មូលនិធិអភិវឌ្ឍន៍ជំនាញ និងភាគីពាក់ព័ន្ធ ផ្ដល់ការគាំទ្រ​ការអភិវឌ្ឍជំនាញដល់ពលករ ទើបត្រឡប់ពីក្រៅប្រទេស​ ឱ្យមានសមត្ថភាពពេញលេញ ចាប់យកឱកាសការងារក្នុងស្រុក

19-12-2025 14:45

(ភ្នំពេញ)៖ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បន្តដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់សមត្ថភាព និងជំនាញ ជូនបងប្អូនដែលទើបត្រឡប់ពីក្រៅប្រទេសវិញ ក្រោមការសហការជាមួយ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC)​ វិទ្យាស្ថានបណ្តុះបណ្តាលកាត់ដេរកម្ពុជា (CGTI) និងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយគាំទ្រលើការអភិវឌ្ឍជំនាញផ្នែកកាត់ដេរ និងផ្ដល់ឱកាសការងារ ដល់បងប្អូនដែលទើបត្រឡប់មកពីក្រៅប្រទេស ចំនួន ៤,៣០០នាក់ ក្នុងនោះស្ត្រីចំនួន ២,៥៨០នាក់​ ពីកម្មវិធី «ជំនាញខ្ញុំ ការងារខ្ញុំ»។

តាមរយៈកម្មវិធីនេះ បងប្អូនដែលទើបត្រឡប់ពីក្រៅប្រទេសទទួលបានការបណ្ដុះបណ្ដាលជំនាញច្បាស់លាស់ ដែលត្រូវនឹងតម្រូវការទីផ្សារការងារក្នុងស្រុក និងប្រាក់ចំណូលសមរម្យ។

កម្មវិធី «ជំនាញខ្ញុំ ការងារខ្ញុំ» នៅតែបើកបន្ដការគាំទ្រដល់ម្ចាស់រោងចក្រ-សហគ្រាសគ្រប់កម្រិត និងពីគ្រប់វិស័យទាំងអស់ រួមទាំងគ្រឹះស្ថានបណ្ដុះបណ្ដាល និងភ្នាក់ងារជ្រើសរើសបុគ្គលិក ដែលមានតម្រូវការអភិវឌ្ឍជំនាញជូនបងប្អូនទើបត្រឡប់ពីក្រៅប្រទេសអាចទំនាក់ទំនង មកកាន់ទូរស័ព្ទលេខ ០៧៧ ៣៦៥ ២៩៤ / ០២៣ ៩០១ ៥៨៣។

សម្រាប់យុវជន អ្នកស្វែងរកការងារ និងជាពិសេសបងប្អូនដែលទើបត្រឡប់មកពីប្រទេសក្រៅ ដែលមានបំណងចង់ចូលរួមវគ្គបណ្តុះបណ្តាល និងទទួលបានការងារ សូមទាក់ទងទៅកាន់ NEA តាមរយៈទូរស័ព្ទលេខ ០៧៦ ៨៦៣ ៣៤៨៤ / ០១៦ ៧៨៦ ៦៥៥ / ០៨៨ ៣៥៩ ៥៤៣៦ / ០៧១ ៤៨៨ ៨៩០៥៕