អ្នកជំនាញអារ្យធម៌ខ្មែរ៖ ទីក្រុងបាងកក មិនអាចបំម្លែងខ្លួនពីសត្វរុយ ក្លាយជាដំរីដើម្បីបំភាន់ភ្នែកពិភពលោកបានទ្បើយ

19-12-2025 18:27

(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ បានថ្លែងថា វិនាទីនេះបើនិយាយអំពីទង្វើសង្រ្គាមឈ្លានពានទាំងកំរោលព្រៃផ្សៃរបស់ទីក្រុងបាងកក មកលើកម្ពុជា ហើយវិនាទីនេះបែរជាមានការចុះផ្សាយដោយសារព័ត៌មាន Khaosod នៅថៃ្ងទី១៨ ធ្នូ ឆ្នាំ២០២៥នេះក្រោមលេសថា សកម្មភាពកម្លាំងយោធាទីក្រុងបាងកក នៅលើទឹកដីកម្ពុជា គឺដើម្បីកម្ទេចការបោកប្រាស់អនទ្បាញ-Scammer ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីការពារស្ថិរភាពក្នុងតំបន់ និងពិភពលោកឯណាឯណីឆ្កុយទៅវិញ។

នេះគឺវាជារឿគួរឲ្យអស់សំណើច ព្រោះទង្វើសង្រ្គាមឈ្លានពានទាំងកំរោលព្រៃផ្សៃរបស់ទីក្រុងបាងកក មកលើកម្ពុជា ទីក្រុងបាងកកមិនអាចបំម្លែងខ្លួនពីសត្វរុយ ក្លាយជាដំរីដើម្បីបំភាន់ភ្នែកពិភពលោកបានទ្បើយ។ ដោយហេតុថា ក្នុងសង្រ្គាមឈ្លានពានរបស់ទីក្រុងបាងកក មកលើកម្ពុជាមានរយៈពេលជាង១០ថ្ងៃមកនេះ សាធារណៈមតិជាតិ និងអន្តរជាតិជុំវិញពិភពលោក នរណាៗ ក៏ដឹងនិងឃើញយ៉ាងច្បាស់ថា ទីក្រុងបាងកកបានប្រើសព្វាវុធធុនធ្ងន់គ្រប់ប្រភេទ និងយន្ដហោះចម្បាំងជាច្រើនគ្រឿង បាញ់ប្រហារយ៉ាងសាហាវព្រៃផ្សៃនិងសន្ធោសន្ធៅចូលដែនអធិបតេយ្យកម្ពុជារាប់សិបគីទ្បូម៉ែត្រ ដោយបាញ់ផ្សែងពុល, គ្រាប់បែកចង្កោម, គ្មានរើសមុខសម្លាប់កុមារ, ស្រ្ដី, មនុស្សចាស់ជរា និងប្រជាជនកម្ពុជាដ៏ស្លូតត្រង់ ព្រមទាំងបានបាញ់បំផ្លាញប្រាសាទព្រះវិហារដែលជាសម្បត្ដិបេតិកភណ្ឌពិភពលោក, ប្រាសាទបុរាណ,ស្ពានបុរាណ, វត្ដអារាម, សាលារៀន, មន្ទីរពេទ្យ, អគារពាណិជ្ជកម្ម, ស្ពានថ្នល់ យ៉ាងសាហាវ ឃោរឃៅព្រៃផ្សៃដ៏គួរឲ្យរន្ធត់តក់ស្លុតបំផុត។

ហេតុនេះក្នុងទង្វើសង្រ្គាមឈ្លានពានទំាងកំរោលព្រៃផ្សែ ដែលទីក្រុងបាងកកបានប្រើច្បាប់ព្រៃទាំងនេះមកលើកម្ពុជា ត្រង់នេះយើងអាចចោទសួរទៅវិញថា នៅលើភពផែនដីយើងនេះ តើមានរដ្ឋណាមួយដែលធ្វើសង្រ្គាមឈ្លានពានដោយប្រើច្បាប់ព្រៃទៅលើរដ្ឋមួយទៀតទំាងកំរោលព្រៃផ្សៃ ដើម្បីរក្សាស្ថិរភាព សន្ដិភាពក្នុងតំបន់និងពិភពលោក?

