* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានក្តីរន្ធត់ និងសម្តែងការសោកស្តាយជាទីបំផុត ក្រោយទទួលដំណឹងដ៏សែនក្រៀមក្រំ និងចាត់តំណាងចូលរួមរំលែកទុក្ខសិស្សសាលា ប៊ែលធី អន្ដរជាតិ ៥រូប ស្លាប់ក្នុងហេតុការណ៍រថយន្ដធ្លាក់ទឹក
* វិភាគអន្តរជាតិ៖ អ្នកក្លាហានឆ្លងមិនផុតដំណាក់ស្រីស្អាត?
* ប្រមុខការទូតកម្ពុជា ទទួលជួបអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដើម្បីជជែកពីវឌ្ឍនភាពនៃការត្រៀមរៀបចំសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនីលើកទី៤៨ និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
* ថៃ បង្ហាញការព្រួយបារម្ភខ្លាចកម្ពុជាលើកយកបញ្ហាព្រំដែន មកជជែកនៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
* Fresh Exclusive: កូរ៉េខាងជើងអភិវឌ្ឍ តូពីដូល្បឿនលឿន ត្រៀមដាក់ប្រើនៅឆ្នាំ២០២៧៖ តើអាវុធក្រោមទឹកថ្មីនេះ អាចកំញើញកងនាវាផ្ទុកយន្តហោះអាមេរិកបានដែរឬទេ?
* កូរ៉េខាងជើង រិះគន់ប្រមុខ UN ថាកាន់ជើងកូរ៉េខាងត្បូង ជុំវិញភាពតានតឹងថ្មីនៅព្រំដែន
* ព័ត៌មានលម្អិតអំពីសោនាដកម្ម គ្រោះថ្នាក់ចរាចរណ៍រថយន្ដដឹកសិស្សប៊ែលធីធ្លាក់ទឹកស្រះ នៅស្រុកខ្សាច់កណ្ដាល បណ្ដាលឲ្យស្លាប់៥នាក់ និងរងរបួសធ្ងន់ស្រាល២១នាក់, អ្នកបើករថយន្ដត្រូវសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ
* ទូតកម្ពុជាប្រចាំជប៉ុន៖ ទំនាក់ទំនងកម្ពុជា-ជប៉ុន ឈានដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ខណៈខួប ៧៣ឆ្នាំនៃទិវាឯករាជ្យជាតិ ជាមោទនភាព និងជាប្រភពនៃការបំផុសទឹកចិត្តជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាំកូនប្រុសទៅមើលកន្លែងកើតកាលពី ៤៩ឆ្នាំមុន នៅខេត្តត្បូងឃ្មុំ
* សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត រៀបចំពិធីបុណ្យទក្ខិណានុប្បទាន ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូនកុមារា ហ៊ុន កំសត់
* រដ្ឋមន្ត្រីការពារជាតិអាមេរិក ប្រឈមមុខនឹងការជំរុញដំណើរការនីតិវិធីដកតំណែង ជុំវិញសង្រ្គាមអ៉ីរ៉ង់
* ភ្លៀងធ្លាក់ជួយឱ្យព្រែកជីកប៉ាណាម៉ា ដែលរងគ្រោះដោយបាតុភូត El Nino បង្កើនការធ្វើនាវាចរណ៍ឡើងវិញ
* តើ Alice Huang ជានរណា? លាតត្រដាងប្រវត្តិនារីអាថ៌កំបាំងដែលធ្វើឱ្យរង្គើកៅអី CEO ក្រុមហ៊ុន Nvidia
* ប្រធានាធិបតីរ្វ៉ាន់ដា លោក Paul Kagame និងជំទាវទី១ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១២-១៣ វិច្ឆិកា មុនចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* បារាំងរៀបចំ «ពន្លាជាតិបារាំង» រយៈពេល ៥ថ្ងៃ ក្នុងភូមិហ្វ្រង់កូហ្វូនី ដើម្បីអបអរកិច្ចប្រជុំកំពូល និងពង្រឹងចំណងមិត្តភាពកម្ពុជា-បារាំង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋាភិបាលចិនប្រគល់អំណោយកញ្ចប់ Panda ឆ្នាំ២០២៥ ដល់កម្ពុជា

