* ៧៣ឆ្នាំនៃឯករាជ្យកម្ពុជា៖ ពីការទាមទារទឹកដីពីសៀម និងព្រះរាជបូជនីយកិច្ចឆ្នាំ១៩៥៣ ដល់សាលក្រម ICJ និងបេសកកម្មការពារអធិបតេយ្យភាព
* ឪពុកកសិករ ម្តាយកម្មការិនី បានកូនភ្លោះ៣ជាចំណងដៃស្នេហ៍, សម្រាលមួយសប្តាហ៍ទទួលបានអំណោយពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត
* ក្រុម AOT បន្តចុះសួរសុខទុក្ខជនភៀសសឹកខ្មែរស្លូតត្រង់ កំពុងស្នាក់នៅភូមិរង់ចាំ ដែលមិនទាន់វិលត្រឡប់ទៅលំនៅឋានវិញដោយសារយោធាថៃ ឈ្លានពានកាន់កាប់ដោយខុសច្បាប់
* យោធាអាមេរិកបាញ់នាវាដឹកទំនិញមួយគ្រឿង ដែលព្យាយាមឆ្លងកាត់ទីតាំងបិទខ្ទប់ នៅក្នុងតំបន់ឈូងសមុទ្រអូម៉ង់
* រថយន្ត BYD YANGWANG U9 Xtreme បំបែកកំណត់ត្រាល្បឿន 503.17គីឡូម៉ែត្រ/ម៉ោង
* រាជរដ្ឋាភិបាលបន្តផ្តល់អាទិភាពខ្ពស់ដល់វិស័យសង្គមកិច្ច ផ្តោតលើការអភិវឌ្ឍធនធានមនុស្ស និងសុខាភិបាល ដោយគ្រោងចំណាយថវិកា ២.៥ ប៊ីលានដុល្លារ សម្រាប់ឆ្នាំ២០២៧
* មុនជំនួបលោក ត្រាំ-លោក ស៊ី ជីនពីង សហរដ្ឋអាមេរិកជំរុញឱ្យចិនអនុវត្តតាមការសន្យាជុំវិញពាណិជ្ជកម្ម
* គម្រោងវិនិយោគ ចំនួន៣៧ ក្នុងទំហំទុន ២៤៦លានដុល្លារ ត្រូវបានចុះបញ្ជីក្នុងខែតុលា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោក អាន់វ៉ា៖ កម្ពុជា និងថៃ យល់ព្រមចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្វាគមន៍ការដាក់ពង្រាយក្រុមអ្នកសង្កេតការណ៍អាស៊ាន (Video inside)

18-12-2025 10:12

(គូឡាឡាំពួ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៊ីម កាលពីថ្ងៃពុធ ទី១៧ ខែធ្នូ បាននិយាយថាកម្ពុជា និងថៃ យល់ព្រមចូលរួមកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានដែលនឹង ប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ក្នុងទីក្រុងគូឡាឡាំពួ ដើម្បីពិភាក្សាពីការទប់ស្កាត់កុំឱ្យជម្លោះនៅតាមព្រំដែនរវាងប្រទេសទាំង២រាលដាល់កាន់តែខ្លាំង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Straitstimes។

តាមលោក អាន់វ៉ា កម្ពុជា និងថៃក៏បានយល់ព្រមផងដែរឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ានចុះត្រួតពិនិត្យតំបន់ព្រំដែន ហើយប្រមុខកងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ីនឹងធ្វើដំណើរទៅកាន់តំបន់ព្រំដែននៃ ប្រទេសទាំង២ នៅប៉ុន្មានថ្ងៃខាងមុខ ដើម្បីបន្តការចូលរួមក្នុងកម្រិតយោធា។

លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបន្ថែមថាកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានមានគោលដៅបញ្ចុះបញ្ចូលឱ្យថៃ និងកម្ពុជាទប់ស្កាត់កុំឱ្យភាពតានតឹងកើនឡើងរឹតតែខ្លាំងនៅតាមបណ្ដោយ ព្រំដែនរវាងប្រទេសទាំង២ ខណៈមេដឹកនាំនៃប្រទេសទាំង២ក៏មានបំណងបញ្ចប់ជម្លោះឱ្យបានកាន់តែឆាប់ផងដែរ៕