សូមកុំចង់សាកល្បងគ្រឿងញៀន សូម្បីម្តង! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៩ ខែធ្នូ​៖ បង្ក្រាប១០ករណី ឃាត់ខ្លួន៣០នាក់

19-12-2025 16:48

(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១០ក​រណី ឃាត់ខ្លួនជនសង្ស័យ៣០នាក់។

* ⁠ករណីដឹកជញ្ជូនរក្សាទុក៦ករណី ឃាត់ខ្លួន១១នាក់
* ⁠ករណីជួញដូរ១ករណី ឃាត់ខ្លួន៥នាក់
* ករណីប្រើប្រាស់ ៣ករណី ឃាត់ខ្លួន១៤នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៩​ ខែធ្នូ​ ឆ្នាំ២០២៥នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន១០០២៤ករណី ឃាត់ខ្លួន២៥៩៧៩នាក់ (ស្រី១៩៥៤នាក់)៕