18-12-2025 16:01

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្រ្តី មានការរៀបចំពិធីប្រគល់-ទទួលអំណោយកញ្ចប់ Panda ឆ្នាំ២០២៥ រវាងមូលនិធិចិនដើម្បីអភិវឌ្ឍជនបទ និងវេទិកាសម្ព័ន្ធសង្គមស៊ីវិល នៃទីស្តីការគណៈរដ្ឋមន្រ្តី។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល មន្រ្តីជាន់ខ្ពស់ទីស្ដីការគណៈរដ្ឋមន្រ្តី អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ផងដែរ។
អំណោយកញ្ចប់ Panda ឆ្នាំ២០២៥ រួមមាន កាតាប Panda ចំនួន២១ ៦០០កញ្ចប់ និងកង់ចំនួន២ ៥០០គ្រឿង ដើម្បីចែកជូនដល់សិស្សានុសិស្សនៅតាមសាលាចំនួន១២៨ នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តចំនួន១២ផ្សេងទៀត។

លោក Wang Wenbin បានកោតសរសើរ ចំពោះចំណងមិត្តភាពរវាងចិន និងកម្ពុជា ដែលបាននាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ និងជាពិសេសបានផ្សារភ្ជាប់បេះដូងរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពី។ លោកបានបញ្ជាក់ថា ប្រទេសចិននឹងបន្តជួយអភិវឌ្ឍសង្គមស៊ីវិលកម្ពុជា ដើម្បីគាំទ្រដល់ការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា ហើយសង្ឃឹមថានឹងមានសង្គមស៊ីវិលចិនជាច្រើនផ្សេងទៀត នឹងមកចូលរួមលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា និងកាត់បន្ថយភាពក្រីក្រ។

លោកសង្ឃឹមថា សិស្សានុសិស្សដែលទទួលបានអំណោយកញ្ចប់ Panda នេះ នឹងខិតខំរៀនសូត្រ ដើម្បីរួមចំណែកកសាងប្រទេសកម្ពុជា និងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ។ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត មានប្រសាសន៍ថា អំណោយដ៏ថ្លៃថ្លានេះឆ្លុះបញ្ចាំងពីចំណងមិត្តភាព សាមគ្គីភាព និងស្មារតីមនុស្សធម៌ ពិសេសសមានចិត្តស្រឡាញ់រាប់អាន ខ្វល់ខ្វាយ និងជួយទំនុកបម្រុងពីសំណាក់ប្រជាជន និងរដ្ឋាភិបាលចិន ចំពោះប្រទេសនិងប្រជាជនកម្ពុជា។

ម្ខាងទៀតក៏ឆ្លុះបញ្ចាំងពីការអភិវឌ្ឍនៃទំនាក់ទំនង និងផ្សារភ្ជាប់បេះដូងរវាងប្រជាជននិងប្រជាជន ជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សី ហើយនឹងជ្រោងទង់នៃមិត្តភាពកម្ពុជា-ចិន ដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍ ការកសាងជាតិ ការការពារជាតិ និងទំនើបកម្មរវាងប្រទេសទាំងពីរ។ ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថា អំណោយកញ្ចប់ Panda ឆ្នាំ២០២៥​ នេះ មិនមែនមានអត្ថន័យត្រឹមតែជាសម្ភារៈសិក្សា និងមធ្យោបាយធ្វើដំណើរទៅសាលារៀនប៉ុណ្ណោះទេ ប៉ុន្តែគឺជាការរួមចំណែកមួយក្នុងការកសាងមូលធនមនុស្ស ដែលត្រូវចំណាយពេលយូរអង្វែង តែជាកត្តាកំណត់អនាគតប្រទេសជាតិក្នុងរយៈពេលវែង។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបន្តលើកឡើងថា ចំណងទាក់ទងរវាងកម្ពុជា-ចិន បានចាក់ឫសជ្រៅរាប់ពាន់ឆ្នាំ ហើយប្រវត្តិសាស្រ្តនេះក៏បានគូសបញ្ជាក់ផងដែរថា ចិននិងកម្ពុជាមាននិស្ស័យជាមួយនឹងគ្នា (Friends by destiny) ដែលមិនអាចកាត់ផ្តាច់បាន និងជាមិត្តដែលកម្ពុជាអាចពឹងពាក់បាន ទុកចិត្តបាន ព្រមទាំងជាមិត្តយល់ចិត្តមិនអាចបំបែកបាន ក្នុងគ្រប់កាលៈទេសៈ។ ក្នុងប្រវត្តិសាស្ត្រចុងក្រោយនេះ ចំណងមិត្តភាពដ៏មានតម្លៃនេះ ត្រូវបានទទួលស្គាល់និងពូនជ្រំ ដោយថ្នាក់ដឹកនាំជាច្រើនជំនាន់ ចាប់ផ្តើមពី ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងលោកប្រធាន ម៉ៅ សេទុង និងលោក ជូ អេនឡាយ ហើយត្រូវបានបន្តពូនជ្រំ, ថែបំប៉ន និងបានបន្ដរីកលូតលាស់យ៉ាងរឹងមាំ ដោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត និង ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានជួយទ្រទ្រង់ដល់ការស្តារ និងអភិវឌ្ឍកម្ពុជាលើគ្រប់វិស័យ និងតែងតែគាំទ្រដល់ការពង្រឹងសន្តិភាពនិងឯករាជ្យភាពរបស់កម្ពុជា ក្នុងរយៈពេលកន្លងមក។

