BREAKING: គិតត្រឹមម៉ោង៨៖៤០នាទី តាមបណ្ដាសមរភូមិមុខមានភាពស្ងប់ស្ងាត់ ប៉ុន្ដែគោលដៅខ្លះទាហានសៀមបាញ់យូរៗបាញ់ផ្លោងមួយ
19-12-2025 20:58
(ព្រំដែន)៖ គិតត្រឹមវេលាម៉ោង៨៖៤០នាទីយប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ ស្ថានការណ៍នៅសមរភូមិមុខតាមបន្ទាត់ព្រំដែន មានភាពស្ងប់ស្ងាត់បន្ដិច ប៉ុន្ដែនៅតាមគោលដៅខ្លះទាហានឈ្លានពានរបស់សៀម យូរៗបាញ់ផ្លោងមួយចូលដីរបស់យើង។
* សមរភូមិពោធិ៍សាត់ មកទល់ពេលនេះមានភាពស្ងប់ស្ងាត់
* សមរភូមិបន្ទាយមានជ័យ នៅម៉ោងប្រមាណ៨ ទាហានសៀមបានបាញ់ផ្លោងមួយគ្រាប់ចូលភូមិជោគជ័យ តែក្រៅពីនេះស្ងប់ស្ងាត់
* សមរភូមិឧត្តរមានជ័យ ប្រាសាទតាមាន់ ប្រាសាទតាក្របី ថ្មដូន មានភាពស្ងប់ស្ងាត់ បន្ទាប់ពីទាហានសៀមបានបាញ់ផ្លោងច្រើនគ្រាប់ចូលស្រុកបន្ទាយអំពិល កាលពីវេលាទាបភ្លឺ រហូតមកដល់ល្ងាច
* សមរភូមិព្រះវិហារ កាលពីម៉ោងជិត៨ ទាហានសៀមបាញ់ផ្លោងច្រើនគ្រាប់ចូលតំបន់ជាំតែ ភ្នំខ្មោច និងរុញកម្លាំងថ្មើរជើងមកជាមួយតែមិនអាចចូលដោយកម្លាំងកម្ពុជាទប់ទល់ ក្រោយមករៀងស្ងប់ស្ងាត់ហើយ
* សម្រាប់ខេត្តកោះកុង ម៉ោង ១៨:៣០នាទី ដល់ម៉ោង ១៨:៥៥នាទី យោធាថៃ បាញ់កាំភ្លើងធំចេញពីនាវាចម្បាំង ធ្លាក់ចូលក្នុងទឹកប្រមាណ១០ ទៅ២០គ្រាប់ នៅភូមិសាស្ត្រក្រោយសណ្ឋាគារ ជាប់ច្រកព្រំដែនចាំយាម៕