មួយវិញទៀត បើនិយាយអំពីទង្វើសារបានរបស់ទីក្រុងបាងកកយកលេសចូលឈានមកលើកម្ពុជានេះទៀតសោត យើងឃើញថា ពីដំបូងទីក្រុងបាងកកយកលេសកម្ពុជាបង្កគ្រោះថ្នាក់មីន, បន្ដិចក្រោយមកយកលេសដើម្បីកំទេចកម្លាំងកងទ័ពកម្ពុជាឲ្យរាបដល់ដីមិនឲ្យមានគ្រោះថ្នាក់ដល់ថៃទៀត, បន្ដិចក្រោយមកបន្ដទៀតទីក្រុងបាងកកយកលេសកម្ពុជាជាអ្នកឈ្លានពាន ហើយឲ្យកម្ពុជាដោះមីននិងលើកជ័យស ចាំថៃពិចារណា, ហើយស្រាប់តែវិនាទីនេះទីក្រុងកកយកលេសថាប្រតិបត្តិការកម្លាំងយោធាដ៏សាហាវឃោរឃៅ ព្រៃផ្សៃរបស់ខ្លួននៅលើទឹកដីកម្ពុជា ដើម្បីកំទេចការបោកប្រាស់អនទ្បាញ ឯណាឯណីឆ្កុយទៅវិញ គឺម្ដងរត់ទៅលិច, ម្ដងរត់ទៅជើង, ម្ដងរត់ទៅត្បូង, ម្ដងរត់ទៅកើតដែលត្រង់នេះហើយបង្ហាញយ៉ាងច្បាស់ថា ការរត់របស់ទីក្រុងបាងកកក្រោមលេសឈ្លានពានមកលើកម្ពុជា ជាការរត់របស់មនុស្សព្រៃ ប្រើច្បាប់ព្រៃ និងគ្មានស៊ីវិល័យ។

ទន្ទឹមនឹងនេះចំពោះទង្វើឈ្លានពានរបស់ទីក្រុងកក មកលើកម្ពុជា ដោយយកលេសកំទេសការឆបោកអនទ្បាញ ដោយការប្រើកម្លាំងយោធាទាំងកំរោលព្រៃផ្សៃនេះដែរ យើងអាចចោទសួរទៀតថា តើសព្វថ្ងៃនេះទីក្រុងបាងកក ជាប៉ូលីសPolice របស់ពិភពលោកឬតំបន់ ឬយ៉ាងណា? ដែលទីក្រុងបាងកកគឺជាមជ្ឈមណ្ឌលបោកប្រាស់អនទ្បាញ-Scammer ដ៏ធំជាងគេនៅក្នុងតំបន់នោះ។

ជាចុងក្រោយលោក រ័ត្ន សណ្តាប់ បញ្ជាក់ថា ហេតុនេះក្នុងសង្រ្គាមកំពុងឈ្លានពានរបស់ទីក្រុងបាងកក មកលើកម្ពុជាទាំងកំរោលព្រៃផ្សៃនាពេលនេះ គឺទីក្រុងបាងកកកំពុងងាកមកនិទានកថា ដោយគ្រាន់តែជាសម្ដីសម្ដែងខ្លួន បូរបាច់ដែលខ្លួនជាសត្វរុយ ដ៏តូចតាចចូលចិត្ដក្លិនអសោច គំរាមកំហែង គ្មានគុណធម៌ ចិត្តគំនិតមិនស្អាតស្អំ បង្កជាមេរោគរុកគួនយាយីរំខាននិងបំផ្លាញជីវិតមនុស្សមិនឈប់ឈរ ដ៏គួរឲ្យធុញទ្រាន់នោះ គឺកំពុងព្យាយាម ប្រើល្បិចកុហកភូតភរ បំផ្លើស បំភ្លៃចង់បំម្លែងខ្លួនពីសត្វរុយ ដោយស្រែកខ្លាំងៗប្រើកម្លាំងបាយ ខ្លួនមានអំណាច កម្លាំងរឹងមាំ ជាដំរី តាមពិតទាំងដឹងខ្លួនឯងជាសត្វរុយដើម្បីបំភាន់ភ្នែកពិភពលោកប៉ុណ្ណោះ។ ព្រោះក្នុងបរិបទសង្គ្រាមក្នុងយុគសម័យបច្ចេកវិទ្យាទំនើប ស៊ីវិល័យគឺសត្វរុយ មិនអាចបំម្លែងខ្លួនក្លាយជាសត្វដំរីដើម្បីបំភាន់ភ្នែកពិភពលោកបានឡើយ៕