លោកគ្រូបង្ហាត់ភាសាកូរ៉េម្នាក់នៅខេត្តកំពង់ឆ្នាំង និងក្រុមគ្រួសារ នាំយកថវិកាផ្ទាល់ខ្លួន និងថវិការបស់សិស្សដែលជាពលករធ្វើការនៅប្រទេសកូរ៉េ ទៅផ្ដល់ជូនពលរដ្ឋជាជនភៀសសឹកកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ
19-12-2025 16:37
(កំពង់ឆ្នាំង)៖ ដើម្បីចូលរួមរំលែកនូវទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋជាជនភៀសសឹក និងប្រជាពលរដ្ឋដែលបានរងគ្រោះដោយសារគ្រាប់ផ្លោង និងការទម្លាក់គ្រាប់បែកពីលើយន្តហោះរបស់ចោរសៀមឈ្លានពាន ក្នុងសង្គ្រាមឈ្លានពានពីសំណាក់ចោរសៀម នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ បងប្អូនពលករដែលធ្វើការនៅប្រទេសកូរ៉េ បានចូលរួមឧបត្ថម្ភជាថវិកាជូនពលរដ្ឋជាជនភៀសសឹក ដែលបានរងរបួស និងរងគ្រោះផ្សេងៗទៀតកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។
ការជួយឧបត្ថម្ភថវិកាដល់ពលរដ្ឋរងគ្រោះកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរបស់ពលករធ្វើការនៅប្រទេសកូរ៉េខាងលើនេះ គឺពួកគេបានផ្ញើមកចូលរួមឧបត្ថម្ភតាមរយៈលោកគ្រូបង្ហាត់ភាសាកូរ៉េ និងគ្រួសាររបស់គាត់ រស់នៅឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
លោក ស្រ៊ុន សុផល ជាគ្រូបង្ហាត់ភាសាកូរ៉េ រស់នៅភូមិក្រាំងប្រស្វាយ ឃុំស្វែកជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានប្រាប់ឲ្យដឹងថា ដោយសារតែលោកមានការអាណិតអាសូរទៅដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារសង្គ្រាម ឈ្លានពានពីសំណាក់ចោរសៀម ពិសេសលោកមានការអាណិតអាសូរដល់វីរៈយុទ្ធជននៅសមរភូមិមុខដែលកំពុងលះបង់គ្រប់បែបយ៉ាងក្នុងបុព្វហេតុការពារបូរណភាពទឹកដី។ ហេតុនេះលោកក៏បានលះបង់នូវធនធានផ្ទាល់ខ្លួន មួយចំនួន ដើម្បីចូលរួមចំណែកជាមួយប្អូនៗក្មួយៗជាពល ករធ្វើការនៅប្រទេសកូរ៉េ ដើម្បីជួយឧបត្ថម្ភដល់ពលរដ្ឋរងគ្រោះដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ ក្នុងនោះដែរមួយចំណែកទៀតបានឧបត្ថម្ភ ដល់ក្រុមគ្រូពេទ្យយោធិនដែលពួកគាត់កំពុងមមាញឹកក្នុងការជួយសង្គ្រោះដល់វីរៈយុទ្ធជននៅក្នុងសមរភូមិ។
លោកបានឲ្យដឹងថា ការចូលរួមចំណែកឧបត្ថម្ភដល់ពលរដ្ឋភៀសសឹកដែលរងរបួសនិងរងគ្រោះផ្សេងៗដោយសារសង្គ្រាមឃ្លានពានពីសំណាក់ចោលសៀមឈ្លានពានខាងលើនេះ គឺលោកបានផ្ដល់ជាថវិកាជូនដល់ពល រដ្ឋកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យចំនួន៦០នាក់ បន្ទាប់មកលោកក៏បានបន្តដំណើរទៅផ្ដល់ជូនដល់ក្រុមការងារគ្រូពេទ្យយោធិននៅសមរភូមិមុខនូវថវិកាបន្តិចបន្តួច និងអាយកូមចំនួន១គ្រឿង ផងដែរ។
ការចំណាយ និងការលះបង់នូវធនធានផ្ទាល់ខ្លួនបន្តិចបន្តួចរបស់ពលករធ្វើកា រនៅប្រទេសកូរ៉េនិងរូបលោកព្រមទាំងក្រុមគ្រួសារខាងលើនេះ គឺជាការរួមចំណែកដ៏តិចតួចស្តួចស្ដើងដើម្បីចូលរួមរំលែក នូវទុក្ខលំបាកដល់បងប្អូនប្រជាពលរដ្ឋជាជនភៀសសឹកក៏ដូចជាវីរៈកងទ័ពដ៏អង់អាចក្លាហានរបស់យើងផងដែរ៕










