ថវិកា និងអំណោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ និងលោកស្រី ព្រមទាំងក្រុមការងារ និងសប្បុរសជននានា ត្រូវបាននាំយកមកមន្ទីរពេទ្យយោធភូមិភាគទី៥

19-12-2025 18:32

(បាត់ដំបង)៖ លោក អ៊ួង សុភារិន្ទ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញនាំយកថវិកា និងអំណោយរបស់លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងលោកស្រី ព្រមទាំងក្រុមការងារ និងសប្បុរសជននា មកមន្ទីរពេទ្យយោធភូមិភាគទី៥។់

អំណោយដ៏ថ្លៃថ្លាទាំងនេះ រួមមានដូចជា៖ គ្រែពេទ្យ, សេរ៉ូម, ឱសថ, ម្ជុល និងសម្ភារពេទ្យមួយចំនួនផ្សេងទៀត ដែលត្រូវប្រើប្រាស់សម្រាប់ព្យាបាលជូនវីរៈកងទ័ពកម្ពុជា ដែលកំពុងសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យយោធភូមិភាគទី៥ ខេត្តបាត់ដំបង។