ឧបនាយករដ្ឋមន្ត្រីប្រចាំការបានបន្តថា វឌ្ឍនភាព វិបុលភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដែលកម្ពុជាសម្រេចបានគួរជាទីមោទនៈមកដល់ពេលនេះ គឺមិនអាចកាត់ផ្តាច់បានឡើយពីតួនាទីរបស់មិត្តចិន ហើយកម្ពុជានៅតែ ត្រូវការមិត្តចិន នៅក្នុងកាលៈទេសៈបច្ចុប្បន្នក៏ដូចជាទៅអនាគត។ ចំណងមិត្តភាពរវាងកម្ពុជា-ចិន ដែលបានឆ្លងកាត់ការសាកល្បងជាបន្តបន្ទាប់ នៅបន្តរឹងមាំជាលំដាប់ ហើយជឿជាក់ថានឹងសម្រេចបាន សមិទ្ធផលជាផ្លែផ្កាឥតឈប់ឈរ ដើម្បីជាឧត្តមប្រយោជន៍ជូនប្រជាជន និងប្រទេសទាំងពីរ និងតំបន់ផងដែរ។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត មានជំនឿយ៉ាងមុតមាំថា មិត្តចិននឹងបន្តផ្តល់ការគាំទ្រ និងរួមចំណែកនៅក្នុងមាគ៌ានៃដំណើរអភិវឌ្ឍន៍ដ៏វែងឆ្ងាយរបស់កម្ពុជា ក៏ដូចជាដើម្បីបន្ថែមសន្ទុះថ្មីទៀតដល់ការកសាង សហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ ដោយផ្តោតលើការអភិវឌ្ឍប្រកប​ដោយភាពបើកចំហ ផលប្រយោជន៍រួមគ្នា និងចីរភាព ដោយយកប្រជាជនជាអាទិភាពស្នូល។

នៅក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានថ្លែងអំណរគុណមិត្តចិនដែលបានជួយជ្រោមជ្រែងជំរុញឱ្យមានការឈប់បាញ់ និងការស្តារសន្តិភាពឡើងវិញ។ ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថា ទោះបីជាស្ថានភាពមិនទាន់មានភាពល្អប្រសើរយ៉ាងណាក្តី តែការរួមចំណែករបស់ចិនក្នុងការជំរុញឱ្យមានការឈប់បាញ់ និងសន្តិភាពពិតប្រាកដនិងយូរអង្វែង គឺជាគុណតម្លៃដ៏ថ្លៃថ្លាសម្រាប់ប្រទេស និងប្រជាជនកម្ពុជា ជាពិសេសសម្រាប់ឱ្យប្រជាពលរដ្ឋរាប់សែននាក់ រួមទាំង ស្រ្តី កុមារ ជនចាស់ជរា ដែលត្រូវរត់ចោលផ្ទះសម្បែង និងសាលារៀន និងកំពុងជ្រកនៅក្នុងជំរំជនភៀសសឹកតាមបណ្តាខេត្តជាប់ព្រំដែន ត្រឡប់មកនៅផ្ទះសម្បែង និងចូលសាលារៀនរៀងៗខ្លួនឡើងវិញ។ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានស្នើសុំភាគីចិនពិចារណាកៀរគរជំនួយមនុស្សធម៌ តាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីជួយដល់ប្រជាជនភៀសសឹកកម្ពុជារាប់សែននាក់ផងដែរ៕