អគ្គិភ័យឆេះផ្ទះពលរដ្ឋមួយកន្លែង នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ, កម្លាំងអាវុធហត្ថ និងនគរបាលអន្ដរាគមន៍សង្គ្រោះ
19-12-2025 22:50
(កំពង់ស្ពឺ)៖ នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ មានករណីអគ្គិភ័យមួយឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងយ៉ាងសន្ធោសន្ធៅ នៅភូមិព្រៃស្លឹក ក្រុងច្បារមន ខេត្ត កំពង់ស្ពឺ ។
ក្រោមការយកចិត្តការទុកដាក់ និងចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កងអនុសេនាធំចល័តខេត្ដកំពង់ស្ពឺ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានចុះជួយ អន្តរាគមន៍ ដើម្បីជួយសង្គ្រោះ។
យ៉ាងណាមិញសម្រាប់នូលហេតុ និងទំហំនៃការខូចខាតសមត្ថកិច្ចមិនទាន់បញ្ជាក់ឲ្យដឹងនៅឡើយទេ ព្រោះកំពុងធ្វើការស្រាវជ្រាវបន្ដ តែករណីនេះមិនបណ្ដាលឲ្យពលរដ្ឋរងគ្រោះថ្នាក់នោះឡើយ៕







