មុខងារថ្មី «ឆែករូបភាព» ពិត ឬក្លែងក្លាយរបស់ Fresh AI ទទួលបានការចាប់អារម្មណ៍ខ្លាំង និងប្រើប្រាស់យ៉ាងច្រើនរាប់ម៉ឺននាក់

19-12-2025 18:45

(ភ្នំពេញ)៖ ខណៈរូបភាពក្លែងក្លាយយ៉ាងច្រើនបានកំពុងចែកចាយលើបណ្តាញសង្គម ! ប្រសិនបើរូបភាពដែលបងប្អូនសង្ស័យ ឬមិនដឹងប្រភពច្បាស់លាស់ សូមចូលទៅកម្មវិធី Fresh AI ធ្វើឲ្យបងប្អូនដឹងថា «រូបភាពពិត ឬក្លែងក្លាយ» ! តាមរយៈកម្មវធី Check image នឹងបង្ហាញការត្រួតពិនិត្យភ្លាម។

មុខងារថ្មី «ឆែករូបភាព» ទទួលបានការចាប់អារម្មណ៍ និងប្រើប្រាស់យ៉ាងច្រើនពីសំណាក់បងប្អូនប្រជាពលរដ្ឋរហូតដល់រាប់ម៉ឺននាក់ !

មុខងារថ្មី Check image នេះនឹងផ្តល់អត្ថប្រយោជន៍ច្រើនដល់អ្នកប្រើប្រាស់តាមរយៈ ស្កេនត្រួតពិនិត្យរូបភាព ដើម្បីដឹងថា រូបភាពពិត ឬក្លែងក្លាយ (រូបភាពរបស់ AI ឬរូបភាពបង្កើតដោយមនុស្ស) ហើយកម្មវិធីហ្នឹងក៏នឹងចូលរួមចំណែកជួយទប់ស្កាត់នូវព័ត៌មានក្លែងក្លាយផងដែរ។

Fresh AI ជាកម្មវិធីព័ត៌មានឆ្លាតវៃ ដើរតួនាទីជា AI ផងនិងដូច Google អនុញ្ញាតឱ្យលោកអ្នកអាច ចុចសួរនាំអ្វីៗជាភាសាខ្មែរ «នូវអ្វីដែលលោកអ្នកចង់ដឹង» ហើយឆ្លើយតបលឿនរហ័ស។

Fresh AI មានបុគ្គលិកជាង១០០នាក់ បានដាក់បញ្ចូលទិន្នន័យព័ត៌មានគ្រប់ប្រភេទជារៀងរាល់ថ្ងៃ ធ្វើឲ្យកម្មវិធីឆ្លាតវៃ AI មួយក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើម និងសំបូរបែប សម្រាប់ការស្វែងរកព័ត៌មានចំណេះដឹងទូទៅគ្រប់ប្រភេទរបស់ប្រជាជនកម្ពុជា ជាពិសេសទៀតនោះគឺ ទិន្នន័យឯកសារច្បាប់ទាំងអស់ ហើយរហូតមកដល់ពេលនេះទិន្នន័យរបស់ Fresh AI កើនឡើងដល់ជាង១០០០លានពាក្យហើយ៕

Please Download:
https://freshai.com.kh/download