អាជ្ញាធរមីន ថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះយោធាថៃ ដែលប្រើយន្តហោះទម្លាក់គ្រាប់បែក គ្រាប់បែកចង្កោម ផ្សែងពុល បង្កគ្រោះថ្នាក់ បំផ្លាញបេតិកភណ្ឌពិភពលោក ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ វត្តអារាម ប្រាសាទបុរាណ លំនៅដ្ឋាន និងប៉ះពាល់សុខភាពធ្ងន់ធ្ងរ

19-12-2025 21:56

(ភ្នំពេញ)៖ អាជ្ញាធរមីនកម្ពុជា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ ជាថ្មីម្តងទៀបានចេញមកថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះអំពើឈ្លានពានយ៉ាងធ្ងន់ធ្ងររបស់យោធាថៃ មកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ដោយថៃប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែក គ្រាប់បែកចង្កោម ផ្សែងពុល និងយុទ្ធភណ្ឌគ្រឿងផ្ទុះផ្សេងៗ ដែលបានបង្កគ្រោះថ្នាក់ បំផ្លាញបេតិកភណ្ឌពិភពលោក ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ វត្តអារាម ប្រាសាទបុរាណ លំនៅដ្ឋាន និងធ្វើឱ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរ។