គឺជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងមនុស្សឱ្យមានសុខភាពល្អ កាយសម្បទារឹងមាំ, វិន័យ, ការទទួលខុសត្រូវ និងស្មារតីសហការជាក្រុម។ កីឡា ក៏ជាសាលារៀនសម្រាប់អប់រំមនុស្សឱ្យចេះគោរពច្បាប់ គោរពគូប្រកួត ទទួលស្គាល់លទ្ធផល និងក្រោកឈរឡើងវិញនៅពេលបរាជ័យ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំឱ្យមានការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការជាប្រចាំ ជាគំនិតផ្តួចផ្តើម ប្រកបដោយឆន្ទៈមោះមុត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុងគោលបំណងផ្តល់ឱកាសដល់កីឡាករ កីឡាការិនីមកពីរាជធានី ខេត្តទាំង២៥ បញ្ចេញសមត្ថភាព ទេពកោសល្យ ព្រមទាំងដុសខាត់ស្មារតី ឆន្ទៈ និងសាមគ្គីភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះក៏ដើម្បី បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះតម្លៃដ៏វិសេសរបស់កីឡាករ កីឡាការិនី ជាពិសេសជំរុញការផ្លាស់ប្តូរឥរិយាបថសង្គមចំពោះជនមានពិការភាព សំដៅបង្កើតបរិយាកាសសង្គមកម្ពុជា ប្រកបដោយបរិយាប័ន្ន និងសុខដុម ដោយមិនទុកពលរដ្ឋណាម្នាក់ចោល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងពិធីបើកការប្រកួត កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ក្រោមបុព្វបទ «កីឡាដើម្បីឯកភាពជាតិ»។
* វិមានក្រឹមឡាំង៖ ក្រុមមន្ត្រីការទូត-យោធារុស្ស៉ី នឹងចូលរួមក្នុងកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក និងអ៊ុយក្រែន
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣
* គ.ប.ឆ.ប. បង្ហាញលទ្ធផលនៃកិច្ចប្រជុំផ្តល់បច្ចុប្បន្នភាពលើការប្រយុទ្ធប្រឆាំងបទល្មើស Online Scams ជូនដល់អង្គទូតបរទេស និងតំណាងអង្គការអន្តរជាតិប្រចាំកម្ពុជា
* ប្រធានាធិបតី ដូណាល់ ត្រាំ ផ្លាស់ប្តូរប្រធានខុទ្ទកាល័យសេតវិមាន បន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ក្រសួងមុខងារសាធារណៈ៖ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង សម្រេចបាន២៦ក្រសួង-ស្ថាប័ន
* សហរដ្ឋអាមេរិក រាយការណ៍ករណីជំងឺកញ្ជ្រឹលច្រើនបំផុត គិតក្នុងរយៈពេល៣៥ឆ្នាំ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រសួងបរិស្ថាន ប្រគល់រថយន្ត១គ្រឿង និងម៉ូតូរឺម៉កដឹកសំរាម ២គ្រឿង ជូនរដ្ឋបាលខេត្តព្រះវិហារ ប្រើប្រាស់ដើម្បីថែរក្សាភាពស្អាតនៅតាមមណ្ឌលភៀសសឹកស្នាក់នៅ

18-12-2025 07:53

(ព្រះវិហារ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្តល់ជូនរថយន្តប្រមូលសំរាម ចំនួន១គ្រឿង និងម៉ូតូរឺម៉កដឹកសំរាមចំនួន២គ្រឿង ជូនរដ្ឋបាលខេត្តព្រះវិហារ ដើម្បីចូលរួមចំណែកក្នុងការងារអន្តរាគមន៍ប្រមូលសំរាម លើកកម្ពស់សុខភាព អនាម័យបរិស្ថាន និងធានាភាពស្អាតនៅតាមមណ្ឌលជនភៀសសឹកនានា។

ពិធីប្រគល់-ទទួលនេះ បានរៀបចំឡើង នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ នៅសាលាខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីលោក គីម រិទ្ធី អភិបាលនៃគណៈអភិបាល ខេត្តព្រះវិហារ ព្រមទាំងអ្នកពាក់ព័ន្ធ រួមជាមួយក្រុមការងារក្រសួងបរិស្ថាន ដែលចុះប្រចាំការជួយគាំទ្រលើកិច្ចគាំពារបរិស្ថាន នៅក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។

លោក គីម រិទ្ធី បានថ្លែងនូវការអរគុណចំពោះលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានផ្តល់រថយន្តដឹកសំរាម មធ្យោបាយដឹកជញ្ជូនសំរាម និងធុងសំរាម សម្រាប់ប្រើប្រាស់ ដើម្បីជួសសម្រួលការទុក ដាក់សំរាម របស់បងប្អូនភៀសសឹកនៅតាមមណ្ឌលសុវត្ថិភាព។

សូមបញ្ជាក់ថា ដើម្បីធានាដល់ការគ្រប់គ្រងសំរាម សំណល់រឹងឱ្យបានល្អប្រសើរ ខណៈពេលដែលកម្ពុជាត្រូវបានសត្រូវឈ្លានពានទឹកដី និងមានជនភៀសសឹកជាច្រើន នៅតាមមណ្ឌលសុវត្ថិភាព លោកបណ្ឌិត អ៊ាង សុផល្លែត បានផ្តល់ជូនធុងសំរាមនិងសម្ភារៈដឹកជញ្ជូនសំរាម ដល់រដ្ឋបាលខេត្ត ដែលទទួលរងគ្រោះ ដោយសង្រ្គាមឈ្លានពានរបស់ប្រទេសថៃ ដើម្បីចែកជូនទៅតាមមណ្ឌលសុវត្ថិភាពនានា ក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងមាន ធុងសំរាមសរុបចំនួន ៣៥០ធុង ផ្តល់រថយន្តដឹកសំរាមចំនួន ១ គ្រឿង ជូនរដ្ឋបាលខេត្តព្រះវិហារ ម៉ូតូដឹកសំរាមចំនួន ២៥គ្រឿងដល់ខេត្តដែលមានមណញឌលសុវត្ថិភាពសម្រាប់ជនភៀសាឹក។

លើសពីនេះ ក្រុមការងារអគ្គនាយកដ្ឋានគាំពារបរិស្ថានបានចូលរួមជាមួយមន្រ្តីនៃមន្ទីរបរិស្ថាន នៅតាមបណ្តាខេត្តគោលដៅ ធ្វើការត្រួតពិនិត្យគុណភាពខ្យល់ ទឹក និងអប់រំ ជំរុញចលនាសំអាតអនាម័យបរិស្ថាន ជាប្រចាំ ជំរុញឱ្យមានការទុកដាក់សំរាម ការញែកសំរាមឲ្យបានត្រឹមត្រូវ ទប់ស្កាត់ការដុតសំរាម និងសំណល់ប្លាស្ទិក ដែលបង្កផលប៉ះពាល់ដល់សុខភាព និងការរស់នៅរបស់ជនភៀសសឹក។

នៅក្នុងដំណាក់កាលផ្ទុះសង្គ្រាមឈ្លានពានពីសំណាក់ពីប្រទេសថៃ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា យើងបានមើលឃើញយ៉ាងច្បាស់ ពីការរួមគ្នាពីសំណាក់ថ្នាក់ដឹកនាំ និងប្រជាជនទូទាំងប្រទេស មានជំនឿជឿជាក់ លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ប្រឆាំងសត្រូវឈ្លានពាន៕