តំណាងរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧត្តុនិយម នាំអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ចែកជូនវីរកងទ័ពជួរ នៅខេត្តឧត្តរមានជ័យ

19-12-2025 21:58

(ឧត្តរមានជ័យ)៖ លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ តំណាងលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ បាននាំយកអំណោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ចែកជូនវីរកងទ័ពជួរមុឈរជើងការពារព្រំដែន ក្នុងខេត្តឧត្តរមានជ័យ។

អំណោយដែលនាំយកទៅចែកជូននាពេលនេះរួមមាន៖
១-ទឹកសុទ្ធ វី-អាកទីវ ចំនួន ៣០០ កេស
២-ទឹកក្រូច វី-កូឡា ចំនួន ១០០ កេស
៣-ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ ចំនួន ២០០ កេស
៤-មីខ្លាំឃ្មុំក្រហម ចំនួន ១៥០ កេស
៥-សម្ភារ និងគ្រឿងបរិភោគ ចំនួន ១០០ កាបូប ៕