* ក្រសួងការបរទេស៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា នឹងអនុម័តឯកសារលទ្ធផលសំខាន់ៗចំនួន៣
* ស្កេម វិនិយោគ ពង្រឹងទំនាក់ទំនង ត្រូវបានលើកមកជជែកក្នុងជំនួបរវាងសម្តេចតេជោ និងឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិក
* តើកម្ពុជាទទួលបានផលចំណេញអ្វីខ្លះ ពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី?
* លោក ត្រាំ ថាសហរដ្ឋអាមេរិកមិនចាំបាច់មានកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ ណែនាំឱ្យលោក Vance ផ្តោតលើអំពើពុករលួយក្នុងស្រុក
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ នៅទីក្រុងម៉ានីល នាថ្ងៃទី១៧ វិច្ឆិកា
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតតែងតាំងថ្មីរបស់សហរដ្ឋអាម៉េរិក ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ហ្វ្រង់កូហ្វូនី មិនមែនត្រឹមតែជាភាសាប៉ុណ្ណោះទេ ប៉ុន្តែហ្វ្រង់កូហ្វូនី ក៏ជាវប្បធម៌ដ៏រស់រវើក, ជាលំហនៃការផ្លាស់ប្តូរ, ការធ្វើពាណិជ្ជកម្ម និង នវានុវត្តន៍។ ហ្វ្រង់កូហ្វូនីប្រកាន់ខ្ជាប់នូវគុណតម្លៃរួមគ្នាគឺ៖ សន្តិភាព, សេចក្តីថ្លៃថ្នូររបស់មនុស្ស និងសាមគ្គីភាព។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ភាសាបារាំងគឺជាភាសានៃការចងចាំ, ជាភាសាសម្រាប់ ការសិក្សា ចំណេះដឹង និង ជាភាសាសម្រាប់មិត្តភាព។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ភូមិហ្វ្រង់កូហ្វូនីរបស់យើង ត្រូវបានរៀបចំស្ថិតនៅចំកណ្តាលបេះដូងនៃរាជធានីភ្នំពេញ នៅជិតតំបន់ចតុមុខ ដែលជាទីប្រសព្វរវាង ទន្លេសាប និងទន្លេមេគង្គ។ តាំងពីដើមរៀងមក, រាជធានីរបស់យើងតែង តែជាទីកន្លែងនៃការជួបជុំគ្នា ខណៈដែលទឹកទន្លេបានហូរមកប្រសព្វគ្នា នៅទីនេះ ហើយប្រជាជនរបស់យើងក៏បានមកជួបជុំគ្នានៅទីនេះដូចគ្នាដែរ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នេះជាលើកដំបូង, ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ហើយក៏ជាលើកដំបូងផងដែរ, ចាប់តាំងពីកិច្ចប្រជុំកំពូលនៅទីក្រុងហាណូយ កាលពីឆ្នាំ១៩៩៧ ដែលកិច្ចប្រជុំកំពូលនេះបានវិលត្រឡប់មកកាន់ តំបន់អាស៊ីអាគ្នេយ៍សាជាថ្មីម្តងទៀត។ សម្រាប់ប្រទេសកម្ពុជា កិច្ចប្រជុំកំពូលនាពេលនេះគឺជាខណៈពេលដ៏មានមោទនភាព, ជាខណៈពេលនៃសាមគ្គីភាព និងជាខណៈពេលនៃការអបអរដ៏រីករាយសម្រាប់យើងទាំងអស់គ្នា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធ «ភូមិហ្វ្រង់កូហ្វូនី»
* វិភាគអន្តរជាតិ៖ លើសពីហ្គេម Modern Warfare 4៖ ហេតុអ្វីកូរ៉េខាងជើងអាចមិនចាំបាច់ឈ្លានពានចូលសេអ៊ូល ដើម្បីឈ្នះ?
* រឿងអាស្រូវកក្រើកពិភពលោក ទីបំផុត Jensen Huang ចុះចេញពីតំណែង CEO ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក Nvidia !
* ប៉ូលិសឥណ្ឌូនេស៊ីថាមានភស្តុតាងគ្រប់គ្រាន់ ដើម្បីចោទប្រកាន់បទក្បត់ជាតិ ក្នុងរឿងលួចស្តាប់ទូរស័ព្ទលោក ប្រាបូវ៉ូ
* ក្រោយចាប់បដិសន្ធិជិត៦០ឆ្នាំ, កម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអង្គការប្រទេសនិយាយភាសាបារាំងជាលើកដំបូង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ថៃ បង្កវិនាសកម្មធ្ងន់ធ្ងរលើជនស៊ីវិល និងកុមារកម្ពុជា, អ្នកសារព័ត៌មាន Fresh News ឆ្មក់ផ្តិតយករូបភាពផ្ទះ និងសាលារៀនខូចខាតនៅ​បឹង​ត្រកួន ក្រោមទម្ងន់គ្រាប់ផ្លោង និងទម្លាក់ពីយន្តហោះចម្បាំង

