ក្រសួងអប់រំ៖ គិតត្រឹមថ្ងៃទី១៩ ខែធ្នូនេះ សិស្សភៀសសឹកបានចុះឈ្មោះចូលរៀនបណ្តោះអាសន្នជាង ១ម៉ឺន ៣ពាន់នាក់ ក្នុងគ្រឹះស្ថានសិក្សា ២០៣៣សាលា
19-12-2025 15:40
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឱ្យដឹងថា ត្រឹមថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ សិស្សភៀសសឹក បានចុះឈ្មោះចូលរៀនបណ្តោះអាសន្នចំនួន ១៣ ២១០នាក់ នៅ ២ ០៣៣គ្រឹះស្ថានសិក្សា ក្នុង ២២រាជធានីខេត្ត។
សូមបញ្ជាក់ដែរថា គិតមកដល់ពេលនេះសាលារៀនជាប់បន្ទាត់ព្រំដែន ៧ខេត្ត បិទទ្វារសរុប ១ ០៩១សាលា ប៉ះពាល់គ្រូបង្រៀន ១ ១៩២២នាក់ សិស្ស ២៥៤ ៤៨០នាក់៕