19-12-2025 13:47

(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ អ្នក​សារ​ព័ត៌​មាន Fresh News កំពុងយកព័ត៌មានផ្ទាល់នៅតាម​សមរ​ភូមិ​សង្គ្រាម​ព្រំដែនកម្ពុជា-ថៃ កើតចេញពីការឈ្លានពានរបស់កងទ័ពថៃ បាន​ឆ្មក់​ចុះផ្តិតយករូបភាពផ្ទះសម្បែង និងសាលារៀន បាក់​បែក​ខូច​ខាត​ដោយ​ទម្ងន់គ្រាប់ផ្លោង និងគ្រាប់ទម្លាក់ពីយន្តហោះចម្បាំងរបស់កង​ទ័ព​ថៃ នៅ​ច្រកបឹងត្រកួន ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលជា​សម​រភូមិ​ដ៏​ក្តៅ​គគុកមួយក្នុងរយៈពេលប្រមាណ១២ថ្ងៃមកហើយ។

នៅតាមផ្លូវពីទីរួមស្រុកថ្មពួក ដល់បឹងត្រកួនមានសភាពស្ងាត់ជ្រងុំ ប្រជា​ពលរដ្ឋ បានចេញចោលផ្ទះសម្បែងព្រោះភ័យខ្លាចទម្ងន់គ្រាប់ផ្លោងរបស់​កង​ទ័ពថៃ។ លើកំណាត់ផ្លូវចម្ងាយជាង១០គីឡូម៉ែត្រពីសមរភូមិសង្គ្រាម មានស្នាមរណ្តៅគ្រាប់ធំៗ ដែលកងទ័ពថៃបានផ្លោងធ្លាក់លើផ្លូវ ហើយក៏​មាន​ផ្ទះសម្បែងមួយចំនួនត្រូវខូចខាតព្រោះទម្ងន់គ្រាប់ផ្លោងផងដែរ។

នៅរង្វង់មូលបឹងត្រកួត ដែលជាកន្លែងនៅជិតបំផុតនឹងទីតាំងកងទ័ព​ខ្មែរ​កំពុងប្រយុទ្ធការពារទឹកដីពីការឈ្លានពានរបស់កងទ័ពថៃនោះ មានស្លាក​ស្នាមគ្រាប់ជាច្រើនបន្សល់នៅ ខ្សែភ្លើងត្រូវបានដាច់រាយប៉ាយលើផ្លូវ ផ្ទះ​សម្បែងជាច្រើនខ្នងបានបាក់បែក ជាមួយនឹងស្ថានភាពយ៉ាងស្ងាត់ជ្រងុំ។

ក្រៅពីផ្ទះសម្បែងរបស់ប្រជាពលរដ្ឋសាលារៀនបឋមសិក្សាបន្ទាយមានរិទ្ធ ដែលជាទីកន្លែងផ្តល់ការអប់រំ ផ្តល់ចំណេះដឹងដល់កុមារតូចៗរបស់កម្ពុជា ក៏បានរងការបាក់បែកផងដែរ។ អគារសាលារៀន បានរងការបាក់បែក​ដោយ​​​សារកងទ័ពអាកាសថៃ ប្រើយន្តហោះទម្លាក់គ្រាប់ពី​លើនៅ​រសៀល​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥។

តាមរយៈទិដ្ឋភាពដែលបានបន្សល់ទុកដ៏សោកសៅក្រោយសង្គ្រាមឈ្លានពាន​របស់ថៃ នៅភូមិសាស្ត្របឹងត្រកួនរយៈពេល១២ថ្ងៃនេះ ស្តែងឱ្យ​ឃើញ​នូវការប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមយ៉ាងធ្ងន់ធ្ងរពីសំណាក់កងទ័ពថៃ មកលើជនស៊ីវិល និងកុមាររបស់កម្ពុជា។ បណ្តាប្រទេសក្នុងតំបន់ សហ​គមន៍​អាស៊ាន អង្គការសហប្រជាជាតិ និងបណ្តាមេដឹកនាំប្រទេស​នានា មិនគួរបន្តឱបដៃមើលទង្វើរបស់កងទ័ពថៃ រំលោភបំពានធ្ងន់ធ្ងរលើដែនអធិបតេយ្យរបស់កម្ពុជា សិទ្ធិរបស់ជនស៊ីវិល និងកុមារនោះឡើយ៕